ក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក បណ្តាលឲ្យហូរទឹកភ្នែករហូត ដោយក្មេងខ្លះសន្ទះបំពង់បង្ហូរទឹកភ្នែកតែមួយចំហៀង ឯខ្លះទៀតស្ទះទាំងសងខាង។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន ធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានឲ្យដឹងថា នៅផ្នែកខាងលើភ្នែកមានក្រពេញមួយសម្រាប់ផលិតទឹកភ្នែក ហើយពីភ្នែកមកច្រមុះមានប្រព័ន្ធបង្ហូរទឹកភ្នែកមួយ កាលណាបំពង់ទឹកភ្នែកស្ទះ ធ្វើឲ្យមានទឹកភ្នែកដក់នៅនឹងភ្នែក។