យើងដឹងហើយថា ក្មេងៗងាយរលាកបំពង់ក បែបនេះហើយទើបមានមតិមួយចំនួនលើកឡើងថា មកពីម៉ឹមម្សៅទឹកដោះគោ បានជាក្មេងៗឧស្សាហ៍រលាកបំពង់ក។ តើការលើកឡើងបែបនេះ ត្រឹមត្រូវទេ?
យើងដឹងហើយថា ក្មេងៗងាយរលាកបំពង់ក បែបនេះហើយទើបមានមតិមួយចំនួនលើកឡើងថា មកពីម៉ឹមម្សៅទឹកដោះគោ បានជាក្មេងៗឧស្សាហ៍រលាកបំពង់ក។ តើការលើកឡើងបែបនេះ ត្រឹមត្រូវទេ?

បញ្ហានេះលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារបកស្រាយថា លោកស្រីពិតជាបានឮពីការលើកឡើងខាងលើ រហូតដល់មានម៉ាក់ប៉ាដែលមានកូនម៉ឹមម្សៅទឹកដោះគោ បារម្ភខ្លាំងពេក សុខចិត្តបន្ថយបរិមាណទឹកដោះគោ ដោយដាក់ទឹក ៣លេខ តែដាក់ទឹកដោះតែ ២ ទេ។
ឯបញ្ហា ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ? លោកស្រីថា មិនទាន់មានការសិក្សាស្រាវជ្រាវណាបញ្ជាក់ថា ការញ៉ាំម្សៅទឹកដោះគោឲ្យក្មេងងាយរលាកបំពង់កឡើយ តែពាក់ព័ន្ធនឹងរឿងអនាម័យវិញទេ ជាមូលហេតុនាំក្មេងងាយរលាកបំពង់ក។
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះពន្យល់ថា ជំងឺរលាកបំពង់កបង្កឡើងដោយមេរោគ អាចជាវីរុស ឬបាក់តេរី ដែលទុំលើកដបទឹកដោះគោ ឬដៃ ខណៈក្មេងកាលណាធំបន្តិច ដៃនៅមិនស្ងៀមនោះទេ ស្រវាចាប់កាន់របស់មកដាក់ក្នុងមាត់ ឬបៀមដៃជាដើម។
អះអាងស្រដៀងគ្នានេះដែរ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ថា តាមពិតទៅនៅក្នុងម្សៅទឹកដោះគោ មិនមានសារធាតុអីធ្វើឲ្យក្មេងរលាកបំពង់កទេ។ តែក្នុងករណីដែលម៉ឹមម្សៅទឹកដោះគោហើយ ម៉ាក់ប៉ាបណ្តោយឲ្យកូនបៀមកំប៉ុងទឹកដោះគោ មិនថាយប់ថ្ងៃ ហើយមិនសូវមានអនាម័យទៀតនោះ នោះ ទី១ ធ្វើធ្មេញកូនខូច ទី២ អាចងាយនឹងរលាកបំពង់ក ដោយសារមានម្សៅទឹកដោះគោនៅជាប់បំពង់ករហូត ដែលជាកន្លែងមេរោគរីកដុះដាល។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
22/12/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ