រោគសញ្ញាកូវីដ-១៩ មួយចំនួនធំ ស្រដៀងនឹងជំងឺផ្ដាសាយធំមែនទែន គ្រាន់តែថា បើយើងឆ្លងយូរ ជំងឺកូវីដ-១៩ អាចធ្វើឲ្យពិបាកដកដង្ហើម និងគ្រោះថ្នាក់ដល់អាយុជីវិតបាន។ នេះចំពោះអ្នកឆ្លងកូវីដ-១៩ មានរោគសញ្ញា ចំណែកក្នុងករណីខ្លះ អ្នកឆ្លងជំងឺកូវីដ-១៩ មិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ក៏ប៉ុន្តែក្នុងខ្លួនមានផ្ទុកវីរុស និងអាចចម្លងទៅមនុស្សជុំវិញខ្លួន។
ករណីនេះ មានន័យថា យើងអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើយើងរស់នៅជាមួយអ្នកកើតកូវីដ-១៩ តែយើងគ្មានរោគសញ្ញា។ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ ម្នាក់ក្នុងចំណោម ៣ នាក់ ឆ្លងជំងឺកូវីដ ១៩ដោយមិនដឹងខ្លួន និងមិនមានរោគសញ្ញា ប៉ុន្តែអាចចម្លងវីរុសទៅអ្នកដទៃបាន។
បើយើងឆ្លងតែគ្មានរោគសញ្ញាកូវីដ-១៩ ថែមទាំងអាចចម្លងទៅអ្នកដទៃ មានន័យថា វាបង្កើនហានិភ័យសម្រាប់សុខភាពខ្លួន និងមនុស្សក្បែរខ្លួន ព្រោះយើងគិតថា យើងមិនមានផ្ទុកវីរុសកូវីដ-១៩។ យ៉ាងហោចណាស់ អ្នកជំងឺកម្រិតស្រាល ក៏មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ បញ្ជាក់ថាយើងកើតជំងឺកូវីដ-១៩ ត្រូវព្យាបាល និងដាក់ខ្លួនដាច់ដោយឡែក ការពារសុខភាពអ្នកដទៃដែរ។
ហេតុដូចនេះ អង្គការសុខភាពពិភពលោក (WHO) ណែនាំយើងគ្រប់រូបបន្តការពារខ្លួនពីជំងឺកូវីដ ១៩ធម្មតា ឬវីរុសបំប្លែងកូវីដ-១៩ ដទៃ ដោយ៖
- រក្សាចម្ងាយយ៉ាងហោចណាស់ ១,៥ម៉ែត្រ ពីអ្នកដទៃ
- ចៀសវាងកន្លែងដែលមានមនុស្សច្រើន និងកន្លែងមិនមានខ្យល់ចេញចូល
- ក្អក និងកណ្ដាស់ដាក់កែងដៃ
- លាងសម្អាតដៃញឹកញាប់
- ពាក់ម៉ាស។
[embed-health-tool-bmi]