backup og meta

បន្តិចទៀត អូមីក្រុងនឹងចម្លងទៅពាក់កណ្ដាលអឺរ៉ុប

បន្តិចទៀត អូមីក្រុងនឹងចម្លងទៅពាក់កណ្ដាលអឺរ៉ុប

ក្រោយ​មាន​ការ​រីករាលដាន​វីរុស​បម្លែង​ថ្មី អូមីក្រុង តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ដើម​២០២២​នេះ WHO ព្រមាន​ថា​មិន​ដល់ ៨សប្ដាហ៍​ទៀត​ទេ ពលរដ្ឋ​អឺរ៉ុប​កន្លះ​ទ្វីប​នឹង​ឆ្លង​កូវីដ១៩ បម្លែង​ថ្មី (អូមីក្រុង)​មិន​ខាន។

លោក​វេជ្ជបណ្ឌិត Hans Kluge តំណាង​ WHO សង្កត់​ធ្ងន់​ថា​ថ្វីត្បិត​តែ​អូមីក្រុង​មិន​បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​បើ​ធៀប​ទៅ​នឹង​ប្រភេទ​មុនៗ​ក្ដី ប៉ុន្តែ​ប្រភេទ​ថ្មី​នេះ​ចម្លង​លឿន​ណាស់ មិន​ថា​អ្នក​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ​ក៏​ដោយ។

បណ្ដុំ​ព័ត៌មាន​ពិសេស​ពី​កូវីដ១៩ 

ដើម​សប្ដាហ៍​នេះ ដោយ​បុគ្គលិក​សុខាភិបាល​មួយ​ចំនួន​ឈប់សម្រាក នៅ​អង់គ្លេស​ក្នុង​មួយ​ថ្ងៃ​(ថ្ងៃចន្ទ) មាន​ករណី​ឆ្លង​រាលដាល​ជាង ១៤ម៉ឺន​នាក់​និង​ស្លាប់ ៧៧នាក់។

នៅ​បារាំង​ឯណេះ​វិញ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Oliver Veran សម្ដែង​ក្ដី​បារម្ភ​ខ្ពស់​ចំពោះ​បញ្ហា​ចំនួន​មន្ទីរពេទ្យ​បន្ត​កើន​ឡើង ហើយ​ខែ​មករា​នេះ ជា​ពេលវេលា​ដែល​ផ្ដោត​សំខាន់​និង​យក​ចិត្តទុកដាក់​បំផុត​ចំពោះ​ការ​រៀបចំ​ពេទ្យ​បន្ថែម​សម្រាប់​អ្នក​ជំងឺ។ ជុំវិញ​ស្ថានភាព​កូវីដ​វិញ​លោក​ថា អ្នក​ជំងឺ​ Delta ភាគ​ច្រើន​ស្ថិតនៅ​ស្ថានភាព​សង្គ្រោះ​បន្ទាន់​(ICU) ឯ​អូមីក្រុង​មាន​សភាព​ធូរស្រាល​ជាង​បន្តិច​ស្ថិត​នៅ​គ្រែ​ពេទ្យ​ដែល​រដ្ឋាភិបាល​រៀបចំ។ អ្នក​វិជ្ជមាន​ជា​ប្រចាំ ក្បែរ ៩ម៉ឺន​នាក់​នៅ​បារាំង។

ទោះជា​ពិភពលោក​ទាំង​មូល​កំពុង​ស្រែក​រក​ជំនួយ រក​ថ្នាំ​ចាក់វ៉ាក់សាំង​យ៉ាង​ណា​ក្ដី​ជាង ២ឆ្នាំ​មក​នេះ តាំង​ពី​កូវីដ​ចាប់​ផ្ដើម​លាត​សន្ធឹង​ពី​ដែនដីចិន​បាចសាច​គ្រប់ទិសទី​ហើយ​កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​យ៉ាង​ណា​ក្ដី នៅ​ប៉ូឡូញ​ឯណេះ​វិញ​ ពលរដ្ឋ​ជិត ៤០% ទៀត​នៅ​មិន​ទាន់​វ៉ាក់សាំង​ការបារ​ជំងឺ​កូវីដ១៩​នៅ​ឡើយ។ បើ​រាប់​ចំនួន​អ្នក​ស្លាប់​វិញ ប៉ូឡូញ​បាត់បង់​ពលរដ្ឋ​ប្រមាណ ១០ម៉ឺន​នាក់​ហើយ។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ក្រាហ្វិកកើនឡើង​គួរឲ្យ​បារម្ភ​នៅ​អឺរ៉ុបដើម​ឆ្នាំ​២០២២​នេះ

មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​ក៏​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​អូមីក្រុង លោក​ថា មួយ​ថ្ងៃ​រុស្ស៊ី​ឆ្លង​ក្បែរ ១០ម៉ឺន​នាក់​រាល់​ថ្ងៃ ហើយ​អ្នក​ស្លាប់​ជាង ៣១ម៉ឺន​នាក់​ពី​អ្នក​វិជ្ជមាន​សរុប ១០,៥ លាន​នាក់។

ថ្ងៃច័ន្ទ​ដើម​សប្ដាហ៍​ដដែល​ភាគី​ផលិត​ថ្នាំ​បង្ការ Pfizer អាច​ចរាចរ​វ៉ាក់សាំង​ពិសេស​ទល់​នឹង​កូវីដ១៩​បម្លែង​ថ្មី អូមីក្រុង​យូរ​បំផុត​ក្នុង​ខែ​មីនា ២០២២​នេះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The list of countries and their regional classification – https://www.worldometers.info/coronavirus/

Covid: Half of Europe to be infected with Omicron within weeks – WHO – https://www.bbc.com/news/world-europe-59948920

South China Morning Post (SCMP) – https://www.scmp.com/video/world/3163032/more-half-european-population-will-be-infected-omicron-within-weeks-who-says

 

កំណែ​ប្រែបច្ចុប្បន្ន

12/01/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម