backup og meta

អ្នក​ទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ

អ្នក​ទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ

ការ​សិក្សា​មួយ​​បាន​លើក​ឡើង​ថា​អ្នក​ទើប​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា​ថ្មី​​​ៗ​ ប្រ​ព័ន្ធ​ការពារ​រាង​កាយ​​ទំនង​ជា​អាច​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ បាន​ខ្លះ​ដែរ​ ដោយថា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា​មាន​មួយ​ចំនួន​បង្ក​ឡើង​ដោយ​អម្បូរ​វីរុស​កូរ៉ូណា ដូច​វីរុស​កូវីដ​-១៩ ដែរ​។

សារព័ត៌មាន​ BBC បាន​ផ្សាយ​ការ​សិក្សា​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២២ ពី​ការ​សិក្សា​ទ្រង់ទ្រាយ​តូច​មួយ​លើ​មនុស្ស​ចំនួន​ ៥២​នាក់​បាន​រស់​នៅ​ជាមួយ​អ្នក​​ទើប​ឆ្លង​កូវីដ-១៩ និង​​មាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​Nature Communications ។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ទើប​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា​ គឺ​មាន​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​ច្បាស់​លាស់​មួយ ដែល​​អាច​ការពារ​ការ​ឆ្លង​នៅ​លើក​ក្រោយ​ទៀត ដែល​គេ​ជឿ​ថា​ក៏​ទំនង​ជា​អាច​ជួយ​បាន​ខ្លះ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

​ប៉ុន្តែ​អ្នក​ជំនាញ​ក៏​ព្រមាន​ដែរ​ថា អ្នក​ធ្លាប់​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា​មិន​ត្រូវ​រំពឹង​លើ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ទេ គឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ជា​ចាំ​បាច់​។

វីរុស​កូវីដ-១៩ បង្ក​ឡើង​ដោយ​ពពួក​វីរុស​អម្បូរ​កូរ៉ូណា ហើយ​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​មួយ​ចំនួន​ក៏​បង្ក​ឡើង​ដោយ​អម្បូរ​វីរុស​កូរ៉ូណា​ដែរ​។ ដូច​នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ចង់​ដឹង​ថា​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង​ដែល​អាច​ប្រឆាំង​នឹង​វីរុស​ផ្ដាសាយ​ធម្មតា​បាន តើ​អាច​នឹង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ផ្សេង​ទៀត​​បាន​ដែរ​ឬ​យ៉ាងណា​។

បើ​ទោះ​ជា​ អ្នក​ជំនាញ​បញ្ជាក់​ថា​ វា​អាច​ជា​កំហុស​ធំ​មួយ បើ​គ្រប់​គ្នា​គិត​ថា​អ្នក​ទើប​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា អាច​មាន​ប្រព័ន្ធ​ការពារ​ដោយ​ស្វ័យប្រវត្តិ​ ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩ នោះ ព្រោះ​ថា​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែល​បង្ក​ដោយ​វីរុស​អម្បូរ​កូរ៉ូណា​មាន​ប្រហែល​ពី​ ១០ ទៅ​១៥​ភាគរយ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ជា​អម្បូរ​ផ្សេង​ទៀត​។

រោគ​សញ្ញា​វីរុស​បំប្លែង Delta និង​កូវីដ ១៩ធម្មតា

ហេតុ​អ្វី​​អ្នក​បាន​ឆ្លង​ជំងឺ​ផ្ដាសា​យ​ធម្មតា​ទំនងអាច​ការពារ​ពី​កូវីដ-១៩ បាន?

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​ទៅ​លើ​ផ្នែក​សំខាន់​នៃ​កោសិកា​ T-Cell របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ អ្នក​សិក្សា​បាន​រក​ឃើញ​ថា​ កោសិកា T-Cells ខ្លះ​បាន​សម្លាប់​វីរុស​ជាក់​លាក់​មួយ​ចំនួន ដូច​ជា​វីរុស​ផ្ដាសាយ ហើយ​ពេល​ជំងឺ​ផ្ដាសាយ​ជា​សះ​ស្បើយ​ឡើង​វិញ​ កោសិកា T-Cells ទាំង​នោះ​នៅ​បន្ត​មាន​វត្ត​មាន​ក្នុង​រាង​កាយ​របស់​យើង និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឆាំង​នឹង​វីរុស​ដែល​ចូល​មក​ថ្មី​ទៀត​។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​មនុស្ស​ចំនួន​ ៥២​នាក់ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​បាន​រស់​នៅ​ជាមួយ​​ទើប​ឆ្លង​វីរុស​កូវីដ-១៩​។ ពាក់​កណ្ដាល​នៃ អ្នក​ទាំង​នោះ​​បាន​ឆ្លង​កូវីដ-១៩ និង​ពាក់​កណ្ដាល​ទៀត​មិន​មាន​ឆ្លង​នោះ​ទេ ក្នុងរយៈពេល​សិក្សា​ចំនួន​ ២៨​ថ្ងៃ​។

មួយ​ភាគ​បី​នៃ​អ្នក​មិន​ឆ្លង​​កូវីដ-១៩ នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កោសិកា​T-Cells ជាក់​លាក់​មួយ​ចំនួន​ក្នុង​ឈាម​។ ការ​សិក្សា​បញ្ជាក់​ទៀត​ថា អ្នក​ទាំង​នោះ​ទំនង​ជា​មាន​កោសិកា​T-Cells ក្នុង​រាង​កាយ​ក្រោយ​ពី​បាន​ឆ្លង​វីរុស​អម្បូរ​កូរ៉ូណា​ញឹក​​ញាប់ គឺ​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា​។

យ៉ាង​ណា​ អ្នក​ជំនាញ​ព្រមាន​ថា ទោះ​ជា​មានការ​សិក្សា​បែប​នេះ​ក្ដី តែ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ នៅ​តែ​ជា​រឿង​សំខាន់​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Covid-19: Common cold may give some protection, study suggests, https://www.bbc.com/news/health-59911257

កំណែ​ប្រែបច្ចុប្បន្ន

12/01/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម