backup og meta

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ May 15, 2023

    ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ?

    បើគ្នា​យើង​ទើប​មាន​អូនៗ​ដំបូង ស្រាប់​តែ​ពេល​គ្នា​ចេះ​និយាយ បែរ​ជា​និយាយ អ៊ីអ៊ុះៗ ស្តាប់​មិន​បាន កុំភ័យ​ថា​អូនៗ​អត់​ចេះ​និយាយ ព្រោះ​ក្មេង​តូចៗ​មាន​ភាសា​របស់​ក្មេង ទោះ​អូនៗ​និយាយ​ស្តាប់​មិន​បាន ប៉ុន្តែ​ត្រូវ​ដឹង​អូនៗ​កំពុង​ព្យាយាម​និយាយ​ជាមួយ​ម៉ាក់ប៉ា។

    អ៊ីចឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” ដើម្បី​ដឹង​ពី​ភាសា​អូនៗ។ អ្នក​ជំនាញ​លើក​ឡើង​ថា ការ​រៀន​និយាយ​អាច​ជួយ​អូនៗ​អភិវឌ្ឍ​ការ​អាន សរសេរ និង​ជំនាញ​ទំនាក់​ទំនង​ទៀត​ផង។

    ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់ អូនៗ​រៀន​និយាយ​ពី​ពេល​ណា? តាម​វិធី​ណា? ក្មេងៗ​ចាប់ផ្តើម​រៀន​និយាយ​នៅ​អាយុ​ខុសៗ​គ្នា។ ខ្លះ​ចាប់ផ្តើម​និយាយ​មួយ​ម៉ាត់ៗ​នៅ​អាយុ ១២ ខែ ឯខ្លះ​ទៀត​នៅ​អាយុ ១៨ ខែ ហើយ​ការ​វិវត្ត​របស់​អូនៗ​ត្រូវ​ចែក​ចេញ​ជា ៣៖

    ៣ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​ចំណាំ​សំឡេង​ប៉ាម៉ាក់​បាន អាច​ឆ្លើយ​តប​វិញ​ដោយ​ញញឹម សើច ឬ​គ្រវី​ដៃ មាន​ន័យថា អូនៗ​កំពុង​និយាយ​រក​យើង។

    ៧ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​បញ្ចេញ​សំឡេង អឹអឹ និង​រង់ចាំ​ប្រតិកម្ម​ពី​ប៉ាម៉ាក់ ហើយ​ពេល​យើង​សួរ​ទៅ​វិញ អូនៗ​អាច​ចេះ​លើកដាក់​សំឡេង​ដូច​គ្នា។

    ១២ ខែ៖ អូនៗ​ខ្លះ​មាន​ការ​វិវត្ដ​លឿន អាច​នឹង​ចេះ​ហៅ ម៉ាក់ប៉ាជា​លើក​ទីមួយ​មិនខាន ប៉ុន្តែ​ប្រហែល​មិន​ច្បាស់​ទេ អាច​ឮ​ដូចជា កាៗ” “បាៗដាៗ

    អត្ថន័យភាសាអូនៗ

     ភាសា​អូនៗ អាច​បញ្ជាក់​ប្រាប់​ថា កំពុង​ព្យាយាម​និយាយ​ជាមួយ​យើង អាច​ចង់​បាន​អ្វីមួយ។ ពេល​ខ្លះ ចង់​ប្រាប់​យើង​មាន​អ្វី​រំខាន​គ្នា​ផង​ដែរ។

    សំឡេង​ញ៉ែកៗ៖ ភាគ​ច្រើន គ្នា​យើង​អាច​ឮ​សំឡេ​លេង​បែប​នេះ មាន​ន័យថា អូនៗ​សប្បាយ​ចិត្ត ឬ​រំភើប។ ប៉ុន្តែ​បើ​គេ​បញ្ចេញ​សំឡេង​នេះ​ញឹកញាប់​ពេក ម៉ាក់ប៉ា​ត្រូវ​ពិនិត្យ​មើល​អូនៗ​មាន​កើត​អី ឬ​សត្វ​អី​ខាំ​អត់?

    លើស​ពី​នេះ ម៉ាក់ប៉ា​គួរ​លើកទឹក​ចិត្ត​អូនៗ​និយាយ ដោយ​ឆ្លើយ​តប​វិញ បែប​នេះ​អូនៗ​កាន់​តែ​សប្បាយ​ចិត្ត​រៀន​និយាយ។ យ៉ាងណា អូនៗ​អាច​មិនអាច​យល់​ពី​អ្វី​ដែល​យើង​និយាយ តែ​​អាច​ដឹង​តាម​រយៈ​ទឹកមុខ​យើង​បាន ហើយ​​វិធី​នេះ​អាច​ជួយ​​ឲ្យ​រីក​ចម្រើន​ផ្នែក​ភាសា​លឿន​ផង​ដែរ។

    អត្ថបទគួរអាន៖

    រអ៊ូ​សំឡេង​អឹះៗ៖ អូនៗ​បញ្ចេញ​សំឡេង​នេះ​នៅ​ពេល​ចង់​បន្ទោបង់ ឬ​ធុញថប់ ហើយ​អូនៗ​កាន់​តែ​ធំ កាន់​តែ​បញ្ចេញ​សំឡេង​បែប​នេះ​ច្រើន​ជាង​មុន អ៊ីចឹង​ម៉ាកប៉ា​គួរ​យកចិត្ត​​ទុកដាក់​ឆ្លើយ​តប​វិញ ទើបអូនៗ​អាច​យល់​អ្វី​ដែល​យើង​និយាយ និង​ធ្វើ​តាម។

    គ្រហឹម៖ ក្មេងតូច​ភាគច្រើន​មិនសូវ​ធ្វើ​សំឡេង​នេះ តែអូនៗ​អាច​ចាប់ផ្តើម​គ្រហឹម​នៅ​អំឡុង​ពេល ៦ ខែ​ដំបូង គឺជា​ចលនា​សំឡេង​ដំបូង​របស់​អូនៗ ដូចគ្នា​នឹង​សំឡេង​យំ។

    សើចខឹកៗ៖ ប៉ាម៉ាក់​ច្បាស់​ជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​អូនៗ​សើច មាន​សំឡេង​ខឹកៗ អំឡុង​អាយុ ៤ ខែ។ សំឡេង​នេះ​បញ្ជាក់ថា គេ​កំពុង​ឆ្លើយ​តប​ភាព​កំប្លែង​អ្វី​មួយ។

    ដកដង្ហើមធំ៖ អំឡុង​ពេល ២៣ សប្តាហ៍​ដំបូង ក្មេង​អាច​ដក​ដង្ហើម​ធំៗ បង្ហាញ​ថា​គេ​កំពុង​តែ​ដេក​លក់​ស្រួល។

    សំឡេងកកែកករ៖ អូនៗ​អាច​នឹង​បញ្ចេញ​សំឡេង​ស្រះ ឬ​ព្យញ្ជនៈ​មួយ​ចំនួន​ចន្លោះ​អាយុ ៤៦ ខែ ពេល​ខ្លះ​អាច​ឮសូរ ដូចជា តាៗ បាៗផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ May 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម