ច្បាស់ណាស់ថាការវិវឌ្ឍភាសារបស់កូនក្មេងត្រូវមានការជ្រោមជ្រែងពីប៉ាម៉ាក់។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងវ័យកុមារ កាលណាប៉ាម៉ាក់អាន និងនិយាយទៅកាន់កូនច្រើនប៉ុណ្ណា កាន់តែធ្វើឲ្យកូនអាចនិយាយបានត្រឹមត្រូវប៉ុណ្ណោះដែរ និងអាចយល់ដឹងបានកាន់តែច្បាស់ខាងវេយ្យាករណ៍នៅពេលបន្ទាប់ទៀត។ ក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យប៉ាម៉ាក់នូវគន្លឹះខ្លះៗដើម្បីជំរុញការអភិវឌ្ឍភាសារបស់កូន។
១- និយាយ និងលើកទឹកចិត្តកូនឲ្យនិយាយ
សំរាប់អ្វីដែលយើងនឹងធ្វើគឺ ត្រួវនិយាយជាមួយកូនឱ្យបានច្រើន។ ឧទាហរណ៍ ពេលអាហារថ្ងៃត្រង់ត្រូវប្រាប់កូនថា «យើងដល់ម៉ោងញ៉ាំអាហារពេលថ្ងៃត្រង់ហើយ ពួកយើងមាន ត្រី ស៊ុត និង ផ្ទី កូនធុំក្លិនវាអត់? ម៉ាកមានយ៉ាអ៊ួរប្លូប៊ឺរីសម្រាប់កូនដែរ តើ ចូលចិត្តអត់?» ជាដើម។ ឃ្លាទាំងនេះ ប៉ាម៉ាក់គួរទម្លាប់និយាយជាមួយកូន។
អត្ថបទពាក់ព័ន្ធ៖
- ៤ រឿង ពីការបំបៅដោះកូន ម៉ាក់គ្រប់រូបគួរដឹង
- កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
- ៤ ចំណុចងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច
- ៥ ចំណុច ជួយប៉ា់ម៉ាក់បង្កើតទម្លាប់គេងល្អដល់កូន
- មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ
- របស់ ៧ មុខកុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ ខួប
២– អានសៀវភៅឲ្យកូនស្ដាប់
ដំបូងប៉ាម៉ាក់គួរសាកល្បងជាមួយការអានសៀវភៅខ្លះៗឲ្យកូនស្ដាប់។ សន្សឹមៗ យើងអាចផ្លាស់ប្តូរទៅសៀវភៅរូបភាព បន្ទាប់មក ពេលពួកគេចាប់ផ្តើមធំធាត់ឡើង យើងអាចចាប់ផ្តើមឲ្យកូនអានសៀវភៅរឿង។ ពេលកូនចាប់រីកចំរើនជាមួយការអានសៀវភៅ ពួកគេនឹងមានទំលាប់ល្អ ឬចំណូលចិត្តជាមួយសៀវភៅ ឬយ៉ាងហោចណាស់ពេលពួកគេចូលរៀន សៀវភៅមិនមែនជាសត្រូវទៀតទេ។ សៀវភៅសំរាប់ក្មេងមានច្រើន មានគ្រប់វ័យ នៅលើទីផ្សារដែលយើងអាចរកទិញបាន។
៣– មានចម្រៀងខ្លះ
ប៉ាម៉ាក់ច្បាស់ជាសង្កេតឃើញហើយថាក្មេងតូចៗចូលចិត្តភ្លេង និងកាយវិការ។ យើងអាចបំពេរកូនតូចៗដោយតន្ត្រីតាំងពីពេលគេនៅតូចៗ។ ពេលគេធំធាត់គ្រប់គ្រាន់ក្នុងការរីករាយជាមួយតន្ត្រីហើយ យើងអាចឆ្លៀតពេលច្រៀងរាំជាមួយពួកគេបាន។ តាមរយៈសំឡេង និងចង្វាក់តន្រ្តី កូនយើងចាប់ផ្តើមរៀនអំពីពិភពលោកខាងក្រៅតាមរយៈការអភិវឌ្ឍផ្នែកភាសារបស់ពួកគេ។
៤– ធ្វើជាអ្នកនិពន្ធ
ពេលខ្លះក្រៅពីការអានសៀវភៅ ការនិយាយរឿងឲ្យកូនៗស្តាប់ ដោយយើងបង្កើតរឿងដោយខ្លួនឯង ជាមួយតួរអង្គ ចំនុចសំខាន់ៗ និងមានអត្ថន័យអប់រំ ក៏ជាមេរៀនល្អសំរាប់សំណព្វចិត្តយើងដែរ។ យើងក៏អាចសាកល្បងឲ្យកូនបង្កើតរឿងនិយាយប្រាប់យើងវិញក៏បានដែរ។ ការស្រមើស្រមៃរបស់កូន វាក្យស័ព្ទ សាច់រឿង នឹងលើកកម្ពស់សមត្ថភាពភាសារបស់ពួកគេ។
៥– តាមចំណង់ចំណូលចិត្តរបស់កូន
ប្រសិនបើកូនរបស់យើងដូចជាចាប់អារម្មណ៍សៀវភៅណាមួយហើយ សូមរក្សាការយកចិត្តទុកដាក់ជាមួយពួកគេ។ បើយើងរកឃើញថាកូនស្រលាញ់យន្តហោះ យើងគួរបង្ហាញកូនពីសៀវភៅដែលទាក់ទងនឹងយន្តហោះ។ ពេលមានឱកាសសមរម្យ យើងត្រូវសាកសួរសំណួរដល់កូនខ្លះៗពីអ្វីគេបានអាន និងយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍របស់កូនផងដែរ។
៦– កុំបន្ទោសកូន
ពេលដែលកូនៗបញ្ចេញសំឡេង ឬថាតាមខុស សូមកុំបញ្ចេញសកម្មភាពតបតបែបអវិជ្ជមាន។ ជំនួសឲ្យការណ៍នេះ សូមនិយាយសារឡើងវិញនូវប្រយោគដែលត្រឹមត្រូវនោះ។ លើកទឹកចិត្តកូនៗដោយនិយាយម្តងហើយម្តងទៀត និងកុំភ្លេចសសើរការខិតខំរបស់កូន។
៧– កុំរំពឹងកម្មវិធីក្នុងទូរទស្សន៍
យោងតាមបណ្ឌិតសភាអាមេរិកនៃវិទ្យាសាស្ត្រពេទ្យកុមារ បានឲ្យដឹងថា ក្មេងអាយុក្រោម ២ឆ្នាំ មិនគួរអនុញ្ញាតឲ្យមើលទូរទស្សន៍សោះឡើយ។ ក្មេងដែលមានអាយុលើស ២ឆ្នាំ ក៏មិនអាចមើលទូរទស្សន៍លើសពី ២ម៉ោង ក្នុងមួយថ្ងៃដែរ ហើយកម្មវិធីទូរទស្សន៍នោះក៏ត្រូវជ្រើសរើសឲ្យត្រឹមត្រូវដែរ។ ជាក់ស្តែងមានកម្មវិធីខ្លះ មានប្រយោជន៍ចំពោះកូនក្មេង តែវាមិនបានទាក់ទាញ ឬទទួលការឆ្លើយតបពីពួកគេដែរ។ ការទាក់ទាញ និងការឆ្លើយតបពិតជាសំខាន់ណាស់សំរាប់តម្រូវការរីកចំរើនផ្នែកភាសារបស់កូនយើង។
៨– ត្រូវប្រាកដថាកូនៗមិនមានបញ្ហាត្រចៀក
ក្មេងៗខ្លះអាចនឹងមានជំងឺធ្វើឲ្យខូចត្រចៀក។ បើកូនមានបញ្ហាត្រចៀក ប៉ាម៉ាក់សូមនាំកូនទៅព្យាបាលដោយយកចិត្តទុកដាក់បំផុត ព្រោះថាបញ្ហានេះអាចបង្ករឲ្យកូនមិនអាចស្តាប់់់ឮ ហើយប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសារបស់កូន។ កំឡុងពេលព្យាបាលប្រសិនបើគ្រូពេទ្យឲ្យថ្នាំអង់ទីប៊ីយូទិក(ផ្សះ) ប៉ាម៉ាក់ត្រូវប្រាកដថាយើងបានដាក់ឲ្យកូនបានត្រឹមត្រូវតាមកម្រិត និងដល់កំណត់បញ្ចប់តាមការព្យាបាល។ ពេលដល់ពេលកំណត់បញ្ចប់ការព្យាបាលហើយ យើងត្រូវតាមដានដោយនាំកូនទៅជួបគ្រូពេទ្យជំនាញវិញ ដើម្បីឲ្យប្រាកដថាជំងឺនោះបានជាសះស្បើយពិតមែន។
៩– ធ្វើដំណើរកម្សាន្តខ្លះៗ
ដំណើរកម្សាន្តដូចជាទៅសួនសត្វ កន្លែងចិញ្ចឹមត្រី ឬដាំបន្លែ ឬសារមន្ទីកូនក្មេង នឹងជួយបង្ហាញឲ្យកូនមើលឃើញ និងយល់ពីពិភពលោកខាងក្រៅ ដែលកូនមិនដែលបានឃើញពីមុនមក។ យើងត្រូវដឹងដែរថាកូនៗយើងបានបង្កើនការចងចាំ ចង់ដឹង ចង់ស្វែងយល់បន្ថែមពីអ្វីដែលយើងបាននាំពួកគេឲ្យឃើញ ឬស្គាល់។
[embed-health-tool-vaccination-tool]