backup og meta

កូនខ្លាច ហើយ​ភ្ញាក់កណ្ដាលយប់ធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 01, 2023

    កូនខ្លាច ហើយ​ភ្ញាក់កណ្ដាលយប់ធ្វើម៉េច?

    ក្មេងៗ​អាច​មាន​បញ្ហា​សុខភាព​ច្រើន តាំង​ពី​តូច ឈឺ​នេះ ឈឺ​នោះ ឥតស្រាក។ បញ្ហា​មួយ​ក្នុង​នោះ ហើយ​ឪពុក​ម្ដាយ​បញ្ឈរ​ភ្នែក​មិន​សូវ​ខាន​ គឺ​ កូន​ភ្ញាក់​កណ្ដាល​យប់។ បើ​អូនអូន​ឧស្សាហ៍​ភ្ញាក់​កណ្ដាល​យប់​ហើយ​ចង់​មក​គេង​លើគ្រែប៉ាប៉ា​និង​ម៉ាក់​ម៉ាក់ ចម្ងល់​ច្បាស់​ជា​កើតមាន​ថា​ហេតុ​អ្វី? បើ​ចឹង តោះ​មក​ដោះ​ស្រាយ​ចម្ងល់​ទាំង​នេះ​ជា​មួយ​ “Hello គ្រូពេទ្យ” ​ទាំង​អស់​គ្នា។

    ១- កត្តាអ្វីខ្លះនាំក្មេងភ្ញាក់កណ្តាលយប់?

    អ្នក​ជំនាញ​ធ្លាប់​បញ្ជាក់​ថា ​ភ្ញាក់​ពេល​យប់​គឺ​ជា​ផ្នែក​មួយ​នៃ​វដ្ត​ដំណេក​ដែល​មនុស្ស​គ្រប់គ្នា​ទាំង​ក្មេង​ទាំង​ចាស់​តែង​ជួប​ប្រទះ។ ប៉ុន្តែ​គេង​លក់​ស្កប់ស្កល់​នឹង​អាច​គេង​ទៅ​វិញ​បាន​ដោយ​គ្មាន​បញ្ហា​​អ្វី​ឡើយ ប៉ុន្តែ​ករណី​នេះ​សម្រាប់​ក្មេងៗ​អាច​ពិបាក​បន្តិច ពិសេស​នៅ​ចន្លោះ​អាយុ​ ៣-​៦​ ឆ្នាំ ​ដោយ​ភាគ​ច្រើន​តែង​រត់​ប៉ាម៉ាក់​ឲ្យ​ជួយ​ព្រោះ​យល់​សប្ដិ​មិន​ល្អ។ បើ​អូនអូន​សុំ​ទៅ​គេង​ជាមួយ​ម៉ាក់ម៉ាក់ និង​ប៉ាប៉ា មាន​ន័យ​ថា​ពួក​គេ​កំពុង​ត្រូវ​ការ​អ្នក​ថ្នាក់​ថ្នម​ដើម្បី​អាច​គេង​លក់​វិញ។ មួយ​វិញ​ទៀត​បើ​អូនអូន​ជា​ក្មេង​ពូកែ​ខ្លាច​នេះ​ខ្លាច​នោះ​ដូច​ជា​រឿង​ខ្មោច​ព្រាយ​បិសាច ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អូនអូន​កាន់តែ​ពិបាក​ដេក​លក់​វិញ​ណាស់។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- ប្រើវិធីអីជួយអូនអូនក្នុងរឿងនេះ?

    មាន​វិធី​សាស្ត្រ​ជា​ច្រើន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដូចជា៖

    – ជំនួយពេលចូលគេង៖ ក្មេង​ខ្លះ​អាច​មាន​បញ្ហា​ចំពោះ​រឿង​នេះ​ដោយ​សារ​តែ​គ្មាន​ភាព​កក់ក្ដៅ ឬ​ជំនួយ​ពី​ម៉ាក់ប៉ា ព្រោះ​គេ​អាច​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ពេល​ភ្ញាក់​ម្តងៗ។ អ្វី​អាច​ជួយ​បាន​គឺ​មាន​ដូច​ជា​តុក្កតា ក្បាល​ដោះ ឬចាក់​ចម្រៀង​តិចៗ​ជា​ការ​បំពេ។ តែ​ដំបូង​អាច​ពិបាក​បន្តិច​ហើយ។

    -បង្កើតទម្លាប់ឲ្យទៀង៖ ព្យាយាម​ឲ្យ​អាអូនចូល​គេ​តាម​ម៉ោង​កំណត់​ជា​ប្រចាំ ឬ​បញ្ចេញ​អាការៈ​ស្រឡាញ់​ថ្នាក់ថ្នម គេ​ ដូច​ជា ថើប​កូន ឬ​និទាន​រឿង​ឲ្យស្ដាប់​មុន​ចូល​គេង​ជាដើម។

    -ឲ្យកូនគេងជាមួយម្តងម្កាល៖ បំបែក​កូន​ឲ្យ​គេ​ទម្លាប់​រស់នៅ​បែប​ឯករាជ្យ អាច​ជា​រឿង​ល្អ តែ​មិន​គួរ​ទុក​គេ​ចោល​រហូត មិន​ខ្វល់​នោះ​ទេ។ យូរៗ​ម្ដង យើង​ជា​ឪពុកម្ដាយ គួរ​ឲ្យ​អាអូន​មក​គេង​ជាមួយ​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល បង្កើត​អារម្មណ៍​កក់ក្ដៅ​ ដើម្បី​បំបាត់​អារម្មណ៍​ភ័យខ្លាច។

    -បន្លប់ការខ្លាច៖ ធម្មតា​ក្មេង​អាយុ​២-៣ឆ្នាំ​តែង​ខ្លាច​កន្លែង​ងងឹត ឬ​ខ្លាច​នៅ​ម្នាក់ឯង ម៉ាក់​ប៉ា​គួរ​បន្ថែម​ភ្លើង​ក្នុង​បន្ទប់​ឲ្យ​អូនអូន​ឃើញ​គ្រប់យ៉ាង​ជុំ​វិញ​ខ្លួន​នឹង​ធ្វើឲ្យ​អារម្មណ៍​លែង​ខ្លាច។

    -មានរបស់កូនស្រឡាញ់៖ ក្មេងៗ​ប្រាកដ​ជា​មាន​របស់​គេ​ស្រឡាញ់​ខ្លាំង ឬ​ចូលចិត្ត​លេង​ជា​ប្រចាំ។ បើ​មាន​របស់​ដាក់​តាំង ​ក្នុង​បន្ទប់​ ឬ​បំពាក់​ក្នុង​បន្ទប់​ដូចជា​កម្រាល​ពូក ខ្នើយ ឬ​គ្រែ តុក្កតា…ដែល​កូន​ស្រឡាញ់ ឬ​គេ​រើស​ដោយ​ខ្លួន​ឯង នឹង​ជួយ​បង្ក​បរិយាកាស ឬ​ភាព​កក់ក្ដៅ។ បើ​កូន​មាន​អារម្មណ៍​ល្អ នឹង​ជួយ​ឲ្យ​​គេង​ស្កប់។

    -លើកទឹកចិត្ត៖ ពេល​អូនអូន​ធ្វើ​រឿង​អ្វី​មួយ​បាន​ល្អ ម៉ាក់ប៉ា​គួរ​តែ​មាន​ជា​កាដូ ឬ​អ្វី​មួយ​ជា​ការ​លើក​ទឹក​ចិត្ត​កូន ហើយ​កាដូ​ទាំង​នោះ​យក​ល្អ​ជា​តុក្កតា​សម្រាប់​អូនអូន​ឱប​ពេល​គេង​ជាដើម

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម