ដឹងស្រាប់ហើយ មូសជាចង្រៃ រំខានគ្រប់ពេលវេលា។ សត្វល្អិតប្រភេទ ត្រូវការឈាមជាអាហារ ឲ្យតែប្រហែសតែបន្តិច វានឹងខាំជញ្ជក់ឈាមយើងភ្លាម មិនត្រឹមតែបង្កឲ្យស្បែកឡើងកន្ទួលក្រហម និងរមាស់ទេ ថែមទាំងអាចបង្កជាជំងឺគ្រុនឈាម និងជំងឺកាចសាហាវជាច្រើនទៀត។ គួរឲ្យបារម្ភនោះ គឺអូនៗ ព្រោះជំងឺគ្រុនឈាម សម្លាប់ក្មេងៗជាច្រើនជុំវិញពិភពលោក ហេតុនេះប៉ាម៉ាក់ ត្រូវចេះការពារអូនៗផង។ អត្ថបទ “Hello គ្រូពេទ្យ’ មួយនេះ នឹងប្រាប់ហេតុផល ក៏ដូចជាវិធីជ្រើសរើសថ្នាំការពារមូសខាំ ឲ្យប៉ាម៉ាក់បានដឹង។