backup og meta

ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?

ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?

តាម​ទម្លាប់​ចាស់​ៗ​ខ្មែរ ពេល​ទារក​នៅ​តូច​ចូលចិត្ត​បូត​ច្រមុះ​កូន ដើម្បី​ឲ្យ​ស្រួច​ស្អាត។ តើ​ការ​ធ្វើ​បែប​នោះ​ទទួល​ផល​ដែរ ឬ​ទេ? មានផលប៉ះពាល់ចំពោះច្រមុះដែរ អត់?

ចំពោះ​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​គ្មាន​ការ​កត់ត្រា​ក្នុង​ឯកសារ​ណា​មួយ​ឡើយ។ តែ​លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នោះ​ពិតជា​អាច​ជួយ​ទាញ​ឲ្យ​ច្រមុះ​ស្រួច​បាន​បន្តិច​មែន ព្រោះ​ទីតាំង​ច្រមុះ​មាន​ឆ្អឹង​ខ្ចី និង​ឆ្អឹង​ច្រមុះ​នេះ​ទៀត​សោត​អាច​សំរួម​តាម​ដៃ​ដែល​ឧស្សាហ៍​បូត​នោះ​បាន។

ឆ្អឹង​ច្រមុះ​មាន​សភាព​ខ្ចី និង​អាច​លូតលាស់​បាន ដូចនេះ​បើ​យើង​ចង់បាន​ច្រមុះ​កូន​ស្អាត​អាច​ឧស្សាហ៍​ធ្វើ​នៅ​ពេល​ព្រឹក​បាន។ តែ​ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​ផ្ទះ​រូប​នោះ​បាន​បន្ត​ទៀត​ថា ពេល​បូត​ច្រមុះ​កូន​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​ពី​មេរោគ ឬ​ធូលី​ដី ព្រោះ​បើ​ដៃ​មិន​ស្អាត​ល្អ អាច​កកិត​ខ្លាំង​ធ្វើឲ្យ​ច្រមុះ​កូន​រលាក​បាន។

មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ខាង​លើ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​កុំ​ប្រើ​កម្លាំង​ខ្លាំង តែ​ត្រូវ​ធ្វើ​ដោយ​ថ្នម​ៗ​របៀប​ដូច​ម៉ាស្សា ទើប​មាន​សុវត្ថិភាព​ចំពោះ​ច្រមុះ។ ទាក់ទិន​នឹង​បញ្ហា​ច្រមុះ​នេះ លោក​ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ហៀរ​សម្បោរ កុំ​យក​ដៃ​យើង​ទៅ​ជូត ហើយ​ការ​ប្រើ​ក្រដាស​ទៀតសោត​គួរតែ​ជា​ក្រដាស​សើម យក​ទៅ​ផ្ដិត ទើប​មិន​មាន​ការ​រលាក និង​ឆ្លង​មេរោគ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម