backup og meta

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

តេស្ត​រហ័ស​កូវីដ ១៩ ៤ ប្រភេទ​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​គ្នា​យើង​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល យើង​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង ក្នុង​ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កើត​កូវីដ ១៩ ប៉ុន្តែ​មិន​អាច​រក​កន្លែង​ធ្វើ​សំណាក​បាន។ ប៉ុន្តែ តេស្ដ​រហ័ស​កូវីដ ១៩ ក៏​មាន​ក្បួន​ធ្វើ​ត្រឹម​ត្រូវ មិន​មែន​ចេះ​តែ​ត្បារ​យក​សំណាក​ហើយ​នោះ​ទេ។

ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​របៀប​ធ្វើ​តេស្ដ​រហ័ស​កូវីដ ១៩​នៅ​តាម​ផ្ទះ តាម​ស្ដង់ដារ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ និង​ចៀសវាង​ប៉ះពាល់​សំណាក បណ្ដាល​ឲ្យ​ឆ្លង​មេរោគ។ ខាង​ក្រោម​នេះ ជា​ការ​ធ្វើ​តេស្ដកូវីដ ១៩ ដោយ​ខ្លួន​ឯង ទៅ​តាម​ជំហាន​នីមួយៗ​ដូចជា៖

មុន​ពេល​ពិនិត្យ​តេស្ដ​រហ័ស​កូវីដ-១៩

ជំហាន​ទី១ ៖ ជា​ដំបូង យើង​ត្រូវ​រក​ទីតាំង​ដែល​មាន​ភាព​សម​ស្រប ហើយ​យើង​អាច​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​បាន ដោយ​មិន​ចាំ​បាច់​ពាក់​ឯកសណ្ឋាន PPE ដូច​គ្រូ​ពេទ្យ​ក៏​បាន តែ​ត្រូវ​មាន​សម្ភារៈ​សំខាន់ ៣ ​យ៉ាង​គឺ ម៉ាស់ របាំង​មុខ និង​ស្រោម​ដៃ។

ជំហាន​ទី២៖ ពិនិត្យ​មើល​ប្រភេទ​តេស្ដ កាល​បរិច្ឆេទ និង​សេចក្ដី​ណែនាំ

ជំហាន​ទី​៣៖ ពិនិត្យ​មើល​ទៅ​លើ​ឧបករណ៍​ឲ្យ​គ្រប់​មុខ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ដោយ​ឧបករណ៍​មាន សូលុយស្យុង​ប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះ​តេស្ដ​រហ័សកូវីដ-១៩ និង​ហ្វឺត។

ពេល​ដំណើរ​ការ​តេស្ដ​រហ័ស​កូវីដ-១៩

ជំហាន​ទី១៖ ហែក​កញ្ចប់​តេស្ដរហ័ស​កូវីដ-១៩ រួច​សរសេរ​ឈ្មោះ និង​កាលបរិច្ឆេទ​លើ​បន្ទះ​តេស្ដ​រហ័ស​ឲ្យ​បាន​ត្រឹម​ត្រូវ

ជំហាន​ទី២៖ ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​ឲ្យ​ដល់​ជញ្ជាំង​ច្រមុះ​ខាង​ក្នុង ដោយ​បង្វិល​៣-៤​ជុំ រួច​ដក​តម្បារ​ចេញ​មក​វិញ

ជំហាន​ទី៣៖ ដាក់​តម្បារសម្លី​ទៅ​ក្នុង​បំពង់​ទីប​សូលុយស្យុង រួច​មក​បង្វិល​ឲ្យ​បាន​ច្រើន​ជាង​៥​ដង បន្ទាប់​មក​ច្របាច់​ទីប​សូលុយស្យុង ដើម្បី​ឲ្យ​ដំណក់​សំណាក​ធ្លាក់​ចូល​ទៅ​ក្នុង​ទីប​សូលុយស្យុង​ឲ្យ​អស់ រួច​ដក​តម្បារចេញ (បោះ​តម្បារចោល​ក្នុង​ថង់​)

ជំហានទី៤៖ បិទ​គម្រប​ទីប​សូលុយស្យូង អង្រួន​ឲ្យ​សព្វ​ល្អ រួច​ច្របាច់​ទីប​សូលុយស្យុង បន្តក់​ចំនួន ៣ តំណក់ ទៅ​លើ​បន្ទះ​តេស្ដ រួច​បិទ​ស្ទីកគ័រ លើ​បន្ទះ​តេស្ដ

ជំហាន​ទី៥៖ រង់​ចាំ​រយៈ​ពេល​ ១៥-៣០​នាទី និង​មិន​ត្រូវ​លើស​ពី​៣០​នាទី​ឡើយ

ការ​ពិនិត្យ​លទ្ធផល​តេស្ដ​រហ័ស​កូវីដ-១៩

នៅ​លើ​បន្ទាត់​តេស្ដ​រហ័ស​កូវីដ ១៩ មាន​បន្ទាត់​ពីរ គឺ​បន្ទាត់ C (Control) និង បន្ទាត់ T (Test)

  • ប្រសិន​បើ​មាន​បន្ទាត់ C ឡើង​ដិត តែ​បន្ទាត់ T មិន​ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​អវិជ្ជមាន
  • ប្រសិន​បើ​ទាំង​បន្ទាត់ C និង​បន្ទាត់ T ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​វិជ្ជមាន
  • ប្រសិន​បើ​បន្ទាត់ C មិន​ឡើង​ដិត ប៉ុន្តែ​បន្ទាត់ T ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន (គួរ​ធ្វើ​តេស្ដ​ម្ដង​ទៀត)
  • ប្រសិន​បើ​បន្ទាត់ C និងT មិន​ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន (គួរ​ធ្វើ​តេស្ដ​ម្ដង​ទៀត)

ជា​ចុង​ក្រោយ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​យក​សំរាម ឬ​ឧបករណ៍​ដែល​យើង​បាន​ប្រើ​ប្រាស់​រួច​ហើយ ដាក់​ក្នុង​ថង់​មួយ វិច​ខ្ចប់​ឲ្យ​ជិត យក​ទៅ​ដុត​ចោល​នៅ​ក្នុង​រណ្ដៅ ឬ​ក្នុង​ធុង​ដែក ដើម្បី​សម្លាប់​មេរោគ។

តេស្ដរហ័សកូវីដ ១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅខ្មែរមានអ្នកស្លាប់ដោយសារកូវីដ ២៦នាក់បន្ថែមទៀត តួលេខសរុបកើនជិត ៩០០នាក់

វីរុសកូវីដ-១៩ បំប្លែងថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម