backup og meta

​ចូល​ចិត្ត​ញាំអយស្ទ័រ ​ឬ​លៀស​​ឆៅ​ គួរដឹងហានិភ័យ​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 29, 2021

    ​ចូល​ចិត្ត​ញាំអយស្ទ័រ ​ឬ​លៀស​​ឆៅ​ គួរដឹងហានិភ័យ​ទាំងនេះ

    អយស្ទ័រ​ គឺ​ជា​អាហារ​សមុទ្រ​ដែល​សម្បូរ​​ដោយវីតាមីន ​និង​សារធាតុ​រ៉ែជា​ច្រើន​ ព្រម​ទាំង​​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B 12។  ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​B12 ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ខួរ​ក្បាល​របស់​យើង​ឱ្យ​មាន​សុខភាព​ល្អ។ ជា​រៀង​រាល់​ឆ្នាំ​ជន​ជាតិ​អាមេរិក​រាប់​លាន​នាក់​បាន​ញាំគ្រឿងសមុទ្រ​ប្រភេទសម្បក​ទាំង​ឆៅ​ ជា​ពិសេស អយស្ទ័រ​ និង​លៀស​សមុទ្រ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​ញាំ​អយស្ទ័រ​ឆៅ​អាច​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​អាច​បណ្ដាល​ឱ្យ​ស្លាប់​ដោយ​សារ​តែ​បាក់​តេរី Vibrio vulnificus។

    ១.អ្វី​ទៅ​ជាបាត់តេរី Vibrio Vulnificus?

    Vibrio vulnificus គឺ​ជា​បាក់តេរី​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ញាំ អយស្ទ័រ ឬ​លៀស​សមុទ្រ​ឆៅ។ នៅ​ចន្លោះ​ឆ្នាំ ១៩៨៩ និង ១៩៩៦ មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺអាមេរិក​ CDC បាន​រាយការណ៍​អំពី​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន១៤៩ករណី ដែល​ក្នុង​នោះ​មាន​​មនុស្ស ៧៥ នាក់​ស្លាប់​ដោយ​សារ​ការ​ការ​ឆ្លងរោគ Vibrio vulnificus ។

    ២.តើ​បាក់តេរី​នេះ​មាន​​នៅ​ទី​ណា?

    Vibrio vulnificus ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អយស្ទ័រ ឬ​លៀស​សមុទ្រ​។ ​បាក់តេរី​នេះ​កើត​ដោយ​ធម្មជាតិ​មិន​មែន​កើត​ពី​ការ​បំពុល​ណាមួយ​នោះទេ ហើយ​បាក់តេរី​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​បាត់​រសជាតិ​ និង​ក្លិន​របស់​អយស្ទ័រ ឬ​លៀស​សមុទ្រ​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា Vibrio vulnificus ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង អយស្ទ័រ​ និង​លៀស​ពី​តំបន់​មាន​ទឹក​សមុទ្រ​​ក្ដៅ​ដូច​ជា​ឈូងសមុទ្រ Mexico។ ក្នុង​អំឡុង​ខែ​ក្តៅ​ក្នុង​​ខែ​មេសា​និង​ខែ​តុលា បរិមាណ​បាក់តេរី​ប្រភេទ​នេះ​​រក​ឃើញ​ច្រើន​នៅ​ក្នុងអយស្ទ័រ​ជាង​ធម្មតា​​​។

    ៣.តើ​ជំងឺ​អាច​កើត​បាន​យ៉ាង​ដូច​ម្តេច?

    យើង​អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ការ​ញាំ​អយស្ទ័រ ប្រសិន​បើ​យើង​មិន​បាន​ចម្អិន​​​ត្រឹម​ត្រូវ​ ព្រោះ​បាក់តេរី Vibrio vulnificus នឹង​មិន​ត្រូវ​សម្លាប់​​ហើយ​អ្នក​ញ៉ាំ​អាច​នឹង​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ការ​ញ៉ាំ អយស្ទ័រ​ ឬ​លៀស​សមុទ្រ​ឆៅ​ជា​មួយ​ទឹក​ជ្រលក់​ហឹរ ឬ​ពេល​កំពុង​ញាំ​ស្រា​ក៏​មិន​អាច​ធ្វើ​ឲ្យ​បាត់​បាក់តេរី​នោះ​ដែរ។ ការ​បង្ក​រោគ​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល មុត រលាក ឬ​ដំបៅ​ប៉ះ​ជា​មួយ​ទឹក​សមុទ្រ​ដែល​មាន​ផ្ទុក​បាក់តេរី Vibrio vulnificus ។

    ៤.រោគ​សញ្ញា

    រោគ​សញ្ញា​នៃជំងឺ​បង្ក​ដោយ​បាក់តេរី​ Vibrio Vulnificus មាន​ដូច​ជា៖

    គ្នា​យើង​គួរ​ដឹង​ដែរថា​ការ​ឆ្លង​មេរោគ Vibrio vulnificus អាច​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ ប្រសិន​បើ​យើង​មាន​រោគសញ្ញា​ទាំង​នេះ​សូម​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់​ដើម្បី​ទទួល​បាន​ការ​ព្យាបាល។

    ៥.ហានិភ័យ

    ចំពោះ​គ្នា​យើង​ដែល​មាន​សុខភាព​ល្អ​ភាគ​ច្រើន​មិន​មាន​ហានិភ័យ​ពី​ការ​ឆ្លង​បាក់តេរី Vibrio vulnificus ទេ។ ចំ​ពោះ​គ្នា​យើង​​ដែល​មានបញ្ហាសុខភាព​​ដូច​ខាង​ក្រោម​អាច​នឹង​​មាន​ហានិភ័យ​ខ្ពស់៖

    • ជំងឺ​ថ្លើម
    • អ្នក​ញៀនស្រា
    • ជំងឺ​ទឹកនោមផ្អែម
    • អ្នក​កើត​ជំងឺ​អេដស៍ ឬផ្ទុក​វីរុសហ៊ីវ
    • ជំងឺ​ក្រពះ
    • ជំងឺ​រលាក​ពោះវៀន​ធំ
    • ជំងឺ​មហារីក (ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​មហារីក​ឈាម ជំងឺ Hodgkin)
    • Hemochromatosis hemosiderosis (ការ​រំលាយ​អាហារ​ជាតិ​ដែក​មិន​ប្រក្រតី)
    • ជំងឺ​ស្ទះ​សួត ឬ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ
    • ជំងឺ​ឬ​ការ​ព្យាបាល​ណា​មួយ​ដែល​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម