backup og meta

សត្វ​ល្អិត​ខាំ​គួរ​ប្រយ័ត្ន អាចឆ្លង​បាក់តេរីបង្កការរលាកលើស្បែក

សត្វ​ល្អិត​ខាំ​គួរ​ប្រយ័ត្ន អាចឆ្លង​បាក់តេរីបង្កការរលាកលើស្បែក

យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថាបើ សត្វ​ល្អិត មូស ឬពីង​ពាង ខាំ​នោះអាច​ធ្វើ​ឱ្យ​ស្បែក​យើងឡើង​​រមាស់។ ដូចគ្នា​ដែរ បាក់តេរី ក៏អាច​ចូល​ទៅ​ក្នុង​ស្បែក​ពេល​យើង អេះ ខ្វាច​នៅ​ពេល​រមាស់​លើ​​ស្នាម​សត្វល្អិត​ទាំង​នោះ​​ខាំដែរ​។ នៅ​ពេល​ឆ្លង​​បាក់តេរី នឹង​ធ្វើ​ឲ្យ​មាន​ការ​រលាក​នៅ​លើ​ស្បែក ដែល​គេ​ហៅ​ថា Cellulitis ដែល​អាច​បង្ក​ឱ្យ​រលាក​កោសិកា និង​បង្ក​រោគ​លើ​ស្បែក​ដែល​ធ្វើ​ឲ្យ​ ឡើង​ក្រហម​ហើម និង​ក្ដៅ​ខ្លួន

១. Cellulitis ជា​អ្វី?

Cellulitis ជា​ការ​រលាក កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ស្បែក ​និង​បង្ក​ការ​ឆ្លង​មេរោគ។ មេរោគ​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ជាលិកា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ក្រុម Streptococcus និង Staphylococcus aureus ជា​មូលហេតុ​នៃ​ការ​រលាក​កោសិកា។ បាក់តេរី​ទាំង​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​តាម​រយៈ​ការ​ ដាច់​រលាត់​ស្បែក។

២.គ្នា​យើង​អាច​កើត​ជំងឺ Cellulitis ពី​សត្វ​ល្អិត​ខាំ​បាន​ទេ?

យើង​អាច​ឆ្លង​មេរោគ​បង្ក​ឲ្យ​រលាក​ស្បែក​នេះ​ពី​សត្វ​ល្អិត​ខាំ ប្រសិន​បើ​យើង​អេះ ឬ​ខ្វាច​កន្លែង​រមាស់​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ដាច់​រលាត់​ស្បែក និង​ធ្វើ​ឲ្យ​បាក់តេរី​ចូល​ក្នុង​ស្បែក​ និង​ជាលិកា។ បាក់តេរី​អាច​ជាប់​ពី​ក្រចក​ដៃ ឬ​ប្រភព​ផ្សេង​ទៀត។

រមាស់ស្បែក

៣.បាក់តេរីអាច​ឆ្លង​រាល​ដាល​ទេ?

ទោះ​បី​ជា​ករណី​កម្រ យើង​នៅ​អាច​ឆ្លងបាក់តេរី​​បង្កការ​រលាក​កោសិកា​ស្បែក ប្រសិន​បើ​ប្រព័ន្ធ​ការពារ​ខ្សោយ ដោយ​ការ​ឆ្លង​គឺ​តាម​រយៈ​ការ​ប៉ះ​ជា​មួយ​ពង​បែក ឬ​ខ្ទុះ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​បាក់តេរី​។ ប៉ុន្តែ​ជា​ទូទៅ បាក់តេរី មិន​ងាយ​ឆ្លង​រាល​ដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ។

៤.ហានិភ័យ​

ចំពោះ​បញ្ហា​សត្វ​ល្អិត​ខាំ​ភាគ​ច្រើន​តែង​កើត​លើ​ក្មេងៗ ច្រើន​ជាង​មនុស្ស​ធំ។ ​ការ​ឆ្លង​បាក់តេរីបង្ក​ឲ្យ​ការ​រលាក​ Cellulitis នេះ​​អាច​និង​ងាយ​ឆ្លង​ដល់​ក្មេងៗ ដោយ​សារ​តែ​ក្មេង​ភាគ​ច្រើនមាន​មេរោគ​នៅ​ក្រចក​ដៃ។ កត្តា​ទាំង​នេះ​ហើយ​ដែល​បង្កើន​ឲ្យ​មាន​ហានិភ័យ​លើ​កុមារ​ចំពោះ​ជំងឺ Cellulitis។ គ្នា​យើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ដោយ​សារ ជំងឺ​ប្រព័ន្ធ​រាង​កាយ ជំងឺ​មហារីក ឬ​ជំងឺ​ផ្សេង​ទៀត​នោះ​ងាយ​នឹង​កើត​ជំងឺ Cellulitis។ ប្រព័ន្ធ​ការពារ​រាងកាយ​ជួយ​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ កត្តា​ហានិភ័យ​នៃ​ជំងឺ​ Cellulitis រួមមាន៖

  • ការ​ឡើង​ហើម​រ៉ាំរ៉ៃ
  • ជំងឺ​ទឹកនោមផ្អែម
  • ទម្ងន់​លើស
  • បញ្ហា​ជា​មួយ​ប្រព័ន្ធ ឡាំហ្វាទិច ដែល​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ

៥.ប្រភេទ​សត្វ​ល្អិត​​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ Cellulitis

  • សត្វ​សង្កើច
  • ចៃ​ឆ្កែ
  • មូស
  • សត្វ​ពីងពាង
  • តុកកែ​ឆ្កែ

៦.រោគ​សញ្ញា​ការ​ឆ្លងជំងឺ Cellulitis ពី​សត្វ​ល្អិត

រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច ក្ដៅ​ខ្លួន និង​អស់​កម្លាំង មាន​អារម្មណ៍​ចង់​ក្អួត មុន​ពេល​ស្បែក​មាន​ការ​ផ្លាស់​ប្ដូរ។ រោគ​សញ្ញា​ផ្សេង​ទៀត​មាន ៖

  • ឡើង​ក្រហម ហើម ក្ដៅ​នៅ​ជុំវិញ​កន្លែង​សត្វ​ល្អិត​ខាំ
  • មាន​ចេញ​ស្នាម​ក្រហម​កន្លែង​សត្វ​ល្អិត​ខាំ
  • មាន​ចេញ​ពង​បែក
  • ហើម​កូន​កណ្ដុរ
  • មាន​ខ្ទុះ​ហូរ​ចេញ​ពី​ស្នាម​សត្វ​ខាំ

គ្នា​យើង​អាច​ធ្វើ​ការ​ជូត​សម្អាត​នៅ​ជុំ​វិញ​មុខ​របួស។ ប្រសិន​បើ​មាន​ការ​សង្ស័យ​ថា​មុខ​របួស​មាន​ការ​រលាក​ដោយ​បាក់តេរី និង​បង្ក​ជា​ជំងឺ​ Cellulitis សូម​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​និង​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bug Bite symptoms: https://my.clevelandclinic.org/health/diseases/21522-cellulitis-from-a-bug-bite

Insect: https://www.seattlechildrens.org/conditions/a-z/insect-bite/

Bug Bite Infection: https://www.prevention.com/health/a36477479/infected-bug-bite-sting/

កំណែ​ប្រែបច្ចុប្បន្ន

20/10/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្មេងកើតព្រូនមានសញ្ញាអីខ្លះ? ប៉ុន្មានខែទើបឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?

ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម