មហារីក ជាជំងឺសាហាវ គ្មានករណីលើកលែងចំពោះមនុស្សនៅវ័យណាមួយនោះទេ ហើយចំពោះកុមារ បើកើតមហារីកហើយ នឹងប្រឈមការជួបប្រទះជំងឺបេះដូងជាច្រើនមុខ។
ជាយូរមកហើយ ពេទ្យដឹងថា ការព្យាបាលកុមារកើតជំងឺមហារីក នឹងបង្កើនហានភ័យជំងឺបេះដូងដល់ពួកគេ។ ប៉ុន្ដែសម្រាប់ការសិក្សាថ្មីនេះ អ្នកស្រាវជ្រាវ រកឃើញថា កុមារកើតមហារីក ប្រឈម ៣ដង ជាមួយការវិវត្តជាបញ្ហាសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវ បានសិក្សាលើអ្នកជំងឺមហារីក ចំនួន ៧,២៨៩នាក់ ដោយពួកគេមានរោគសញ្ញាជំងឺមហារីក មុនអាយុ ១៨ឆ្នាំ និងបានទទួលការព្យាបាលនៅមជ្ឈមណ្ឌលមហារីកកុមារ ពីឆ្នាំ១៩៨៧-២០១០។ អំឡុងការតាមដាន មានអ្នកជំងឺនៅរស់ ត្រឹមតែ ២០៣នាក់ប៉ុណ្ណោះ ហើយពួកគេបានជួបបញ្ហាបេះដូង យ៉ាងតិច ១ម្ដង។
កុមារកើតមហារីក ដែលនៅរស់រានមានជីវិត បានប្រឈមបញ្ហាបណ្ដាលមកពីមេតាប៉ូលិស ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម និងលើសកូលេស្ដេរ៉ូល។ ស្ថានភាពទាំងនេះ បង្កឲ្យកើតជំងឺបេះដូង។
ជាងនេះទៅទៀត អ្នកកើតមហារីក ហើយមានជំងឺទឹកនោមផ្អែមទៀត ប្រឈមនឹងជំងឺសរសៃឈាមបេះដូង ៣ដង និងខ្សោយបេះដូង ៤ដង បើធៀបនឹងអ្នកនៅរស់ដោយជំងឺទឹកនោមផ្អែម។
[embed-health-tool-vaccination-tool]