backup og meta

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ជំងឺ​ផ្ដាសាយ​ធំ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត ហើយ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់​ជាង​ផ្ដាសាយ​ធម្មតា ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ត្រឹម​ត្រូវ​ជា​មួយ​ពេទ្យ​ទើប​ជា​មក​វិញ។ ដូច​គ្នា​ដែរ ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ ក៏​អាច​មាន​គ្រោះ​ថ្នាក់​សុខភាព​ច្រើន​ដែរ បើ​ម៉ាក់​ប៉ា​រក​វិធី​ព្យាបាល​កូន​ត្រឹម​ត្រូវ។

ក្មេង​តូច​ងាយ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ណាស់​ពិសេស​ពី​មនុស្ស​ពេញ​វ័យ ឬ​សមាជិក​ក្នុង​ផ្ទះ​ជាដើម។ ជំងឺ​ផ្ដាសាយ​ធំ បើ​កើត​លើ​ក្មេង​មាន​អាយុ​ក្រោម ៥ឆ្នាំ (ពិសេស​ក្មេង​ក្រោម​២ឆ្នាំ) នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​ឆ្លង។

​ផ្ដាសាយ​ធំ​ – ផលប៉ះពាល់

មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ អាច​បណ្ដាល​ឲ្យ៖

  • រលាក​សួត​ធ្ងន់ធ្ងរ
  • បាត់​បង់​ជាតិ​ទឹក
  • ប្រឈម​នឹង​កើត​ជំងឺ​ហឺត បេះដូង
  • ប៉ះពាល់​ដល់​ដំណើរ​ការ​ខួរក្បាល
  • មាន​បញ្ហា​នៅ​Sinus ឬ​ឆ្លង​មេរោគ​ត្រចៀក​ជាដើម។

យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ការពារ​មិន​ឲ្យ​ក្មេងៗ​កើត​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ។ វ៉ាក់សាំង​ផ្ដាសាយ​ធំ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ការ​ការពារ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន និង​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​ដែរ។

​ផ្ដាសាយ​ធំ​ – វ៉ាក់សាំង

អាច​ចាក់​បាន​ចំពោះ​ក្មេង​ចាប់​ពី​អាយុ​៦ខែឡើង​ទៅ ហើយ​មនុស្ស​ធំ​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​ការ​ពារ​ខ្លួន​បាន​ដែរ៖

  • ក្មេង​អាយុ ៦ខែ-៩ឆ្នាំ៖ ត្រូវ​ចាក់ ២ដង (ក្រោយ​ចាក់​ពីរ​ដង​រួច ត្រូវ​ចាក់​រម្លឹក​១ដង/ឆ្នាំ)
  • ក្មេង​អាយុ ៩ឆ្នាំ-មនុស្ស​ពេញ​វ័យ៖ ត្រូវ​ចាក់​តែ​ម្ដង និង​ចាក់​រម្លឹក​១ដង/ឆ្នាំ រៀងរាល់​ឆ្នាំ។

គួរស្វែងយល់បន្ថែម

ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Protect Against Flu: Caregivers of Infants and Young Children  https://www.cdc.gov/flu/highrisk/infantcare.htm

The Flu (Influenza Virus) in Babies and Toddlers https://www.whattoexpect.com/childrens-health-and-safety/childrens-flu.aspx

Influenza (Flu) in Children https://www.hopkinsmedicine.org/health/conditions-and-diseases/influenza/influenza-flu-in-children

កំណែ​ប្រែបច្ចុប្បន្ន

12/07/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម