កូនកើតមកភ្លាមត្រូវទទួលបានវ៉ាក់សាំងថ្នាក់ជាតិតាមការកំណត់របស់ក្រសួងសុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែក្រៅពីវ៉ាក់សាំងទាំង ១១ មុខនោះ ម៉ាក់ៗតែងមានចម្ងល់ថា តើអាចចាក់វ៉ាក់សាំងដទៃទៀតបានដែរ ឬទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាចិន-សែនសុខ បានឲ្យដឹងថា ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិម៉ាក់ៗ ក៏អាចស្វែងរកវ៉ាក់សាំងមួយចំនួនទៀតដូចខាងក្រោម៖
- វ៉ាក់សាំងការពារជំងឺរលាកថ្លើម A
- វ៉ាក់សាំងការពារជំងឺអុតស្វាយ
- វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ
- វ៉ាក់សាំងរលាកស្រោមខួរ
- វ៉ាក់សាំងជំងឺគ្រុនពោះវៀន
- វ៉ាក់សាំងជំងឺស្រឡទែន
- វ៉ាក់សាំងរាក
- វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទោះជាចាក់វ៉ាក់សាំងហើយក៏ពិតមែន តែជំងឺខ្លះនៅតែអាចកើតមានដដែល តែស្ថិតនៅក្នុងកម្រិតទាប និងមិនបង្កហានិភ័យអ្វីខ្លាំងក្លា។ ដូចនេះវ៉ាក់សាំងថ្នាក់ជាតិមិនគួររំលងឡើយ ហើយបើមានលទ្ធភាព អាចចាក់បន្ថែមនូវវ៉ាក់សាំងផ្សេងៗទៀត។
អត្ថបទពាក់ព័ន្ធ៖
- ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?
- វ៉ាក់សាំងសំខាន់ តើផលអាក្រក់អ្វីខ្លះនៅពីក្រោយ ដឹងអត់?
- មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច
- វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក
- កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ
- បកស្រាយចម្ងល់ ស្រីៗពពោះចាក់វ៉ាក់សាំងផ្ដាសាយ នៅតែឈឺដដែល
- ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?
- ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?
- ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ
- មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]