backup og meta

កួនង៉ែតហេតុអ្វីយំមិនចេញទឹកភ្នែក? អាយុប៉ុន្មានទើបមានទឹកភ្នែក?

កួនង៉ែតហេតុអ្វីយំមិនចេញទឹកភ្នែក? អាយុប៉ុន្មានទើបមានទឹកភ្នែក?

ជា​ធម្មតា​ទារក​ទើប​កើត​ពេល​យំ​មិន​ចេញ​ទឹកភ្នែក​ឡើយ បើ​ទោះ​ជា​យំ​ខ្លាំង​យ៉ាង​ម៉េច​ក៏​ដោយ តែ​នៅ​ពេល​វ័យ​ចាស់​ខែ​បន្តិច កូន​ចាប់ផ្ដើម​យំ​មាន​ទឹក​ភ្នែក​ដូច​មនុស្ស​ទូ​ទៅ​ហើយ ដូចនេះ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពេក​ឡើយ​ចំពោះ​បញ្ហា​នេះ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ប្រាប់ឲ្យដឹង។

លោក​វេជ្ជបណ្ឌិតឯកទេស​ជំងឺ​ទូទៅរូបនោះ ​បាន​ឲ្យ​ដឹង​ថា កូន​ង៉ែត​យំ​មិន​ចេញ​ទឹកភ្នែក ព្រោះ​ពេល​កើត​ភ្លាម​ៗ​បំពង់​បង្ហូរ​ទឹក​ភ្នែក​មិន​ទាន់​លូតលាស់​ពេញ​លេញ​នៅ​ឡើយ។ បើទារកទើប​កើត​យំ​មិន​ចេញ​ទឹក​ភ្នែក​ ហើយ​បើ​មាន​ទឹក​ភ្នែក​ទាំង​មិន​បាន​យំ​ផង ភ្នែក​កូន​មាន​បញ្ហា​ទៅ​វិញ​ទេ។ បញ្ហា​នោះ គឺ​កូន​ស្ទះ​រន្ធ​ទឹកភ្នែក។

កូន​ចូល​ដល់​វ័យ ១ ខែ​កន្លះ​ទៅ ២ ខែ​កន្លះ ​ទើប​យំ​មាន​ទឹក​ភ្នែក​តែ​មិនមែន​ជា​ទឹកភ្នែក​ស្រក់​តក់​ៗ​ដូច​យើង​មនុស្ស​ពេញ​វ័យ​ឡើយ គឺ​ត្រឹម​សើម​រោម​ភ្នែក ឬ​ហៀរ​មក​កន្ទុយ​ភ្នែក​​ប៉ុណ្ណោះ។ ចំពោះ​កូន​ដែល​ដល់​វ័យ ២ ខែ​ជាង ទៅ​យំ​នៅតែ​គ្មាន​ទឹក​ភ្នែក ហើយ​គ្មាន​បញ្ហា​ស្ទះ​រន្ធ​ទឹកភ្នែក គឺ​អាច​បណ្ដាល​មកពី​ការ​បាត់បង់​ជាតិ​ទឹក (មកពី​ក្ដៅ​ខ្លួន ក្អួត ឬ​រាក)។

វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ជំនាញ ពេល​មាន​មន្ទិល​សង្ស័យ ឬ​កូន​មាន​បញ្ហា​ឈឺ​ភ្នែក​ផ្សេង​ៗ ហើយ​ចៀសវាង​ការ​បន្តក់​ទឹកដោះ ឬ​ទឹកនោម ផ្ដេសផ្ដាស ព្រោះ​អាច​ប៉ះពាល់​ដល់​ភ្នែក​កូន​ធ្ងន់ធ្ងរ​រហូត​ដល់​ពិការ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម