ជីវិតរបស់យើងរាល់ថ្ងៃ គឺត្រូវបានគ្របដណ្ដប់ដោយបច្ចេកវិទ្យាគ្រប់ប្រភេទ។ ដោយសារមូលហេតុនេះហើយ ធ្វើឲ្យក្មេងៗជាច្រើនចង់ស្វែងយល់អំពីឧបករណ៍បច្ចេកវិទ្យាទំនើបទាំងអស់នោះ។ ប៉ុន្តែនៅពេលយើងប្រើប្រាស់វត្ថុទាំងអស់នោះច្រើនខ្លាំងពេក វាបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយក្នុងនោះក៏ធ្វើឲ្យកើតបញ្ហាមីញ៉ូបភ្នែកដែរ។
១- ហេតុអ្វីបានជាក្មេងៗចាំបាច់ត្រូវពាក់វ៉ែនតា?
មានក្មេងជាច្រើន ចំណាយពេលរាប់ម៉ោងសម្លឹងមើលទូរសព្ទ អាយផេត កុំព្យូទ័រ ឬទូរទស្សន៍ជារៀងរាល់ថ្ងៃ។ ពេលពួកគេមានពេលទំនេរនឹងលេងហ្គេមមួយថ្ងៃទល់ល្ងាចផងក៏មាន។ ប៉ុន្តែគ្នាយើងត្រូវចាំថា រាល់ឧបករណ៍អេឡិចត្រូនិចទាំងអស់នោះ គឺសុទ្ធតែមានប្រភពម៉ាញ៉េទិច។ នៅពេលភ្នែកសម្លឹងវាយូរពេក វាធ្វើឲ្យភ្នែកមានរបួស ហើយគំហើញរបស់មនុស្សម្នាក់ៗ គឺមានកម្រិតហើយនាំឲ្យក្មេងៗមិនអាចមើលឃើញវត្ថុមានចម្ងាយឆ្ងាយបានច្បាស់នោះទេ។ គំហើញរបស់ក្មេងនឹងប្រែទៅជាព្រិល និងពិបាកសម្លឹងមើលវត្ថុដែលគេចង់ឃើញ។ ក្មេងមានបញ្ហាមីញ៉ូបភ្នែក មិនអាចមើលអេក្រង់ទូរទស្សន៍ ឬក្ដារខៀនឃើញទេ។ ដូចនេះហើយគេត្រូវការឧបករណ៍ជំនួយក្នុងការមើល ហើយរបស់ដែលចាំបាច់សម្រាប់គេនោះគឺ វ៉ែនតានេះឯង។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន
- ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?
- ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?
- ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត
២- តើមូលហេតុអ្វីធ្វើឲ្យភ្នែកទៅជាមីញ៉ូប?
មីញ៉ូបជិត (Nearsightedness) កើតឡើងនៅពេលកញ្ចក់ភ្នែកកោងខ្លាំងពេក។ ដូចនេះហើយ នៅពេលពន្លឺជះចូលក្នុងភ្នែក ភ្នែករបស់យើងមិនអាចផ្ចង់លើវាបានត្រឹមត្រូវឡើយ ហើយរបស់ដែលយើងកំពុងតែមើល និងប្រែទៅជាព្រិល។
រហូតមកដល់បច្ចុប្បន្ន គេជឿថាមីញ៉ូបគឺជាជំងឺតំណពូជ។ ប្រសិនបើក្នុងចំណោមប៉ាម៉ាក់ មាននណាម្នាក់មានបញ្ហាមីញ៉ូបជិត នោះភាគរយដែលកូនមានបញ្ហាមីញ៉ូបជិតកាន់តែខ្ពស់ដែរ។
មួយវិញទៀត ប្រសិនបើយើងចូលចិត្ដអានសៀវភៅនៅកន្លែងពន្លឺខ្សោយ ឬសម្លឹងមើលឧបករណ៍អេឡិចត្រូនិចច្រើនពេក នោះក៏អាចកើតមីញ៉ូបបានដូចគ្នា។
បន្ថែមពីនេះទៀត គឺបញ្ហានេះច្រើនកើតតែលើក្មេងៗ ប៉ុន្តែវាក៏អាចកើតលើមនុស្សពេញវ័យបានដូចគ្នា នៅពេលអ្នកទាំងនោះពិបាកអានអក្សរ មានឡើងបាយភ្នែក ឬមានជំងឺទឹកនោមផ្អែម។
៣- តើយើងអាចដឹងថាត្រូវការពាក់វ៉ែនតាបានដូចម្ដេច?
នៅពេលកូនរបស់យើង មានបញ្ហាមិនប្រក្រតីណាមួយកើតលើភ្នែក ចាំបាច់ប៉ាម៉ាក់ត្រូវនាំទៅឲ្យគ្រូពេទ្យពិនិត្យ។ នៅមន្ទីរពេទ្យ ឬតាមគ្លីនិក គ្រូពេទ្យនឹងវាស់គំហើញរបស់ក្មេងដោយប្រើវិធីតេស្ដម្យ៉ាង។ គ្រូពេទ្យឲ្យកូនក្មេងបិទភ្នែកម្ខាង ហើយអានអក្សរនៅលើតារាង ដែលវាមានទំហំដេញពីធំមកតូច។ បន្ទាប់មកគ្រូពេទ្យប្រើម៉ាស៊ីនដើម្បីវាស់គំហើញរបស់ក្មេងតាមក្រោយ។ លទ្ធផលចេញមកអាចឲ្យយើងដឹងថា ក្មេងត្រូវការពាក់វ៉ែនតាឬអត់បាន។ គំហើញល្អក្នុងកម្រិតទូទៅ គឺនៅចន្លោះពី ៩/១០ ទៅ ១០/១០។
៤- តើត្រូវរស់នៅជាមួយបញ្ហាមីញ៉ូបភ្នែកដូចម្ដេច?
ពេលយើងដឹងថាកូន ឬក៏ខ្លួនយើងផ្ទាល់ចាំបាច់ត្រូវពាក់វ៉ែនតា យើងក៏ត្រូវរៀនរស់នៅជាមួយវ៉ែនតា និងពង្រឹងសុខភាពភ្នែកដែរ។ យើងអាចប្រើប្រាស់វិធីដូចខាងក្រោមបាន៖
- ត្រូវសម្អាតវ៉ែនតាជាប្រចាំ
- មិនត្រូវសម្អាតតែវ៉ែនតាមួយមុខនោះទេ យើងត្រូវសម្អាតភ្នែកដូចគ្នា។ ប្រើទឹកលាងភ្នែក ដែលមានវេជ្ជបញ្ជាឲ្យប្រើប្រាស់។
- ត្រូវឲ្យភ្នែកសម្រាកបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
- ត្រូវដាក់ឧបករណ៍អេឡិចត្រូនិច ឲ្យឆ្ងាយពីភ្នែកយ៉ាងហោចណាស់ក្នុងចម្ងាយ ១០សង់ទីម៉ែត្រ
- មិនត្រូវអានសៀវភៅ ឬប្រើប្រាស់ទូរសព្ទដៃ កុំព្យូទ័រនៅកន្លែងងងឹតឡើយ ដោយសារតែភ្នែកយើងនឹងធ្វើការកាន់តែខ្លាំង។
- ញ៉ាំអាហារមានវីតាមីន A ឲ្យបានច្រើន ដូចជាការ៉ុត ប៉េងប៉ោះ ល្ហុង និងស្លឹកសាឡាត់ជាដើម។
- ញ៉ាំអាហារប្រភេទ Omega 3 បន្ថែម ដែលភាគច្រើនវាមាននៅក្នុងខ្លាញ់ត្រី។
[embed-health-tool-vaccination-tool]