បញ្ហាសរសៃឈាមវ៉ែនរីកធំ ភាគច្រើនកើតនៅលើកំភួនជើង ជាពិសេសនៅផ្នែកខាងក្រោយនៃជង្គង់។ ជាទូទៅបញ្ហានេះកើតឡើងដោយសារកត្តាហ្សែន ហើយនឹងកាន់តែធ្ងន់ធ្ងរនៅអំឡុងពេលពពោះ ឬក៏ពេលដែលអ្នកឈរច្រើន។ ជាទូទៅ វ៉ាល់ជាច្រើន (សន្ទះទប់ឈាម) របស់សរសៃឈាមវ៉ែននៅនឹងជើង ជួយទប់ឈាមដែលហូរទៅកាន់បេះដូងមិនឲ្យត្រលប់ចុះមកក្រោមវិញ។ ក៏ប៉ុន្តែ ប្រសិនបើមានវ៉ាល់ណាមួយមានបញ្ហានោះឈាមដែលហូរទៅកាន់បេះដូងអាចនឹងហូរចុះមកជើងវិញ បង្កឲ្យកើតមានជំងឺរីកសរសៃឈាមវ៉ែននេះ។

ការព្យាបាលដោយវះកាត់អាចជួយទប់ស្កាត់រោគសញ្ញា ក៏ដូចជាផលវិបាកផ្សេងៗដែលបង្កឡើងដោយជំងឺសរសៃឈាមវ៉ែនរីកធំនេះ។
គេអាចធ្វើការព្យាបាលបញ្ហារីកសរសៃឈាមវ៉ែននេះតាមច្រើនរបៀប។ ចំពោះកម្រិតរាងស្រាល គេអាចជ្រើសរើសការពាក់ស្រោមជើងបារដើម្បីរិតបណ្តឹង ក៏ដូចជាទ្រទង់ឈាមដែលបាញ់ទៅកាន់បេះដូងមិនឲ្យហូរធ្លាក់ចុះមកវិញ។ វិធីសាស្ត្រផ្សេងទៀតមានដូចជា ការចាក់ថ្នាំឲ្យសរសៃឈាមរួញស្វិត (foam sclerotherapy) ការប្រើចរន្តអគ្គិសនី (radio-frequency ablation) ឬក៏កាំរស្មី ដុតជាលិកាដែលខូចខាត (endovenous laser ablation)។ យ៉ាងណាមិញ វិធីទាំងនេះមិនអាចព្យាបាលបញ្ហាសរសៃវ៉ែនរីកធំនេះឲ្យជាដាច់នោះទេ វាអាចនឹងរើឡើងវិញក្រោយពេលព្យាបាល។
អត្ថបទពាក់ព័ន្ធ៖ ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
មុនពេលសម្រេចចិត្តជ្រើសរើសការវះកាត់ គប្បីស្វែងយល់អំពីហានិភ័យ ក៏ដូចជាផលវិបាកក្រោយការវះកាត់ជាមុនសិន។ ក្នុងករណីនៅមានការសង្ស័យ ឬមន្ទិលណាមួយ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
ជាទូទៅ ការវះកាត់នឹងធ្វើឡើងដោយចាក់ថ្នាំសន្លប់ហើយអាចមានរយៈពេលពី២០នាទីទៅ៣ម៉ោង ទៅតាមករណីនីមួយៗ។ វិធីសាស្ត្រវះកាត់នឹងអាចត្រូវធ្វើឡើងដោយការផ្តាច់សរសៃឈាមវ៉ែនដែលនៅសើៗពីសរសៃដែលនៅជ្រៅ នៅត្រង់ ក្រលៀន ឬក៏ផ្នែកខាងក្រោយជង្គង់។ គ្រូពេទ្យប្រហែលជាត្រូវវះកាត់ច្រើនកន្លែងទៅតាមប្រវែងរបស់សរសៃដែលរីកនោះ។ ចំពោះសរសៃឈាមវ៉ែនដែលធំ ឬក៏មានតួនាទីសំខាន់ គេនឹងធ្វើការវះយកចេញដោយប្រើឧបករណ៏ពិសេសទៅតាមករណីទាំងនោះ។

ក្រោយពេលវះកាត់ គ្រូពេទ្យអាចនឹងអនុញ្ញាតឲ្យអ្នកទៅផ្ទះបានភ្លាម ឬក៏តម្រូវឲ្យអ្នកគេងពេទ្យថែមមួយថ្ងៃទៀតទៅតាមស្ថានភាពជាក់ស្តែង។ រយៈពេលពីរទៅបីថ្ងៃបន្ទាប់ នៅពេលដែលមុខរបួសចាប់ផ្តើមសះ អ្នកអាចនឹងធ្វើការងារដូចធម្មតាបាន (គប្បីកុំទាន់ធ្វើការធ្ងន់ពេក)។
អ្នកគប្បីធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីឲ្យមុខររបួសកាន់តែឆាប់សះ ក៏ដូចជាឆាប់មានកម្លាំងកំហែងដូចមុនវិញ។ ក៏ប៉ុន្តែ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យជាមុន មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។ ក្នុងករណីមានអ្វីសង្ស័យ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖ ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន
មិនខុសគ្នាពីជំងឺដទៃទេ ហានិភ័យក៏ដូចជាផលវិបាកសុទ្ធតែអាចកើតឡើងក្រោយពេលព្យាបាល។ គប្បីធ្វើការសាកសួរគ្រូពេទ្យអំពីផលវិបាកផ្សេងៗដែលអាចកើតឡើងក្រោយពេលវះកាត់។ ជាទូទៅ ផលវិបាករបស់វាអាចមានដូចជា ប្រតិកម្មទៅនឹងថ្នាំស្ពឹក ហូរឈាមធ្ងន់ធ្ងរ ឬក៏ឈាមកកក្នុងសរសៃឈាម (កំណកឈាមក្នុងសរសៃឈាមវ៉ែន)។
បន្ថែមពីលើនេះ ផលវិបាកមួយចំនួនទៀតក៏អាចកើតមានដែរ ដូចជា:
ដើម្បីកាត់បន្ថយនូវផលវិបាកផ្សេងៗដែលអាចកើតឡើងក្រោយការវះកាត់ គប្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យទាក់ទងនឹងតំហែទាំជុំវិញការវះកាត់ ដូចជា ការតមអាហារមុនពេលវះកាត់ ឬក៏ផ្អាកប្រើប្រាស់ថ្នាំណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Surgical removal of varicose veins. http://www.vascularinfo.co.uk/varicose-veins/varicose-vein-surgery/. Accessed July 6, 2016.
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ