backup og meta

បង្កើន​ភាព​ស៊ាំ​​​​ដល់​កុមារ​បែប​ធម្មជាតិ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កើន​ភាព​ស៊ាំ​​​​ដល់​កុមារ​បែប​ធម្មជាតិ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ស៊ាំ​ជា​សមត្ថភាព​ធម្មជាតិ​នៃ​រាងកាយ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ​។ ពិត​ណាស់​ រាងកាយ​យើង​ទទួល​បាន​សមត្ថភាព​​នេះ​​ពី​​បណ្ដាញ​សាំញ៉ាំ នៃ​សរីរាង្គ​ កោសិកា​ និង​ប្រូតេអ៊ីន​ដែល​ហៅ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​ទទួល​អារម្មណ៍​ និង​អាច​​វាយ​ប្រហារ​​ពពួក​បាក់តេរី និង​មេរោគ​។ ដោយ​សារ​តែ​ការអភិវឌ្ឍ​​ភាព​ស៊ាំ​បន្ត​ក្នុង​វ័យ​កុមារ ការ​បង្កើន​ភាព​ស៊ាំ​កុមារ អាច​ជួយ​ឲ្យ​ក្មេង​​មាន​សុខភាព​រឹងមាំ​។

​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

តិចនិក​បង្កើន​ភាព​ស៊ាំ​របស់​កុមារ​

១. ឲ្យ​កូន​ញ៉ាំ​អាហារ​តុល្យភាព​

ពិត​ណាស់​ កុមារ​​ចាំបាច់​ញ៉ាំ​អាហារ​សំខាន់​ៗ​ចំនួន ​៣​ពេល​ និង​យ៉ាង​ហោច​ណាស់​អាហារ​សម្រន់​​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ អាហារ​ទាំង​នេះ​ គប្បី​រួម​បញ្ចូល​ក្រុម​អាហារ​ផ្សេង​ៗ​ ដូចជា​៖

  • ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ​ និង​វីតាមីន​C
  • បន្លែ​ស្លឹក​បៃតង​
  • គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ និង​ផ្លែឈើ​ក្រៀម​
  • សាច់​គ្មាន​ខ្លាញ់​ និង​ពពួក​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប

២. ជៀសវាង​អាហារ​កែច្នៃ​ខ្ពស់

អាហារ​កែ​ច្នៃ​ខ្ពស់​មាន​ជាតិ​ស្ករ​ សូដ្យូម​ កាបូអ៊ីដ្រាត​ចម្រាញ់​ និង​សារធាតុ​បន្ថែម​មួយ​ចំនួន​​ទៀត ដែល​រំខាន​ដល់​Microflora​ពោះវៀន​ ​បង្ក​ជា​ការ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ព្រម​ទាំង​រារាំង​​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​កូន​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន​ជ្រុល​ វា​ក៏​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។

​​៣. សកម្ម​ពេញ​មួយ​ថ្ងៃ​

អ្នក​ជំនាញ​បាន​ណែនាំ​ថា កូន​តូច​ៗ​ និង​ក្មេង​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​៦ ទៅ​១៧​ឆ្នាំ គប្បី​បញ្ចេញ​សកម្មភាព​ពី​មធ្យម​ទៅ​ខ្លាំង​ក្លា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​​គ្រុន​ផ្ដាសាយ និង​គ្រុន​ក្ដៅ។ មិន​តែ​ប៉ុណ្ណោះ​ លំហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អតិសុខុម​ប្រាណ​ និង​កោសិកា​ឈាម​ស ដែល​បណ្ដាល​ឲ្យ​មាន​ចរាចរ​នៅ​ក្នុង​ប្រព័ន្ធ​ និង​រក​ឃើញ​ជំងឺ​បាន​ទាន់​ពេលវេលា។

ភាពស៊ាំកុមារ២

៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​នៅ​អាយុ​ចន្លោះ​ពី​៣ ទៅ ៥​ឆ្នាំ​គប្បី​គេង​ឲ្យ​បាន​១០​ ទៅ​១៣​ម៉ោង​។ ចំណែក​ក្មេង​ដែល​មាន​អាយុ​ចាប់​​ពី​៦ ទៅ​១២​ឆ្នាំ​ គប្បី​គេង​ពី​៩ ទៅ ១២​ម៉ោង​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ការ​គេង​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ចំពោះ​​សុខភាព​ខួរ​ក្បាល​ និង​រាងកាយ។

៥. រៀន​គ្រប់គ្រង​ស្រ្តេស​

តាម​ពិត​ទៅ​ កុមារ​ក៏​​មាន​អារម្មណ៍​ស្រ្តេស​ដូច​មនុស្ស​ពេញ​វ័យ​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្រ្តេស​ ការ​ថប់បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត​រ៉ាំរ៉ៃ​ អាច​រារាំង​ដល់​ប្រតិកម្ម​ភាព​ស៊ាំ​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​ឲ្យ​កូន​ធ្វើ​សមាធិ និង​លំហាត់​ប្រាណ​ដកដង្ហើម​​​វែង​ៗ ដើម្បី​គ្រប់គ្រង​ស្រ្តេស​

៦. ជៀសវាង​ស្រូប​​ផ្សែង​បារី​

ទន្ទឹម​នឹង​នេះ​ដែរ ការ​​ស្រូប​​ផ្សែង​បារី​រ៉ាំរ៉ៃ​ អាច​ប៉ះពាល់​ដល់​កោសិកា​T ដែល​ជះ​ឥទ្ធិពល​ដល់​ចលករជីវសាស្ត្រ​ ដូចជា​ការ​គ្រប់គ្រង​ហ្សែន​ ការ​ផលិត​ស៊ីតូគីន និង​ការ​សំយោគimmunoglobulin E (IgE)។ ម៉ូឌុល​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ទាំង​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​​បាន​។

៧. អនុវត្ត​ការ​រក្សា​អនាម័យ​

ការ​លាង​សម្អាត​ដៃ​មុន​ និង​ក្រោយ​ពេល​ញ៉ាំ​អាហារ​ ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ​ កាត់​ក្រចក​ និង​ខ្ទប់​មាត់​ និង​ច្រមុះ​ នៅ​ពេល​ក្អក​ ឬ​កណ្ដាស់​ ជា​តិចនិក​ងាយ​ៗ​ដែល​កូន​គប្បី​អនុវត្ត​តាម​ ដើម្បី​បង្ការ​​ជំងឺ​ឆ្លង​។ បន្ថែម​ពី​នេះ ចូរ​ឲ្យ​កូន​ពាក់​ម៉ាស​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ដែល​មាន​មនុស្ស​ច្រើន​ ដុស​សម្អាត​ធ្មេញ និង​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Ways to Boost Your Child’s Immunity

https://www.parents.com/health/cold-flu/cold/boost-childs-immunity/

How to Boost Your Kid’s Immunity Heading Into the New School Year

https://health.clevelandclinic.org/how-to-boost-your-kids-immunity-heading-into-the-new-school-year/

5 ways to support your child’s immune system

https://www.bbcgoodfood.com/howto/guide/how-boost-your-childs-immune-system

កំណែ​ប្រែបច្ចុប្បន្ន

26/11/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់គួរដឹង! កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

ប៉ាម៉ាក់គួរដឹង ភេសជ្ជៈ​សុខភាព​សម្រាប់​កុមារ​ទៅ​តាម​វ័យ​​​ជួយឲ្យកូនមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម