ខណៈពេលនេះ កូរ៉េខាងជើងកំពុងតែទទួលរងការរាតត្បាតពីជំងឺកូវីដ១៩ បំប្លែងថ្មី អូមេក្រុង។ តាមរបាយការណ៍បង្ហាញត្រឹមតែរយៈពេល ៤ថ្ងៃអំឡុងពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ចាប់ពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ គឺមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤២នាក់។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀត ដើម្បីចាត់វិធានការ បង្កើនការពារ និងបញ្ជូនកងកម្លាំងផ្នែកវេជ្ជសាស្ដ្រចុះអន្ដរាគមន៍ក្នុងទីក្រុងព្យុងយ៉ាង។