backup og meta

ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 10, 2023

    ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក

    ចែងថ្ងៃងាយកើតលើទារក និងកុមារតូចៗណាស់ដែលធ្វើឱ្យស្បែក​អាអូន​​ឡើងកន្ទួលក្រហមតូចៗ ហើយរមាស់។ តើចែងថ្ងៃបណ្តាលមកពីអ្វី? ម៉ាក់ប៉ាគួរថែទាំអាអូនបែបណាកុំឱ្យអាអូនឡើងចែងថ្ងៃ?

    ជាទូទៅចែងថ្ងៃកើតនៅពេលអាកាសធាតុក្តៅ ហើយសើម​ ដែលធ្វើ​ឲ្យ​ក្រពេញ ឬរន្ធញើសស្ទះ នាំឱ្យញើសជាប់ក្រោមស្បែក​មិនអាចបញ្ចេញមកក្រៅបាន និងបង្កឱ្យស្បែក​ឡើង​កន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់

    ម៉ាក់ប៉ាអាចការពារអាអូនពីការឡើងចែងថ្ងៃដោយ៖

    ១. ស្លៀកសម្លៀកបំពាក់រលុងៗ និងរលោងៗឱ្យអាអូន

    ការស្លៀកសំលៀកបំពាក់ចង្អៀត ឬតឹងៗអាចបណ្តាលឱ្យស្បែកអាអូន​រលាកដោយសារសំលៀក​បំពាក់​កកិតនឹងស្បែក។ ដូច្នេះ ម៉ាក់ប៉ាគួរស្លៀក​សម្លៀកបំពាក់រលុងៗ រលោង ទន់ និងស្រាល​ ព្រោះថាសម្លៀកបំពាក់បែបនេះល្អចំពោះស្បែក ហើយអាចជួយការពារស្បែក​អាអូន​ពី​ការ​រលាក និងបែកញើសច្រើនដែលបណ្តាលឱ្យឡើងចែងថ្ងៃ ជាពិសេស​សម្លៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស។

    ២. ចៀសវាងស្លៀកពាក់ឱ្យអាអូនច្រើនជាន់

    នៅខែក្តៅ ម៉ាក់ប៉ាគួរចៀសវាងពាក់ខោអាវឱ្យកូនច្រើនជាន់ ជាពិសេសទារក ព្រោះការពាក់​សម្លៀក​បំពាក់​ច្រើនជាន់អាចធ្វើឱ្យអាអូនស្អុះ និងបែកញើសច្រើន ហើយបង្កឱ្យស្ទះរន្ធ ឬក្រពេញញើស នាំ​ឲ្យកើត​ចែង​ថ្ងៃ​ដែរ​។

    ៣. ជូតស្បែកអាអូនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច

    ពេលអាកាសធាតុក្តៅ ម៉ាក់ប៉ាគួរចៀសវាងងូតទឹកក្តៅឧណ្ហៗឱ្យអាអូន ហើយគួរប្រើសាប៊ូដែល​មិន​ធ្វើឱ្យស្បែកប្រតិកម្ម ឬស្ងួត។ លើសពីនេះទៅទៀត បន្ទាប់ពីងូតទឹករួច ម៉ាក់ប៉ា​គួរ​ជូត​ខ្លូនអាអូនឱ្យស្ងួត ព្រោះអាកាសធាតុក្តៅ​បូកផ្សំនឹងសំណើមលើស្បែក​អាច​បណ្តាល​​ឱ្យស្បែក​អាអូនរលាក និងស្ទះរន្ធញើសដែលបង្កឱ្យឡើងចែងថ្ងៃ។

    ងូតទឹក

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ចៀសវាងឱ្យអាអូនត្រូវកម្តៅថ្ងៃ

    អាកាសធាតុក្តៅបូកនឹងកម្តៅព្រះអាទិត្យទៀតអាចបណ្តាលឱ្យអាអូនបែកញើសច្រើន និងងាយ​ឡើង​ចែងថ្ងៃណាស់។ ដូច្នេះ​ ម៉ាក់ប៉ាគួរ​ចៀសវាង​ឱ្យអាអូនលេងក្រៅផ្ទះ ឬដើរក្រោមកម្តៅថ្ងៃ។ ម៉ាក់ប៉ា​គួរ​ឱ្យ​អាអូន​លេង ឬនៅក្នុងម្លប់ដើម្បីកាត់បន្ថយការបែក​ញើស។

    ៥. ឱ្យកូនគេង ឬលេងកន្លែងត្រជាក់

    ម៉ាក់ប៉ាគួរឱ្យអាអូននៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ល្មម។ ម្យ៉ាងទៀត ម៉ាក់ប៉ាអាចបើកកង្ហារ ឬបង្អួចដើម្បីឱ្យមានខ្យល់ចេញចូលល្អដែលមិនបណ្តាលឱ្យអាអូនស្អុះ និងបែកញើស។

    ៦. ចៀសវាងលាបឡេមានសាច់ឡេក្រាស់ឱ្យអាអូន

    ម៉ាក់ប៉ាគួរចៀសវាងលាបឡេ ឬគ្រីមផ្តល់សំណើមដែលមានសាច់ឡេ ឬ​គ្រីម​ក្រាស់ឱ្យអាអូនព្រោះ​អាចបណ្តាលឱ្យស្ទះរន្ធញើស ឬក្រពេញញើសរ​បស់​កូន ​ដែលនឹង​បង្កឱ្យ​កើតចែង​ថ្ងៃ ​ជាពិសេស​នៅរដូវក្តៅដែលជាពេលវេលាដែលអាអូនអាចបែកញើសច្រើន។

    ចែងថ្ងៃកើតឡើងដោយសារការបែកញើសច្រើ​ន ហើយស្ទះរន្ធ​ញើស។ ដូច្នេះ ម៉ាក់ប៉ា​គួរ​ការពារ​អាអូនពីការបែកញើសច្រើន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ម៉ាក់ប៉ាអាចការពារអាអូនពីការឡើងចែងថ្ងៃដោយ៖
    • ស្លៀកសម្លៀកបំពាក់រលុងៗ និងរលោងៗឱ្យអាអូន
    • ចៀសវាងស្លៀកពាក់ឱ្យអាអូនច្រើនជាន់
    • ជូតខ្លួនអាអូនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច
    • ចៀសវាងឱ្យអាអូនត្រូវកម្តៅថ្ងៃ
    • ឱ្យអាអូនគេង ឬនៅកន្លែងត្រជាក់
    • ចៀសវាងលាបឡេមានសាច់ឡេក្រាស់ឱ្យអាអូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម