ជំងឺឆ្អឹងទន់ សំដៅទៅលើករណីទន់ឆ្អឹងបណ្ដាលមកពីកង្វះវីតាមីន D បង្កឲ្យបាក់ឆ្អឹងទាំងមនុស្សចាស់ ក្មេងៗ ខណៈមនុស្សពេញវ័យ អាចបណ្តាលឲ្យទៅជាកោងឆ្អឹង ពិសេសឆ្អឹងនៅត្រង់ជើងសម្រាប់ទប់លំនឹង និងទ្រដងខ្លួនជាដើម។
ជំងឺនេះខុសពីពុកឆ្អឹងត្រង់ថា ពុកឆ្អឹងធ្វើឲ្យឆ្អឹងស្ដើងជាងមុន និងងាយបាក់។ មនុស្សពេញវ័យគេហៅថារោគឆ្អឹងទន់ ចំពោះក្មេងគេហៅជំងឺ Ricket ភាគច្រើនកើតលើស្ត្រី និងពេលខ្លះស្ត្រីកំពុងមានផ្ទៃពោះ ក៏អាចកើតដូចគ្នា។
១.រោគសញ្ញាជំងឺនេះមានអ្វីខ្លះ?
រោគសញ្ញាឧស្សាហ៍ជួបប្រទះរួមមាន៖
– ឆ្អឹងឆាប់ប្រេះ ស្រួយ ឬបាក់
– ខ្សោយសាច់ដុំ វិបត្តិនេះកើតឡើងនៅកន្លែងតំណរវាងសាច់ដុំ និងឆ្អឹង បង្កឲ្យពិបាកដើរ ឬដើរវៀចតែម្តង
– ឈឺចុកណែនឆ្អឹងចាប់ពីត្រគាកចុះក្រោម ចង្កេះ ជើង និងពេលខ្លះឈឺឡើងដល់ឆ្អឹងជំនីរ។
បើជាតិកាល់ស្យូមក្នុងឈាមទាប យើងអាចប្រទះរោគសញ្ញាដូចជា៖
– បេះដូងលោតខុសប្រក្រតី
– ស្ពឹកមាត់ ដៃ និងជើង
– កន្ត្រាក់គាំងដៃ ឬជើង
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សយើងគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
២.មូលហេតុបង្កមានអ្វីខ្លះ?
វីតាមីន D មានសារៈសំខាន់ ជួយស្រូបយកកាល់ស្យូមពីក្រពះ គ្រប់គ្រងសារជាតិកាល់ស្យូម និងផូស្វាតក្នុងឈាម។ ករណី កាល់ស្យូមក្នុងឈាមមានកម្រិតតិចតួច ការផលិតឆ្អឹងក៏មិនបានល្អដូចគ្នា។ មិនតែប៉ុណ្ណោះ គ្នាយើងធ្លាប់វះកាត់ផ្នែកខ្លះនៅក្រពះ និងពោះវៀន អាចមានវិបត្តិស្រូបយកវីតាមីន D ដែរ។
ជាទូទៅ វីតាមីន D ផលិតពីស្បែកក្រោយស្បែកដែលរងការប៉ះជាមួយកាំរស្មី UV ពីកម្តៅថ្ងៃ មួយទៀតវាអាចទទួលបានសំយោគពីចំណីអាហារ ដូចជាសាច់ត្រី និងទឹកដោះគោជាដើម។ ខាងក្រោមនេះជាវិបត្តិផ្សេងៗ សរីរាង្គស្រូបយកវីតាមីន D មិនបានល្អ៖
– ជំងឺសេលីយ៉ាក (Celiac Disease) ធ្វើឲ្យខូចខាតភ្នាសពោះវៀន ជាហេតុនាំឲ្យស្រូបវីតាមីន D មិនបានល្អ
– ជំងឺមហារីក
– ខ្សោយតម្រងនោម និងថ្លើម
– របបអាហារមិនមានជាតិផូស្វាត
– ថ្នាំ Phenytoin និង Phenobarbital ជាថ្នាំប្រកាច់ បង្ហាញថាអាចបង្កជារោគឆ្អឹងទន់។
ការផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំអាហារសម្បូរវីតាមីន D ដូចជាខ្លាញ់ត្រីសាម៉ុង ត្រីសាឌីន និងស៊ុតស ព្រមទាំងគ្រាប់ធញ្ញជាតិ នំប៉័ង ទឹកដោះគោជាដើម។
– ញ៉ាំថ្នាំបំប៉នមានវីតាមីនចម្រុះ និងជាតិខនិជ ជួយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងស្រូបសារធាតុចិញ្ចឹមត្រឹមត្រូវ។
យ៉ាងណា គួរការពារដោយពាក់អាវពេលចេញទៅត្រូវកម្តៅថ្ងៃ ព្រោះថាកម្តៅខ្លាំងពេកអាចបណ្តាលឲ្យវិវដ្តទៅរកជំងឺមហារីកស្បែក។
[embed-health-tool-bmi]