backup og meta

ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 22, 2021

    ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

    យើងដឹងហើយថា ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយ គួបផ្សំនឹងម៉ាក់ប៉ាជ្រើសរើសចំណីអាហារ ពិសេសម្សៅទឹកដោះគោឲ្យកូនញ៉ាំមិនត្រូវទៀត ក្រពះពោះវៀនកូនដំណើរមិនបានល្អនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា បញ្ហាចោទដែលកើតមានញឹកញាប់នៅពេលប្រព័ន្ធរំលាយក្មេងមានបញ្ហារួមមាន ឈឺពោះ ហើមពោះ ទល់លាមក រាករូស យំរករឿង មិនសូវចង់ញ៉ាំ និងគេង។

    ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូធ្វើបែបណា?

    សម្រាប់វ័យកុមារ ដើម្បីលូតលាស់បានល្អ គឺត្រូវការសរីរាង្គទាំងអស់របស់រាងកាយ មានសុខភាពល្អផងដែរ ហើយអ្វីដែលសំខាន់នោះគឺក្រពះ-ពោះវៀន ព្រោះប្រព័ន្ធរំលាយអាហារជាផ្នែកមួយផ្គត់ផ្គង់ជីវជាតិទៅរាងកាយ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ ។

    លើសពីនេះ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងបានប្រក្រតីដែរ។ អនុប្រធានមន្ទីរសម្រាកព្យាបាល Maxi Care រូបនេះបានបញ្ជាក់ថា បើម៉ាក់ប៉ាចង់ឲ្យសុខភាពក្រពះ-ពោះវៀនកូនល្អ ត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនក្នុងនោះមានដូចជា៖

    -អាហារសម្បូរជាតិកាកសរសៃ មានបន្លែ និងផ្លែឈើ

    -សាច់ ស៊ុត សាច់ត្រី

    -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់

    -ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន

    ចំណែកអាហារបំប៉នបែបសម្រន់វិញមាន យាអ៊ួរ នំសម្រាប់កូនក្មេង ទឹកដោះគោ ជាដើមដែលម៉ាក់ប៉ាគួរបំប៉នបន្ថែមឲ្យកូនដើម្បីជួយបំពេញជីវជាតិដល់រាងកាយរបស់កូនឲ្យលូតលាស់បានល្អ ហើយម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។

    ប្រព័ន្ធរំលាយអាហារក្មេង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម