backup og meta

ម៉ាក់ប៉ាគួរប្រយ័ត្ន! កូនដួលរលាត់ជង្គង់ញឹកញាប់ អាចក្លាយជាអាប់សែរ

ម៉ាក់ប៉ាគួរប្រយ័ត្ន! កូនដួលរលាត់ជង្គង់ញឹកញាប់ អាចក្លាយជាអាប់សែរ

ក្មេង​ៗ​រពឹស​ណាស់ ចូលចិត្ត​ប្រលែង​លេង រត់​ប្រដេញ​គ្នា ជួន​កាល​ម៉ាក់​ប៉ា​ហៅ​មិន​ចង់​ឮ​ទេ ទម្រាំ​ឈប់​រត់។ ជា​ធម្មតា ក្មេង​ៗ​មិន​ទាន់​ចេះ​ទប់​លំនឹង​ខ្លួន​បាន​ល្អ​នៅ​ឡើយ​ទេ ពេល​ខ្លះ​រត់ៗ​ក៏​ដួល រលាត់​ដៃ គ្រលីត​ជង្គង់​ចេញ​ឈាម តាំង​ស្រែក​យំ​រក​ម៉ាក់​ប៉ា​ឲ្យ​ជួយ។ តែ​អ្នក​ជំនាញ​ថា ក្មេង​ឧស្សាហ៍​ដួល​ត្រូវ​ជង្គង់ ហើយ​ថែ​មិន​បាន​ល្អ អាច​ក្លាយ​ជា​អាប់សែរ​លើ​ជង្គង់​។

ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ករណី​អាប់សែរ​នៅ​ក្បាល​ជង្គង់​កូន​ក្មេង ជាករណី​ជួប​ញឹកញាប់​បំផុត ម៉ាក់​ប៉ា​ដែល​មាន​កូន​តូច​ៗ​គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​ជង្គង់​ក្មេង​ងាយ​នឹង​របួស ប៉ះទង្គិច ដួល​រលាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផ្លូវ​សម្រាប់​មេរោគ​ចូល​ក្នុង​ជង្គង់​កូន​ក្មេង។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ពី​ដំបូង​បញ្ហា​នេះ​មិន​សូវ​មាន​រោគ​សញ្ញា​អ្វី​ឲ្យ​យើង​ដឹង​ទេ ទាល់​តែ​វា​ទៅ​ជា​អាប់សែរ​មាន​ខ្ទុះ​ច្រើន​ទើប​បណ្ដាល​ឲ្យ អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​(​អាច​ដល់​៣៨-៤០​អង្សាសេ)។ ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​គួរ​ចាំ​សម្គាល់​មើល​ដុំ​ពក​លើ​ជង្គង់ ដែល​មាន​សភាព​ក្រហមៗ ហើម និង​ក្ដៅ​ពេល​ដែល​ប៉ះ​ទៅ។

បញ្ហា​អាប់សែរ​នេះ បើ​ម៉ាក់​ប៉ា​មិន​ចាប់​អារម្មណ៍ ទុក​ចោល​យូរ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​ខូច​សន្លាក់​ជង្គង់​ក្មេង​ទាំង​មួល​តែ​ម្ដង ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ជង្គង់​ទៀត​ផង។

លោក​វេជ្ជបណ្ឌិត​ដដែល​បាន​ណែនាំ​ពី​ការ​ការពារ​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លើ​កូន ដោយ​ម៉ាក់​ប៉ា​អាច​ទម្លាប់​ស្លៀក​ខោ​ជើង​វែង​សាច់​ក្រាស់ៗ ដើម្បី​បន្ថយ​ការ​ប៉ះ​ទង្គិច ហើយ​ពេល​មាន​របួស​ត្រូវ​លាង​ឲ្យ​បាន​ស្អាត ឬ​យក​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​សង្ស័យ​ថា អាច​មាន​ការ​បង្ករោគ។

អាប់សែរជង្គង់

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ?

កូនពកក្បាល ធ្វើម៉េចទើបឆាប់ស្រក? អាចស្អំរបស់ក្តៅៗបានទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម