backup og meta

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

វត្ថុ​ប្រើ​ប្រាស់​​​​​​​​ក្នុង​ផ្ទះ​ដែល​ប្រើ​ញឹក​ញាប់​​មួយ​ចំនួន ​​ជា​ចំណែក​នាំ​ឱ្យ​យើងមាន​​ផា​សុខភាព ប្រសិន​បើ​សម្អាត​បាន​ស្អាត​ល្អ។ ការ​ឧស្សាហ៍​សម្អាត​ជា​ប្រចាំ​ ក៏​ព្រោះ​ថា វត្ថុ​ទាំង​នោះ តែ​កាល​ណា​ទុក​ចោល​មិន​សម្អាត នឹង​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​​បាក់​តេរី​ច្រើន អាច​បង្ក​ជំងឺ​ ឬ​បញ្ហា​ផ្សេង​ៗ​ដល់​យើង​​បាន​ ដែល​របស់​ប្រើ​ប្រាស់​ទាំង​នោះ​មាន​ដូច​ជា​៖

១. ក្រណាត់​​ជូត​ក្នុង​ផ្ទះ​បាយ

លទ្ធផល​សិក្សា​បាន​បង្ហាញ​ថា ក្រណាត់​ជូត​ក្នុង​ផ្ទះ​បាយ គឺ​ជា​របស់​​ដែល​ប្រមូល​ផ្តុំ​ដោយ​មេរោគ បាក់​តេរី​ច្រើន​ជាង​គេ ព្រោះ​ថា​​ត្រូវ​​បាន​ប្រើ​ប្រាស់​​ញឹក​ញាប់​ជាង​គេ​។ ហេតុ​នេះ​ការ​សម្អាត​​កំណាត់​ជូត​នេះ​ជា​ប្រចាំ នឹង​ជួយ​បន្ថយ​ហានិភ័យ និង​ជួយ​​​ប្រសិទ្ធភាព​​​អនាម័យ​​​ ដល់​សមាជិក​គ្រួសារ​ក្នុង​ផ្ទះ​​។

អត្ថបទពាក់ព័ន្ធ៖

២. ជ្រុញ​

ក្តារ​ជ្រុញ ក្រោយ​ហាន់​សាច់​រួច សុទ្ធ​សឹង​ជា​វត្ថុ​ដែល​ងាយ​​ប្រមូល​ផ្តុំ​ដោយ​បាក់​តេរី ដូច​នេះ​ការ​​លាង​សម្អាត​ជ្រុញ​បាន​ស្អាត ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​។ បន្ថែម​ពី​នោះ យើង​អាច​​សម្អាត​ជ្រុញ​ដោយ​ការ​ ដាក់​​​ជ្រលក់​ក្នុង​ទឹក​ខ្មេះ លាយ​នឹង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា ទុក​ចោល​រយៈ​ពេល ២​ទី​៣​នាទី ដើម្បី​កម្ចាត់​បាក់​តេរី​ឲ្យបាន​ស្អាត​ល្អ។

៣. អេប៉ុង​លាង​ចាន

អេប៉ុង​លាង​ចាន ក៏​ជា​វត្ថុ​សំខាន់​មួយ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត ព្រោះ​ថា​​ជា​កន្លែង​ស្តុក​ទៅ​ដោយ​មេរោគ​ក្រោយ​ការ​ប្រើ​ប្រាស់​រួច​។ ដើម្បី​អនាម័យ​លើ​វត្ថុ​ប្រើ​ប្រាស់​នេះ យើង​អាច​លាង​សម្អាត​វា​រួច​ដាក់​ត្រូវ​កម្តៅ​ថ្ងៃ​១​នាទី និង​គួរ​​​ប្តូរ​​ប្រើ​ថ្មី​រយៈ​ពេល​ប្រមាណ​១​សប្តាហ៍​​ម្តង។

៤. ដប​ទឹក​

ដប​ទឹក​សម្រាប់​ច្រក​ទឹក​ញ៉ាំ​រាល់​ថ្ងៃ មិន​ថា​ជា​ដប​​ប្លាស្ទិក ឬ​​ជា​លោហៈ​ ការ​សម្អាត​វា​ជា​ប្រចាំ​នឹង​នាំ​យើង​​ឱ្យ​ចៀស​ឆ្ងាយ​ពី​ពពួក​​បាក់​តេរី។

អត្ថបទពាក់ព័ន្ធ៖ 

៥. តេលេ​ទូរទស្សន៍

តេលេ​ទូរទស្សន៍​មាន​​មនុស្ស​​ជា​ច្រើន​​ក្នុង​ផ្ទះ​ប៉ះ​ពាល់ មិន​ថា​អ្នក​​ក្អក អ្នក​ញ៉ាំ​ចំណី អ្នក​​​មាន​ដៃ​​កខ្វក់​ទៅ​ប៉ះ​ពាល់ ដូច​នេះ​ការ​ជូត​​សម្អាត​ផ្ទៃ​តេលេ​ជា​មួយ​ទឹក​អាល់​កុល ឬ​ទឹក​​ថ្នាំ​​លាង​សម្លាប់​មេរោគ អាច​បន្ថយ​ហានិភ័យ​បាន​ច្រើន​។

៦. ក្តារ​ចុច​កុំព្យូរទ័រ​ (Keyboard)

ពិត​ណាស់​ ក្តារ​ចុច​កុំព្យូរទ័រ​ ក៏​ជា​ប្រភព​មេរោគ​​ ដូច​ទៅ​នឹង​តេលេ​ទូរទស្សន៍​ផង​ដែរ។ អនុវត្ត​វិធី​សម្អាត​ខាង​លើ​ដូច​​គ្នា ពោល​គឺ​ការ​ជូត​​សម្អាត​ផ្ទៃ​ក្តារ​ចុច​ជា​មួយ​ ទឹក​ថ្នាំ​សម្អាត​ ឬ​អាល់​កុល​នឹង​ជួយ ​បន្ថយ​ហានិភ័យ​​ពី​បាក់​តេរី ជួយ​អនាម័យ​​ក្នុង​ការ​ប្រើ​ប្រាស់​៕ ​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

​​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-tips-and-tricks/9-things-you-should-clean-every-single-day-301810/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម