ភ្លៀងចាប់ផ្តើមធ្លាក់មកបណ្តើរៗហើយ ដូច្នេះម៉ាក់ប៉ាដែលមានកូនតូចត្រូវតែប្រយ័ត្នប្រយែង ដោយសារខែភ្លៀងក្មេងៗងាយនឹងឈឺជំងឺផ្សេងៗជាងមនុស្សធំ ព្រោះប្រព័ន្ធការពារនៅមិនទាន់រឹងមាំនៅឡើយ។
ភ្លៀងចាប់ផ្តើមធ្លាក់មកបណ្តើរៗហើយ ដូច្នេះម៉ាក់ប៉ាដែលមានកូនតូចត្រូវតែប្រយ័ត្នប្រយែង ដោយសារខែភ្លៀងក្មេងៗងាយនឹងឈឺជំងឺផ្សេងៗជាងមនុស្សធំ ព្រោះប្រព័ន្ធការពារនៅមិនទាន់រឹងមាំនៅឡើយ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានឲ្យដឹងថា ពេលអាកាសធាតុមានភ្លៀងធ្លាក់ ក្មេងតូចៗភាគច្រើនតែងប្រឈមនឹងកើតជំងឺរដូវភ្លៀងដូចជា៖
– គ្រុនឈាម
– រលាកក្រពះពោះវៀន
– អាសន្នរោគ
– ផ្តាសាយ
– រលាកថ្លើម ប្រភេទA
– ជំងឺស្បែក និងការបង្ករោគដោយវីរុសផ្សេងៗ។
ដូចនេះ លោកវេជ្ជបណ្ឌិត ក៏បានណែនាំពីវិធីការពារសុខភាពកូនពេលរដូវភ្លៀងមកដល់ ម៉ាក់ប៉ាគួរថែទាំសុខភាពកូនៗឲ្យបានល្អដោយ៖
– ត្រូវចាក់វ៉ាក់សាំង
– អនាម័យសុខភាពខ្ពស់
– ប្រើប្រាស់ទឹកស្អាត
– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។
ក្រៅពីនេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបានល្អ បង្ការការកើតមូសខ្លា ចៀសវាងត្រូវទឹកភ្លៀង និងឲ្យកូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ ដើម្បីបង្ការមិនឲ្យកើតជំងឺដែលបានរៀបរាប់ខាងលើ ឬជំងឺផ្សេងៗទៀតដែលពិបាកដល់ទាំងកូន និងម៉ាក់ប៉ា។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Monsoon Illness in Children: Common Ailments and Practical Tips for Prevention and Care
https://www.medanta.org/patient-education-blog/monsoon-illness-in-children-common-ailments-and-practical-tips-for-prevention-and-care
Heatwave precautions for babies & young children
https://www.thewomens.org.au/health-information/at-home-with-your-baby/heatwave-precautions-for-babies-young-children
Five illnesses that affect children during the rain season
Five illnesses that affect children during the rain season
កំណែប្រែបច្ចុប្បន្ន
31/05/2024
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ