៣- អាទិភាព៖ មិនខុសអីពីមនុស្សធំទេ មុនសម្រេចចិត្តធ្វើអ្វីមួយ គឺត្រូវស្វែងយល់ ត្រូវមានហេតុផល និងផ្ដល់អាទិភាព ថាតើគួរធ្វើអីមុនល្អ ឬចាំបាច់។ បង្រៀនកូនឲ្យធ្វើកិច្ចការឲ្យចប់មុន ទៅលេង។ ចូរចាំថាអ្នកគួរតឹងរ៉ឹងចំពោះរឿងនេះ តែកុំតឹងតែងហួសហេតុពេក។
៤- អន់ចិត្ត៖ ធម្មតាទេ ក្មេងអាចអន់ចិត្តច្រើន ងរច្រើនបើគេ អត់បានសប្បាយ ឬយើងអត់ឲ្យអ្វីដែលគេចង់បាន។ ចំណុចនេះ យើងជាឪពុកម្ដាយ គួរប្រើទ្រឹស្ដី “ស្រឡាញ់កុំឲ្យដឹងចិត្ត” ព្រោះថាគ្មានឪពុកម្ដាយណាចង់ឲ្យកូនមិនសប្បាយចិត្តទេ។ ក្មេងទោះបីខឹង ក៏អត់យូរប៉ុន្មានដែរ ដូច្នេះបើធ្វើឲ្យគេអន់ចិត្តខ្លះ អាចជារឿងល្អ។ អមដោយហេតុផល ៣ចំណុចខាងលើ ពេលអង្កេតមើលចរិតតួឯករបស់លោកកូន ថយចុះបន្តិចហើយ គួរឆ្លៀតពេល ទៅលួងគេវិញ ដោយពន្យល់ហេតុផល ឲ្យកូនយល់ ថាហេតុអី បានជាយើងមិនឲ្យគេធ្វើចឹង។ ទៅថ្ងៃមុខទៀត គេអាចទទួលខុសត្រូវ និងដោះស្រាយបញ្ហាបានដោយខ្លួនឯង។
៥- ទម្លាប់ឲ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើតទម្លាប់បណ្ដុះការគិត ការពន្យល់ ដោយផ្ដើមសំណួរថា ហេតុអ្វី? ឧទាហរណ៍សួរគេលេងៗថា “ធំឡើងកូនចង់ធ្វើអី? ម៉េចបានកូនចង់ក្លាយជាគ្រូពេទ្យ…?” ឬ “បើកូនចង់បានអីមួយ កុំបានតែស្រមៃ ត្រូវដឹងពីរបៀបរៀបចំខ្លួន ធ្វើឲ្យការស្រមៃ សម្រេចពិតប្រាកដ”។