backup og meta

ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក?

ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក?

ជឿ​ថា​យើង​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឮ​ចាស់​ៗ​ជំនាន់​មុន​និយាយ​ពី​ជំងឺ​ពិស​អាចម៍​កុក ដោយ​ជោះ​ឃើញ​នៅ​បាត​ដៃ​មាន​គ្រាប់​តូច​ៗ​ពណ៌​ស​ថ្លា​ៗ។ តើ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ​វិញ​ទៅ?

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន ឲ្យ​ដឹង​ថា ជំងឺ​ពិស​អាចម៍​កុក​នោះ មិន​មាន​ទេ។ លោក​បន្ត​ថា ការពិត​ទៅ​គ្មាន​ជំងឺ​ពិស​អាចម៍​កុក​អ្វី​នោះ​ទេ ហើយ​ដែល​ថា​ជំងឺ​នេះ​កើត​ឡើង​ពី​ការ​ញ៉ាំ​សាច់ ក៏​មិន​ត្រឹមត្រូវ​ដែរ តែ​វា​អាច​ជា​បញ្ហា​ផ្សេង​ទៅ​វិញ​ទេ។ កាលពី​មុន​ចាស់​ៗ​មិន​ឲ្យ​ក្មេង​ញ៉ាំ​សាច់ ឬ​ក៏​អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ នាំឲ្យ​កើត​ព្រូន ឬ​តេនញ៉ា ព្រោះ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ទៅ​វិញ​ទេ។

ចំណែក​បញ្ហា​ជោះ​នៅ​បាត​ដៃ​ហើយ​មាន​ឃើញ​គ្រាប់​តូច​ៗ ពណ៌​ថ្លា​អាច​ជា​ខ្លាញ់​នៅ​បាត​ដៃ​ដែល​នរណា ក៏​មាន ឬ​ក៏​ពង​តេនញ៉ា​នេះ​ឯង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា ក្នុង​របប​អាហារ​របស់​កូន​ត្រូវ​ការ​ជាតិ​សាច់​ឲ្យ​បាន​ច្រើន និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ព្រោះ​សាច់​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដើម្បី​ទ្រទ្រង់​ការ​លូតលាស់។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​អ្វី​មិន​ប្រក្រតី ត្រូវ​យក​កូន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​វិនិច្ឆ័យ និង​ជោះ ឬ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ព្រោះ​នាំឲ្យ​កូន​ប្រែជា​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ។ ម្យ៉ាង​វិញ​ទៀត​កុំ​ឲ្យ​កូន​តូច​លេង​ដី ឬ​របស់មិន​ល្អ មិន​ត្រូវ​ឲ្យ​កូន​បៀម ឬ​លិឍដៃលេង និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ជាប់បាក់តេរី។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម