backup og meta

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ក្នុង​ឱកាស​ឈប់​សម្រាល​ពិធី​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុន​នេះ ប្រាកដជា​មាន​ការ​ជួបជុំសាច់ញាតិ និង​ញ៉ាំ​អាហារ​យ៉ាង​សម្បូរ​បែប។ សម្រាប់​មនុស្ស​ធំ​ ទោះ​ញ៉ាំ​អាហារ​ខុស​ក៏​មិន​សូវ​ចោទ​ជា​បញ្ហា​ដែរ តែ​ចំពោះ​កូន​តូច​វិញ បើ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​អាហារ​ចម្រុះ​ពេក អាច​ប៉ះពាល់ដល់សុខភាពទៅវិញ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា កូន​តូច​ចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ មិន​ត្រូវ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សល់​ច្រើន​ថ្ងៃ​ឡើយ បើ​ទោះ​ជា​បាន​កម្ដៅ​រួច​ហើយ​ក៏​ដោយ។ ត្រូវ​ធ្វើ​អាហារ​សម្រាប់​ញ៉ាំ ១ ថ្ងៃ ឬ ១ ពេល​ៗប៉ុណ្ណោះ ព្រោះ​អាហារ​ដែល​សល់​យូរ​អាច​ផ្អូម ជូរ បង្ក​ជា​ឈឺ ឬ​ចុក​ពោះ រាករូស ក្អួត​ចង្អោរ។

មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​ផ្ដាំ​មិន​ឲ្យ​កូន​តូច​ផឹក​ភេសជ្ជៈ​កំប៉ុង ទឹក​ក្រូច ស្ករ​សូកូឡា ឬ​ទឹក​កក​ឡើយ ព្រោះ​ភេសជ្ជៈ​ច្រើន​តែ​នាំឲ្យ​ គ្រុន​ក្ដៅ​ ឈឺ​ក រហូត​រលាក​បំពង់ក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រឿង​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន បើ​ញ៉ាំ​យូរ​ៗ​ទៅ​នាំឲ្យ​កូន​កើត​ជំងឺ​ធាត់​លើស​ទម្ងន់ និង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ​ទៀត​ដូចជា​ទឹកនោមផ្អែម ស្ទះ​សរសៃ​ឈាម​បេះដូង។

ចំណែក​រឿង​នំ ស្ករគ្រាប់ នំ​បន្ទះ​ស្រួយ ឬ​នំ​កញ្ចប់​ៗ​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំង​នោះ​បាន​ផលិត​ចូល​គ្នា​នូវ​ស្ករ អំបិល ខ្លាញ់ និង​សារធាតុ​គីមី​យ៉ាង​ច្រើន​ទៀត ដើម្បី​រក្សា​ទុក។ បើ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ឥតប្រយោជន៍​ទាំង​នោះ បណ្ដាល​ឲ្យ​ពុក​ធ្មេញ ហើយ​ថ្ងៃមុខ​អាច​មាន​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត។

ដូចនេះ​ដើម្បី​ការពារ​កូន​មិន​ឲ្យ​ឈឺ យើង​ត្រូវ​ត្រៀម​ទុក​ឲ្យ​កូន ពេល​គេ​ទាមទារ​ចង់​ញ៉ាំ​ចំណី​ចំណុក​ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ចម្អិន​សម្រាប់​ញ៉ាំ​ក្នុង​ពេល​បាយ។ ជាពិសេស​ឲ្យ​កូន​ផឹកទឹក​ឲ្យបានច្រើន ដែល​ជា​ទឹក​ដាំ​ពុះ និង​ទុក​បាន​បាន​ជិត​ល្អ។ ក្រៅ​ពី​នោះ​ត្រូវ​ត្រៀម​ការពារ​កូន​ពី​មូស​ដោយ​ពាក់​ខោ​អាវ​វែង​ៗ មុង ឡេ​កុំឲ្យ​មូស​ខាំ​ជាដើម។

លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ខែ​នេះ​ភ្លៀង​សុំ​កុំឲ្យ​កូន​ងូត ឬ​លេង​ទឹក​ភ្លៀង ព្រោះ​អាច​បណ្ដាល​ឲ្យ​ផ្ដាសាយ ក្អក ហៀរ​សម្បោរ និង​គ្រុន​ជាដើម ហើយ​ដើម្បី​ការពារ​កូន​ពី​គ្រោះថ្នាក់​ត្រូវ​នៅ​ក្បែរ​កុំឲ្យ​ឆ្ងាយ​ពី​ខ្លួន ព្រោះ​កូន​អាច​រត់​លេង​ទៅ​ក្រៅ ហើយ​ឡាន​ម៉ូតូ​ច្រើន​ប៉ះ​ពារ និង​កុំឲ្យ​ទៅ​លេង​កន្លែង​មាន​ទឹក​ដូចជា​ទន្លេ ស្ទឹង បឹង អាច​បណ្ដាល​ឲ្យ​លង់​បាន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម