backup og meta

ដើម្បីក្រពះពោះវៀនកូនល្អ របបអាហារប្រចាំថ្ងៃគួរមានសារធាតុចិញ្ចឹមអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

    ដើម្បីក្រពះពោះវៀនកូនល្អ របបអាហារប្រចាំថ្ងៃគួរមានសារធាតុចិញ្ចឹមអ្វីខ្លះ?

    សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ប្រធាន​បទ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ។ សុខភាព​ក្រពះ​ពោះ​វៀន​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​រឹង​មាំ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​រនាំង​ការពារ​សុខភាព​ទូទៅ​ពី​ជំងឺ បូក​រួម​នឹង​ការ​អភិវឌ្ឍខួរក្បាល និង​ផ្លូវ​អារម្មណ៍​របស់​កូន​ផង​ដែរ។

    សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ​គួរ​មាន​ក្នុង​របប​អាហារ​កូន ដើម្បី​បាន​ក្រពះ​ពោះ​វៀន​ល្អ?

    មាន​ហេតុ​ផល​ជា​ច្រើន​រួម​ចំណែក​ដល់​ការ​បង្ក​ឲ្យ​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​សុខភាព​មិន​ល្អ​ដូច​ជា ភាព​តាន​តឹង កង្វះ​សកម្មភាពរាងកាយ និង​របប​អាហារ​មិន​ល្អ។ ដើម្បី​ធានា​ថា​សុខភាព​ក្រពះ​ពោះវៀន​របស់​កូន​ៗ​ល្អ​បាន​ពេញ​មួយ​ជីវិត ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​តែ​មាន​បញ្ចូល​សារធាតុ​ចិញ្ចឹម​ប៉ុន្មាន​ខាង​ក្រោម៖

    ១. បំបៅ​ដោះ​កូន

    ជា​ទូទៅ ពោះ​វៀន​របស់​ទារក​ទើប​នឹង​កើត​គឺ​ទទេ​ស្អាត គ្មាន​មេរោគ​អ្វី​ទេ ហើយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​យើង​អាច​ធ្វើ​ដើម្បី​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ​ទៅ​ថ្ងៃ​អនាគត។ ទឹក​ដោះ​ម្ដាយ​មាន​សមត្ថភាព​សម្រប​ទៅ​តាម​អាយុ និង​តម្រូវ​ការ​របស់​ទារក ជាហេតុ​ទឹក​ដោះ​ម្ដាយ​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ជានិច្ច ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ឬ​លើស​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្រ្តីពពោះ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ២. បន្ថែម​ជាតិ​កាក​សរសៃ

    របប​អាហារ​គឺ​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​សុខភាព​ពោះវៀន​ល្អ ហើយ​ជាការ​​សំខាន់​ណាស់​ក្នុង​ការបញ្ចូល​ជាតិ​កាក​សរសៃ ឬ​ Fibre គ្រប់​គ្រាន់​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ប្រក្រតី និង​បន្ទោរ​បង់​ងាយ​ស្រួល។

    ៣. បន្ថែម Probiotics និង Prebiotics

    Probiotics ជា​បាក់តេរី​ល្អ​រស់​នៅ​ក្នុង​ពោះ​វៀន​យើង ហើយ Prebiotics ជា​អាហារ​របស់​ពពួក​បាក់តេរី​នោះ។ Probiotics មាន​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ផ្សេងៗ​ដូច​ជា យ៉ាអួរ គីមឈី និង​ស៊ុប​មីសូ (Miso soup) ជាដើម។ ក្រៅ​ពី​អាហារ​ទាំង​នេះ យើង​អាច​ផ្ដល់​ជា​ថ្នាំ​បំប៉ន​មាន​ផ្ទុក Probiotics និង Prebiotics ឲ្យ​កូន​ញ៉ាំ ឬ​បើ​កាន់​តែ​ងាយ​អាច​ផ្ដល់​ជា​ភេសជ្ជៈ ឬ​ទឹក​ដោះ​គោ​មាន​រូប​មន្ត SYNBIOTICS (ជា​ការ​សំយោគ​រវាង Probiotics និង Prebiotics) ឲ្យ​កូន​ញ៉ាំ​ក៏​បាន។

    ៤. បន្ថែម​សាច់​គ្មាន​ខ្លាញ់

    ប្រូតេអ៊ីន​ងាយរំលាយ ​ជួយ​ក្នុង​ការ​រំលាយ​អាហារ និង​ការ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​បាន​ប្រសើរ ហើយ​ក៏​ជួយ​រក្សា​ពោះ​វៀន​ឲ្យ​ដំណើរ​ការ​ល្អ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ សាច់​មាន់​ជា​ប្រភេទ​សាច់​គ្មាន​ខ្លាញ់​ល្អ​បំផុត ងាយ​ស្រួល​រំលាយ​សម្រាប់​កុមារ។

    ​ក្រពះ​ពោះ​វៀន

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម