backup og meta

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?

ក្មេងៗ​ឈឺចុក​ពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ ​មូល​ហេតុ​អី​ខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគ​សញ្ញា​ម៉េច ហើយ​យើង​គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ’ មាន​បកស្រាយ​ខាង​ក្រោម។

១- មូល​ហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ចុក​ពោះ

មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ចុក​ពោះ បណ្តាល​មក​ពីទម្លាប់ញ៉ាំ​​អាហារ និងបញ្ហាពោះវៀន ហើយ​ភាគ​ច្រើន ​មិន​បង្ក​ជា​បញ្ហា​ធំ​ដុំ​ទេ។ ម៉ាក់​ប៉ា អាច​ព្យាបាល​អូនៗ​នៅ​ផ្ទះ​ក៏​បាន។

ប៉ុន្តែធម្មតា ចិត្ត​ម៉ាក់​ប៉ា ច្បាស់​ជាបារម្ភ​​ ​បើ​មិន​ដឹង​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​អូនៗ។ អ៊ីចឹង យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ការ​ឈឺ​ចាប់​អូនៗ។ បើគ្មាន​រោគសញ្ញាអ្វី​ផ្សេងៗទៀត​អំឡុង​ពេល ៣ ម៉ោង មានន័យអាការៈ​ឈឺពោះ​របស់​អូនៗ​មិនធ្ងន់ធ្ងរទេ។

ករណី​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ អាច​ទាក់ទង​បញ្ហា​នៅ​ម្តុំ​ក្រពះ ឬ​ពោះវៀន ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ទល់​លាមក។

មាន​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ចំនួន​ទៀត ដែល​ពាក់​ព័ន្ធ​ការ​ចុក​ពោះ​លើ​ក្មេងៗ រួមមាន ពុល​អាហារ ពោះវៀន​ដុះខ្នែង និង​បញ្ហា​ពោះវៀន។ ចំពោះ​ក្មេង​ស្រីៗ ដល់​ដំណាក់​កាល​ពេញ​វ័យ អាការៈ​ចុកចាប់​ក្នុង​ពោះ​អាច​នឹង​កើត​មាន​រៀង​រាល់​ពេល​មក​រដូវ ខែ​ខ្លះ​ការ​ឈឺ​ចាប់ អាច​យូរ​ជាង​ធម្មតា។

២- រោគ​សញ្ញា​ឈឺ​ពោះ​ធ្ងន់​ធ្ងរ

– រយៈពេល​ឈឺ​ចាប់៖ ជា​ទូទៅ ឈឺ​ពោះ​ធម្មតាៗ​នឹង​បាត់​ទៅ​វិញ​ក្នុង​ចន្លោះ​តិច​ជាង ២៤ ​ម៉ោង ហើយ​ភាគ​ច្រើន​ជាប់​ទាក់ទង​រវាង​ជាតិ​ហ្គាស និង​ពោះ​វៀន​តូច។ យ៉ាង​ណា ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ជាបន្ទាន់ បើ​កូន​ឈឺ​ចាប់​លើស ២៤ ម៉ោង។

– កន្លែង​ឈឺ​ចាប់៖ ឈឺ​ពោះ​ធម្មតា តែង​នៅ​ចំ​កណ្តាលពោះ បើ​ការ​ឈឺ​ចាប់​របស់​អូនៗ​ស្ថិត​នៅ​កន្លែង​ផ្សេង គឺ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​អាច​ជា​អាការៈ​ពោះវៀន​ដុះ​ខ្នែង។

– អាការៈ​កូន៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ឲ្យ​បាន​ជាប់​លាប់ សង្កេត​ប្រតិកម្ម និង​អាការៈ​កូន​កំពុង​បង្ហាញ​ប្រាប់។ បន្ទាប់ពី​ដាក់​ថ្នាំរួចយូរហើយ កូន​នៅតែ​មិន​អាច​អាហារ ឬ​ផឹក​ទឹក  សូម​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម។

បញ្ហា​ឈឺពោះលើក្មេងៗ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

នៅ​មាន​ករណី​ឈឺ​ពោះ​ខ្លះ​ទៀត អាច​បង្ក​ឲ្យ​មាន​អាការៈ រាក ចង្អោរ ក្អួត និង​គ្រុន។ ករណី​នេះ ត្រូវ​ជួប​គ្រូពេទ្យ​ប្រឹក្សា ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ គប្បី​ពិនិត្យ​បន្ថែម​លើ​បញ្ហា​ឈឺ​ពោះ​ក្មេងៗ ព្រោះ​វា​ចាំបាច់​បំផុត រាប់​បញ្ចូល​ការ​ធ្វើ​តេស្ត​ឈាម ស្គេន និង​ពិនិត្យ​លាមក បើ​ក្មេង​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម៖

– គ្រុន​ក្តៅ​ខ្លាំង

– ក្មេង​មាន​អាការៈ​រាក ឬ​ក្អួត​ធ្ងន់ធ្ងរ

– ឈឺ​ចាប់​ពេល​បត់​ជើង​តូច

– នោម​មាន​លាយ​ឈាម។

ទោះ​ក្មេងឈឺ​ពោះ ​ជា​រឿង​ធម្មតា ប៉ាម៉ាក់មិន​គួរ​ព្រងើយ​កន្តើយ​ទេ ព្រោះ​អាការៈ​ជំងឺ​អាច​នឹង​កាន់​តែ​អាក្រក់ បើ​មិន​បាន​ព្យាបាល​​ត្រឹម​ត្រូវ។ គួរ​យក​ចិត្ត​ទុក​ដាក់​លើ​កូនៗ​គ្រប់​អាការៈ​ឈឺចាប់​ទាំង​អស់ និងពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ បើ​ចាំ​បាច់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Abdominal Pain, Age 11 and Younger – Topic Overview. http://www.webmd.com/children/tc/abdominal-pain-age-11-and-younger-topic-overview.  Accessed March 15, 2017.

កំណែ​ប្រែបច្ចុប្បន្ន

12/01/2021

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម