backup og meta

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2023

    របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ

    អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង។ ការ​ដែល​ម៉ាក់​ៗ​ជួប​បញ្ហា​បែប​នេះ ព្រោះតែ​មិន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ និង​ញ៉ាំ​ដោយ​មិន​តម។

    ដើម្បី​ជា​ចំណេះដឹង ម៉ាក់​ៗ​វ័យ​ក្មេង តាំង ម៉ាលីតា ដែល​មាន​កូន​២នាក់ និង​ប្រកប​របរ​លក់​តាម​អនឡាន បាន​ចែករំលែក​ជា​ចំណេះដឹង និង​របៀប​ថែទាំ​ខ្លួន​ឲ្យ​ស្អាតបាត​បរិវេណ​នោះ​ថា ក្រោយ​ពេល​កាត់​ចេស​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបិទ​បង់ការពារ​ស្នាម​របួស​កុំ​ឲ្យ​ជ្រាប​ទឹករយៈពេល ១០ ថ្ងៃ​ ម៉ាក់​ៗ​អាចចាប់ផ្ដើម​លាប​ជេល​ការពារ​មិន​ឲ្យ​មាន​ស្លាកស្នាម និង​ផ្លែបាន។ ​ជេល​នោះ​ត្រូវ​លាប​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា នឹង​លាប​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ ហើយ​របៀប​លាប ​គឺ​ក្រោយ​ពេល​ងូត​ទឹក​រួចអាច ២-៣ដង/ថ្ងៃ ទៅតាមប្រភេទ និង​ការកំណត់​តាម​វេជ្ជបញ្ជា។

    ក្រោយពេលកន្លែង​វះ​ពេល​ចាប់ផ្ដើម​សះ នឹង​មានលេច​ឡើង​អាការៈ​មួយ​រមាស់​លើ​ស្នាម​នោះ ហើយ​យើង​មិន​គួរ​អេះ​ដាច់ខាត។ ប្រសិនបើ​នៅ​រមាស់ ត្រូវ​យក​ជេល​ដែល​ពេទ្យ​ឲ្យ​យក​ទៅ​​លាប​បន្ថែម​ទៀត​ វា​នឹង​បាត់​រមាស់បន្តិចម្ដងៗ​ហើយ។ ចំណែក​ចំណីចំណុក​វិញ​ម៉ាក់​ៗ​វ័យ​ក្មេង​រូប​នោះ​បាន​តម​មិន​ញ៉ាំ​ទំពាំង សាច់ទា ត្រកួន សណ្ដែក​បណ្ដុះ ឲ្យ​បាន​កាន់តែ​យូរ​កាន់​តែ​ល្អ ព្រោះ​ពេល​ញ៉ាំ​របស់​អស់​ទាំងនោះ​រមាស់​កន្លែង​វះកាត់។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    អ្នកនាង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រោះតែ​កាល​កូន​ដំបូង និង​សម្រាល​ដោយ​វះ​កាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ថ្នេរ​នោះ ធ្វើឲ្យ​មាន​ស្លាកស្នាម និង​ផ្លែ​ខ្មៅ​ប៉ុន​កូន​ក្រចក​ដៃ។ រហូត​ពេល​មាន​កូន​ម្នាក់​ទៀត សម្រាល​ដោយ​វះ​កាត់ដដែល ហើយ​ពេទ្យ​បាន​ចៀរផ្លែ​នោះ​ចេញ និង​ចាប់ផ្ដើមថែតាម​ការ​រៀបរាប់​ខាងលើ​រហូត​ដល់​ពេលនេះកូនពៅអាយុ ៣ ឆ្នាំ​មិន​ទាន់​ឈប់​ផង។

    អត្ថបទគួរអាន៖

    វះកាត់សម្រាលកូន

    ចំពោះ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ទី សុវណ្ណរដ្ឋ វិញ បកស្រាយ​ថា ស្រីៗដែល​មាន​ស្នាម​ផ្លែ​នៅ​​មុខ​របួស អាច​ពាក់ព័ន្ធ​នឹង​សាច់​យើង​ងាយ​នឹង​កកើត​កោសិកា​ផ្លែ (សាច់ក្លាយ) ការ​ថែទាំ​មិន​បាន​ល្អ ដោយ​ទុក​មុខ​របួស​ផ្អាប់​យូរ​ទៅជា​បែក​ញើស កកើត​ជាក្អែល ចូលចិត្ត​ពាក់​ខោ​អាវ​រឹបៗ យក​​ដៃ​​មិន​​ស្អាត​ទៅ​អេះ ឬ​ទៅ​អង្អែល​មុខ​របួស​ជា​ដើម។

    ចំណុចសំខាន់

    ក្រោយ​ពេល​កាត់​ចេស​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបិទ​បង់ការពារ​ស្នាម​របួស​កុំ​ឲ្យ​ជ្រាប​ទឹករយៈពេល ១០ ថ្ងៃ​ ម៉ាក់​ៗ​អាចចាប់ផ្ដើម​លាប​ជេល​ការពារ​មិន​ឲ្យ​មាន​ស្លាកស្នាម និង​ផ្លែបាន។ ​ជេល​នោះ​ត្រូវ​លាប​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា នឹង​លាប​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ ហើយ​របៀប​លាប ​គឺ​ក្រោយ​ពេល​ងូត​ទឹក​រួចអាច ២-៣ដង/ថ្ងៃ ទៅតាមប្រភេទ និង​ការកំណត់​តាម​វេជ្ជបញ្ជា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម