backup og meta

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព​រាងកាយក្មេងឡើង​កម្ដៅ​ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច​កូនប្រកាច់ ឬមាន​ផល​ប៉ះពាល់​ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ?

១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ​បាន​ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ​សីតុណ្ហភាព​ខ្លួនកូនចុះត្រជាក់​លឿន​ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះថា​អាចធ្វើឱ្យកូន​ប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល​ដុត​ក្តៅទៅជ្រលក់ទឹកអ៊ីចឹង​ដែរ​។

ម៉ាក់ប៉ាអាចយកទឹកក្តៅ​ឧណ្ហៗ​ មាន​សីតុណ្ហភាព​រង្វង់​ ៣០​អង្សាសេ (ត្រូវ​ទាប​ជាង​កម្ដៅ​ខ្លួន​កូន) មកជូតខ្លួនឱ្យកូន​​ ដើម្បី​ចៀសវាងធ្វើ​ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោក​ថា ការ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ល្អ​ជាង​ការ​ជូន​ខ្លួន​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។​

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ

២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត

លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ​ងូតទឹកទេ ហើយការ​មាន​ទឹក​ក្នុងសួត​បានន័យក្មេងរលាកសួតព្រោះមេរោគ​ចូលក្នុងសួត។

លោក​បន្ត​ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា​ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូន​ក្តៅខ្លួនខ្លាំង។ យ៉ាងណា លោក​ថា ម៉ាក់ប៉ាអាច​ងូតទឹកក្តៅ​ឧណ្ហៗ​ឱ្យកូនបាន​ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួនកូន។

[embed-health-tool-vaccination-tool]

៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន

ពេលកុមារក្តៅខ្លួន តែងតែក្តៅផង រងាផងដោយសារតែភាពខុសគ្នាខ្លាំង​រវាងសីតុណ្ហភាព​ក្នុង​រាងកាយ និងបរិយាកាសខាងក្រៅ។ នៅពេលដែលសីតុណ្ហភាពរាងកាយរបស់យើង​ឡើងកម្តៅខ្ពស់​ជាងធម្មតា យើងនឹងមានអារម្មណ៍ថាខ្យល់នៅជុំវិញខ្លួនយើងត្រជាក់ជាងធម្មតា។ ពេលនោះ​សាច់ដុំ​យើង​នឹងកន្រ្តាក់ និងរលាយ៉ាងលឿនដើម្បីផលិតកម្តៅបន្ថែម​ឱ្យរាងកាយ​ដែលបណ្តាល​ឱ្យ​យើង​ញាក់។

ទាក់​ទង​នឹង​ករណីនេះ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ និងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថា ក្មេង​ក្តៅ​ខ្លួន ចាញ់​រងារ​ណាស់ ចង់​​តែ​ដណ្តប់​ភួយ តែ​ម៉ាក់ប៉ា​​មិន​ត្រូវ​ធ្វើ​បែប​នោះ​ឡើយ ហើយក៏មិនត្រូវស្លៀកពាក់ឱ្យកូនក្រាស់ៗ ឬ​ច្រើន​ជាន់ដែរ ព្រោះថា​ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឱ្យកូន​រឹតតែ​ក្តៅ​ខ្លួន​ទៅវិញ។

ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបញ្ចុះកម្ដៅ និង​បន្ត​តាម​ដាន​អាការៈកូន ក្នុង​ករណី​កូនញ៉ាំ​ថ្នាំ​ហើយ សីតុណ្ហភាព​ចុះ​ត្រជាក់​តែ​មួយ​រយៈខ្លី ហើយ​​បន្ត​ក្ដៅ​ខ្លួន​វិញ នោះ​ប៉ា​ម៉ាក់​គួរ​តែ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fevers
https://kidshealth.org/CookChildrens/en/parents/fever.html#:~:text=Offer%20plenty%20of%20fluids%20to%20avoid%20dehydration%20because,can%20make%20dehydration%20worse%20by%20increasing%20urination%20%28peeing%29.

The Do’s and Don’ts of Treating Fevers in Children
https://www.uhhospitals.org/Healthy-at-UH/articles/2015/03/the-dos-and-donts-of-treating-fevers-in-children

EVERYTHING YOU NEED TO KNOW ABOUT FEVERS IN CHILDREN
https://riseandshine.childrensnational.org/everything-need-know-fevers-children/

Fever and Chills: Causes, Treatment, and When to Seek Help
https://www.verywellhealth.com/fevers-and-chills-770260

កំណែ​ប្រែបច្ចុប្បន្ន

13/06/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

មូលហេតុអ្វីបានក្មេងក្តៅខ្លួន? ប្រការគួរធ្វើ និងសញ្ញាគ្រោះថ្នាក់

​កូនក្តៅខ្លួន ញ៉ាំថ្នាំមិនត្រជាក់ គួរដាក់សុលភ្លាម ឬយ៉ាងណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម