backup og meta

ប៉ាម៉ាក់មុន​សម្រេចចិត្តឲ្យ​កូនលេងជាមួយ​ឆ្មា គួរដឹងរឿងទាំងនេះសិន

ប៉ាម៉ាក់មុន​សម្រេចចិត្តឲ្យ​កូនលេងជាមួយ​ឆ្មា គួរដឹងរឿងទាំងនេះសិន

ប៉ា​ម៉ាក់​ដែល​មាន​ចិញ្ចឹម​ឆ្មា​ក្នុង​ផ្ទះ ហើយ​មាន​កូន​តូច​ទៀត​នោះ​ត្រូវ​តែ​ប្រយ័ត្ន​ ឬ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ឆ្មា​ខាំ ឬខ្វាច​កូន​យើង​ឲ្យ​សោះ។ ថ្វីដ្បិត​តែ​ឆ្មា​យើង​ចិញ្ចឹម ជាពិសេស​កូន​ឆ្មា មើល​ទៅ​ដូច​ជា​មាន​សុខ​ភាព​ល្អ​ក៏​ពិត​មែន​តែ​ឆ្មា​នោះ​​ក៏​អាច​មាន​ឆ្លង​បាក់​តេរី​ដូច​គ្នា​។

ពេល​ឆ្មាខាំ ឬខ្វាច អាច​ចម្លង​បាក់តេរីឈ្មោះ Bartonella henselaeពីក្នុង​ខ្លួនឆ្មានោះទៅ​កូន​យើង​បាន ដែល​អាច​បង្កជា​ជំងឺ​មួយ​ឈ្មោះថា​ជំងឺ​ឆ្មាខ្វាច (cat-scratch disease )។​ ជំងឺនេះ​អាច​ធ្វើ​ឲ្យ​កូន​យើង​ធ្លាក់​ខ្លួន​ឈើ​ក្នុង​​រយៈ​ពេល​យូរចូល​ដល់​ច្រើ​សប្ដាហ៍ ឬ​ខែ​ផង​ក៏ថា​បាន។ ករណី​ភាគ​ច្រើន ​ជំងឺ​នេះច្រើន​កើន​លើ​ក្មេង​មាន​វ័យ​ក្រោម​២០​ឆ្នាំ។​

ជំងឺនេះ​គឺ​អាច​ឆ្លង​ពីសត្វ​ឆ្មា​មួយ​ទៅសត្វឆ្មា​មួយ​ទៀត​ដោយ​សារចៃលើ​សត្វ​ទាំងនោះ តែ​ជំងឺនេះ​មិន​ចម្លង​ពី​មនុស្ស​ទៅ​មនុស្សនោះទេ​ ពេល​ឆ្មាមានជំងឺ​នេះខាំឬ​ខ្វាយ​កូន​យើង មិន​មែន​ន័យ​ថា​រោគ​សញ្ញា​នឹង​ចេញ​ភ្លាមៗ​នោះ​ទេ វាអាច​លេច​ចេញ​នៅ​ពេល​មួយ​សប្ដាហ៍​ក្រោយ ឬ​អាច​​យូរ​ជាងនេះ​រហូត​ដល់​មួយ​ខែ​កន្លះ​ក៏​មាន។​

អត្ថបទពាក់ព័ន្ធ៖

ជាមួយ​គ្នា​នេះ​ដែរ កូន​យើង​ក៏​អាច​ឆ្លង​ជំងឺ​ឆ្មា​ខ្វាច​នេះ​ពី​ឆ្មា​តាម​រយៈ​ទឹក​មាត់​របស់​​ឆ្មា​ដែល​មាន​ផ្ទុក​បាក់តេរី Bartonella henselae នៅពេលទឹក​មាត់​ឆ្មា​ប៉ះទៅ​នឹង​មុខ​របួសកូន​របស់​យើង​ដែរ។​

ឆ្មាអាច​មាន​ផ្ទុក​បាក់តេរីនេះ តែ​មិន​ប្រាដកថា​ឆ្មានោះមានជំងឺទេ ដោយ​ហេតុនេះ​ហើយ​យើង​ពិបាក​ដឹងថា​ឆ្មាណាមានជំងឺណាស់។​ បើ​តាម​ CDC អាមេរិក ឆ្មា ជាពិសេស​កូន​ឆ្មា ​រហូត​ដល់ទៅ​៤០​ភាគ​រយ​មាន​ផ្ទុក​បាក់​តេរីប្រភេទ​នេះ​ម្ដង​ក្នុង​ជីវិត​របស់​ពួកវា។​

រោគសញ្ញា

រោគសញ្ញា​ទូទៅ​របស់ជំងឺ​ឆ្មាខ្វាច​នេះមាន​ដូចជា៖

  • ហើម​នៅ​កន្លែងឆ្មាខាំ ឬខ្វាច
  • ហើមកូនកណ្ដុរជិតកន្លែងឆ្មាខាំ ឬខ្វាច
  •  អស់​កម្លាំង
  • ឈឺក្បាល
  • អាច​ក្ដៅ​ខ្លួន​រង្វង់​៣៧​អង្សា
  • ឈឺខ្លួន

រោគសញ្ញាកម្រកើតមាន​មួយ​ចំនួន​មាន​ដូច​ជា៖

  • បាត់បង់ចំណង់អាហារ
  • ស្រកគីឡូ និង​
  •  ឈឺក ជាដើម។

ពេល​ឆ្មាខាំ ឬខ្វាច​ត្រូវធ្វើម៉េច?

ពេល​ឆ្មាខាំ ឬខ្វាច​កូន ប៉ា​ម៉ាក់​ត្រូវ​ប្រញាប់​លាង​សម្អាត​កន្លែង​របួស​ឲ្យ​កូន​ជាមួយ​ទឹក និង​សាប៊ូ​ជាបន្ទាន់​ដែរ។​

ប៉ាម៉ាក់​ត្រូវ​នាំកូន​ទៅពេទ្យ​បើ​ឃើញ​កូន​មាន៖

  • ឡើង​កូន​កណ្ដុរ និង​ឈឺ
  • របួស​មិន​ជា​សះស្បើយក្រោយ​រង​របួសពីរ​បី​ថ្ងៃ
  • ឡើងក្រហម​ត្រង់​កន្លែង​ឆ្មាខាំ ឬ​ខ្វាច
  • ចេញ​អាការៈ​ក្ដៅ​ខ្លួន​ពីរ​បីថ្ងៃ​ក្រោយ​ឆ្មាខាំ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthychildren.org/English/health-issues/conditions/from-insects-animals/Pages/Cat-Scratch-Disease.aspx

https://www.healthline.com/health/cat-scratch-disease#prevention

 

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម