backup og meta

កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?

កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?

ជា​ធម្មតា ទារក​ចាំបាច់​ត្រូវការ​ថែទាំឲ្យបានដិតដល់ ដើម្បី​ឲ្យលូតលាស់បានល្អ ប៉ុន្តែ​មាន​អូន​តូច​មួយ​ចំនួន​ឡើងគីឡូតិច ឬទម្ងន់​មិន​គ្រប់​តាម​ស្តង់ដារ ធ្វើ​ឲ្យ​ការ​លូតលាស់​មិន​ល្អ​ដូច​ក្មេង​ធម្មតា ជាពិសេស ខួរក្បាល​ក៏​ទទួល​រង​ផល​អាក្រក់​ពី​ការ​មិន​គ្រប់​ទម្ងន់​ដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ។

ទាក់ទង​នឹង​បញ្ហា​នេះ​ លោកវេជ្ជបណ្ឌិត បាន​ពន្យល់ឲ្យដឹង​ថា ចំពោះ​ទារក​ដែល​មាន​ទម្ងន់​មិន​គ្រប់​តាម​ស្តង់ដារ បន្ទាប់​ពី​ចេញ​ពី​ផ្ទៃ​ម្តាយ​ហើយ គឺ​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់ក្មេង ពី​ព្រោះ​វា​បណ្តាល​មក​ពី​ទារក​ទទួល​បាន​អាហា​រូបត្ថម្ភ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​មិន​បាន​ល្អ។ ម្យ៉ាង​វិញ​ទៀត ទារក​មិន​គ្រប់​គីឡូ​អាច​បណ្តាល​មក​ពី​កូន​​កើត​មិន​គ្រប់​ខែ ទើប​ទម្ងន់​មិន​គ្រប់​បែប​នេះ ហើយ​អ្វី​ដែល​អាណា​ព្យបាល​គួរ​ធ្វើ​គឺ​គ្រាន់​តែ​ព្យាយាម​បំប៉ន​អាហារ​ឲ្យ​បាន​ល្អ កូន​នឹង​រីក​ធំ​ធាត់​ធម្មតា​វិញ​ហើយ។

អត្ថបទពាក់ព័ន្ធ៖

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​​ទារក​កើត​មក​បាន​៤-៥​ខែ​ហើយ តែ​គីឡូនៅ​តែ​មិន​ឡើង ឬ​ស្រក​ទៅៗ ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ឲ្យ​ពេទ្យ​តាមដាន​គីឡូ​កូន​រហូត​ដល់​គ្រប់​គីឡូ ឬ​ស្រាវជ្រាវ​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា​ហេតុអី​បាន​កូន​ទម្ងន់​មិន​គ្រប់​តាម​ស្តង់​ដារ ដើម្បី​ទារក​អាច​ទទួល​បាន​ការ​បំប៉ន​ឲ្យ​បាន​ទាន់​ពេល​វេលា។

ក៏ប៉ុន្តែ​ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ទេ ប្រសិន​បើ​កូន​កើត​មក​គ្មាន​ជំងឺ​ផ្សេងៗ​មក​ជាមួយ​ដូចជា៖

– ជំងឺបេះដូងប្រហោង

– ជំងឺពីក្នុងផ្ទៃម្តាយ

– ខ្វះអង់ហ្សីម។ល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម