សុខភាពក្រពះ-ពោះវៀនកូន ពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់ និងអភិវឌ្ឍន៍របស់កូនៗ។ បើតាមអ្នកជំនាញ សុខភាពទូទៅ និងខួរក្បាលកូន ច្បាស់ជាលូតលាស់បានល្អ បើប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ។
សុខភាពក្រពះ-ពោះវៀនកូន ពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់ និងអភិវឌ្ឍន៍របស់កូនៗ។ បើតាមអ្នកជំនាញ សុខភាពទូទៅ និងខួរក្បាលកូន ច្បាស់ជាលូតលាស់បានល្អ បើប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ។

ម៉ាក់ប៉ាត្រូវយល់ថា ក្នុងក្រពះ-ពោះវៀន មានបាក់តេរីល្អៗ រាប់លានសម្រាប់ទ្រទ្រង់សុខភាពទូទៅរបស់កូន ពិសេសគឺមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ជួយឲ្យអាអូនចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួន។ លោកវេជ្ជបណ្ដិត អ៊ុន យូ សញ្ញាប័ត្រពីប្រទេសបារាំង និងកូរ៉េ បានលើកឡើងថា បើសុខភាពប្រព័ន្ធរំលាយអាហារល្អ អាចជួយកូនស្រូបយកសារធាតុចិញ្ចឹមបានល្អ ជួយដល់ការលូតលាស់ទាំងរាងកាយ និងខួរក្បាលរបស់កុមារ។
• យ៉ាអ៊ួរ៖ មានផ្ទុក Probiotics ដែលជំរុញការលូតលាស់របស់បាក់តេរីល្អនៅក្នុងក្រពះ-ពោះវៀនកូន។
• ទឹក៖ ជួយរក្សាសំណើមក្នុងខ្លួន ជួយដល់ការរំលាយអាហារដោយនាំអាហារចូលទៅក្នុងក្រពះពោះវៀនបានល្អ និងជួយការពារបញ្ហាទល់លាមក។
• បន្លែ ផ្លែឈើ៖ ផ្លែឈើ និងបន្លែណាមានជាតិសរសៃខ្ពស់ ជួយដល់ការរំលាយអាហារ ជាហេតុល្អចំពោះសុខភាពក្រពះ-ពោះវៀន។ ផ្លែប៉ោម សណ្ដែក និងផ្លែឈើមានសម្បកជំនួយដល់ការរំលាយអាហារ ម៉ាក់ប៉ាគួរផ្ដល់ឲ្យកូនញ៉ាំជាប្រចាំទើបល្អ។
• អាហារសម្រន់លាយបញ្ចូលគ្នា៖ ម៉ាក់ប៉ាអាចផ្ដល់ឲ្យកូនញ៉ាំនូវអាហារសម្រន់ដូចជា ការ៉ុតជាមួយទឹកជ្រលក់ប្រភេទ ranch ឬផ្លែប៉ោមជាមួយប៊ឺរសណ្ដែកដី ជួយអាអូនឆ្អែតបានយូរ មិនងាយញ៉ាំអាហារផ្ដេសផ្ដាសបង្កជាបញ្ហារាករូសជាដើម។
បន្ថែមពីនេះ បើម៉ាក់ប៉ាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀបចំអាហារឲ្យកូន អាចជ្រើសយកផលិតផលទឹកដោះគោណាមួយសម្បូរជាតិ SYNBIOTICS ក៏បាន ព្រោះវាជួយដល់បាក់តេរីល្អក្នុងក្រពះ-ពោះវៀនកូន ធ្វើឲ្យការរំលាយអាហារដំណើរការបានល្អ និងប្រព័ន្ធភាពស៊ាំរឹងមាំ។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What should my child eat to promote gut health? https://www.childrens.com/health-wellness/what-should-my-child-eat-to-promote-gut-health
12 Foods That Are Good for Your Child’s Gut Health https://www.parents.com/recipes/scoop-on-food/foods-that-are-good-for-your-childs-gut-health/
កំណែប្រែបច្ចុប្បន្ន
12/10/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ