ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាលឱ្យកុមារមានបញ្ហាប្រព័ន្ធរំលាយអាហារទៀតផង។ តើការញុំាច្រើនជ្រុលប៉ះពាល់ដល់សុខភាពក្រពះពោះវៀនរបស់កុមារយ៉ាងណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖
១. រីកក្រពះ
ពេលកុមារញ៉ាំច្រើនជ្រុល ក្រពះរបស់អាអូននឹងរីកធំជាងទំហំធម្មតាដើម្បីសម្របតាមបរិមាណអាហារ។ ពេលក្រពះរីកធំ សរីរាង្គផ្សេងទៀតៗដែលនៅជិតៗនឹងត្រូវក្រពះរុញច្រានចេញពីទីតាំង ដែលអាចធ្វើឱ្យអាអូនមិនស្រួលក្នុងពោះ។
២. ហើមពោះ
ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើឱ្យអាអូនហើមពោះ និងតឹងពោះពិបាកទ្រាំ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ក្រហាយទ្រូង
ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះអាអូននឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាលឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស ឬបឺហ្គឺជាដើម។
[embed-health-tool-bmi]
៤. បន្ថយល្បឿនរំលាយអាហារ
ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារហ្វាសហ្វូតអាចបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណអង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀននឹងត្រូវការពេលយូរដើម្បីរំលាយអាហារ។
យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមានន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែងទៅជាជាតិខ្លាញ់ដែលធ្វើឱ្យធាត់។
ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើដែលសម្បូរជាតិសរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាចកាត់បន្ថយការញុំាញឹកញាប់ ឬច្រើន។
អត្ថបទគួរអាន៖
- ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ?
- ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ?
- ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ
- កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ
ចំណុចសំខាន់
- រីកក្រពះ
- ក្រហាយទ្រូង
- ហើមពោះ
- បន្ថយល្បឿនរំលាយអាហារ