backup og meta

ក្រោយចាក់វ៉ាក់សាំង AstraZeneca អាចលេចឡើងផលរំខានទាំងនេះ

ក្រោយចាក់វ៉ាក់សាំង AstraZeneca អាចលេចឡើងផលរំខានទាំងនេះ

យើង​ត្រូវ​ដឹង​ថា ស្ទើរ​គ្រប់​ថ្នាំ​ការពារ ឬវ៉ាក់សាំង​សុទ្ធ​តែ​មាន​បង្ហាញ​ផល​រំខាន​មួយ​ចំនួន​ក្រោយ​ពេល​ចាក់ ព្រោះ​វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​បង្កើត​អង់ទីករ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ទន្ទឹម​នឹង​នេះ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី៣ ដោយ​ប្រើវ៉ាក់សាំង AstraZeneca រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​នឹង​លេច​ឡើង ប៉ុន្តែ​គ្នា​យើង​មិន​ចាំ​បាច់​បារម្ភ​ទេ។

រោគ​សញ្ញា​នៃ​ផល​រំខាន​វ៉ាក់សាំង AstraZeneca

រោគ​សញ្ញា​ទូទៅ

  • អស់​កម្លាំង
  • ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល
  • ឈឺ​ក្បាល
  • ឈឺ​សាច់​ដុំ
  • ឈឺ​តាម​សន្លាក់
  • ចង្អោរ
  • ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ)

រោគ​សញ្ញា​កម្រ

  • ឡើង​ក្រហម ឬ​ហើម​ត្រង់​មុខ​ម្ជុល
  • រាករូស
  • ក្អួត
  • ងងុយ​គេង
  • បាត់​បង់​ចំណង់​អាហារ
  • វិល​មុខ
  • ហើម​កូន​កណ្ដុរ
  • ឡើង​កន្ទួល។ល។

ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង AstraZeneca ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បំបាត់​អាការៈ​ក្ដៅ​ខ្លួន​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ ជា​ធម្មតា អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង វា​ជា​បញ្ហា​ទូទៅ​មួយ​ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ៤៨​ម៉ោង​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។

ផ្ទុយ​ទៅ​វិញ បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ យើង​គួរ​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ និង​អ្នក​ដទៃ ឬ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ ដើម្បី​សួរ​ព័ត៌មាន និង​ប្រាប់​ពី​អាការៈ​ដែល​យើង​មាន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។​​

​វ៉ាក់សាំង Astrazenaca

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Side effects -AstraZeneca COVID-19 vaccine https://www2.hse.ie/screening-and-vaccinations/covid-19-vaccine/astrazeneca/side-effects/

About the AstraZeneca COVID-19 vaccine https://www.health.gov.au/initiatives-and-programs/covid-19-vaccines/learn-about-covid-19-vaccines/about-the-astrazeneca-covid-19-vaccine

The Oxford/AstraZeneca COVID-19 vaccine: what you need to know https://www.who.int/news-room/feature-stories/detail/the-oxford-astrazeneca-covid-19-vaccine-what-you-need-to-know?gclid=Cj0KCQjw6s2IBhCnARIsAP8RfAhf866VydPM5CQG8NvXLvgzIl3tloNNKrSg8on-N05brZGz10pm090aAmHAEALw_wcB

កំណែ​ប្រែបច្ចុប្បន្ន

11/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មកដឹងពីតេស្ដរកអង់ទីករការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម