និយមន័យ
១- អ្វីទៅជាជំងឺដុំឈាមកក?
ដុំឈាមកក ជាទូទៅសំដៅលើការប្រមូលផ្ដុំឈាម នៅក្រៅសរសៃ ភាគច្រើនកើតឡើងដោយសារមានរបួសនៅស្រទាប់សរសៃឈាម នាំឲ្យឈាមហូរចេញពីសរសៃឈាម (អាក់ទែ វ៉ែន ឬសសៃឈាមតូចៗ) ចូលទៅក្នុងជាលិកានៅជុំវិញ។ ករណីកំណកឈាមមានតិច ឬច្រើន អាស្រ័យលើលំហូរឈាម និងកន្លែងមានហូរឈាមសកម្ម ឬកំពុងហូរឈាម។
២- កើតឡើងញឹកញាប់ដែរទេ?
ជាប្រភេទជំងឺកើតឡើងញឹកញាប់ណាស់។ គួរទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានលម្អិត។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ជំងឺនេះធ្វើឲ្យមានការឈឺចាប់ និងរលាក ហើយរោគសញ្ញាអាស្រ័យលើទីកន្លែង និងទំហំកំណកឈាម មានទាំងការហើម និងរលាក បណ្ដាលឲ្យតំបន់ជិតៗរងផលប៉ះពាល់ ខណៈរោគសញ្ញាកើតមានជាញឹកញាប់ដូចជា៖
– ឡើងក្រហម
– មុខរបួសមិនរឹង
– ឡើងក្ដៅ
– ឈឺ
– ហើម
អាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូច្នេះបើមានចម្ងល់ សូមទៅពិភាក្សាជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
ជំងឺនេះត្រូវការយកចិត្តទុកដាក់ខ្ពស់ បើមានរោគសញ្ញាធ្ងន់ធ្ងរ ពេលទំហំរបួសកាន់តែរីកឡើង។ ឧទាហរណ៍ ឈាមកកក្នុងខួរក្បាល ឬឈាមកកក្រៅខួរក្បាល ជាទូទៅត្រូវសង្គ្រោះបន្ទាន់ ឬវះកាត់យ៉ាងយកចិត្តទុកដាក់ ជាពិសេសមានបញ្ហាខាងផ្នែកសរសៃប្រសាទតែម្តង។
ម្យ៉ាងទៀតម្នាក់ៗពុំមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុតត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
ជាទូទៅបណ្ដាលមកពីការប៉ះទង្គិចបង្កជារបួសដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍ ការទង្គិចតិចតួច ក្អក និងកត្តាផ្សេងៗទៀតយើងមិនដឹងជាមុន។ ពេលឈាមនៅក្នុងសរសៃ ជាធម្មតានិងលំហូរឈាមមិនធ្វើឲ្យកក ឬស្ទះទេ ប៉ុន្តែនៅពេលឈាមធ្លាយចេញមកក្រៅសរសៃ នឹងបង្កទៅជាកំណកភ្លាមៗ ហើយចរន្តឈាមហូរកាន់តែលឿន កំណកកាន់តែរីកធំ។
ថ្នាំពង្រាវឈាមមានដូចជា Aspirin ថ្នាំ Warfarin (Coumadin) ថ្នាំ Clopidogrel (Plavix) និង ថ្នាំ Dipyridamole (Persantine) ប្រហែលជាប់ពាក់់ព័ន្ធនឹងបញ្ហាកំណកឈាមដែរ។ ករណីឆ្លងមេរោគកើតឡើងដោយសារ ចំនួនប្លាកែតដែលជាកោសិកាជួយកំណកឈាម មានការថយចុះក្នុងចរន្តឈាម ឬចុះខ្សោយតួនាទីរបស់វាតែម្តង។ នៅពេលប្លាកែតចេញទៅបង្កកំណក ហើយចរន្តឈាមនៅបន្តហូរ នាំឲ្យកំណកឈាមកាន់តែវិវត្តរីកធំឡើងៗ។ នៅកត្តាមួយចំនួនទៀត បង្កឲ្យមានជំងឺដុំឈាមកក ដូចជាឆ្លងបាក់តេរី មានជំងឺប្រពន្ធ័ភាពស៊ាំប្រឆាំងរាងកាយ និងជំងឺផ្សេងៗទៀត ដូចជា៖
– មានមេរោគនៅម្រាមដៃ
– រលាកសន្លាក់ឆ្អឹងខ្នង
– ដុះផ្សិតនៅក្រចក
– របួសបាក់បែកឆ្អឹង ក៏អាចបណ្ដាលឲ្យមានឈាមកកដូចគ្នា
– ឈាមកកនៅត្រចៀក (កើតឡើងពេលមានរបួសហូរឈាមទៅកាន់ឆ្អឹងខ្ចីត្រចៀក)
– ឈាមកកនៅសន្ទះច្រមុះ (កើតឡើងដោយសាររបួសនៅច្រមុះ)
– ហូរឈាមនៅក្នុងពោះ អាចប៉ះពាល់ដល់ជីវិត តែអាស្រ័យលើស្ថានភាព និងមូលហេតុនាំឲ្យឈឺនៅស្រទាប់ពោះ។
– ដុំឈាមកក អាចកើតឡើងនៅពេលសរីរាង្គរឹង ដូចជា ថ្លើម អណ្ដើក តម្រងនោម ឬស្រទាប់ពោះវៀនតូច ពោះវៀនធំ រងរបួស។
– ជំងឺសាច់ដុំ (Compartment syndrome) មានផលវិបាកហូរឈាម និងឈាមកកបណ្ដាលមកពីរបួស។
២៥ ភារយនៃស្រីៗមានផ្ទៃពោះ អាចមានករណីហូរឈាម ហើយភាពមិនប្រក្រតីនេះកើតមានជាញឹកញាប់ គ្រូពេទ្យអាចដឹងបាន តាមរយៈឆ្លុះដងខ្លួនដោយប្រើរលកសម្លេងលើស្ត្រីមានផ្ទៃពោះ។ ករណីហូរឈាមនេះ អាចបង្កជាកំណកឈាម ដោយភាគច្រើន ពីតិចតួច ទៅមធ្យម នឹងអាចត្រឡប់មកដូចដើមវិញ មិនវិវត្តទៅជាធ្ងន់ធ្ងរនោះទេ។ កំណកឈាម ឬការហូរឈាមនៅត្រីមាសទី ៣ អាចជាសញ្ញាសុកពាំងមាត់ស្បូន និងរបើកសុកពីស្បូន ជាករណីត្រូវការសង្គ្រោះបន្ទាន់។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មិនមានព័ត៌មានបញ្ជាក់ទេអំពីបញ្ហានេះ។ សូមទៅពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ដំបូន្មានផ្នែកវេជ្ជសាស្ត្រ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យ មានដូចជាពិនិត្យផ្អែកលើប្រវត្តិជំងឺ ជាទូទៅមិនមានការធ្វើតេស្តឈាមនោះទេ។ ប៉ុន្តែករណីខ្លះ អាស្រ័យទៅលើស្ថានភាពជំងឺ ការធ្វើតេស្តមួយចំនួនអាចនឹងធ្វើឡើង មានដូចជា រាប់គ្រាប់ឈាម និងធ្វើតេស្តថ្លើម ព្រមទាំងវាយតម្លៃលើស្ថានភាពណាមួយបង្កដោយជំងឺ។
– ការសិក្សាលើរូបភាពវេជ្ជសាស្ត្រត្រូវធ្វើជាញឹកញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដុំឈាមកកនៅក្នុងខ្លួន។
– ថត CT ស្កេនទៅលើក្បាល អាចរកឃើញឈាមកកក្នុងខួរក្បាល។ CT ទៅលើពោះ ជាតេស្តមានប្រសិទ្ធភាព ពេលយើងសង្ស័យ មានដុំឈាមកកនៅក្នុងប្រអប់ពោះ (ស្រទាប់ពោះ ថ្លើម អណ្ដើក ខាងក្រោយភ្នាសស្រោមពោះ និងនៅក្នុងស្រោមពោះ)។
– ថត អឹមរ៉ាយ MRI ជាតេស្តល្អជាង ស្កេន CT កាន់តែងាយរកមើលដុំឈាមកកក្នុងខួរក្បាល។
៨- គួរព្យាបាលដោយវិធីណា?
ថែទាំសុខភាព ការព្យាបាល អាស្រ័យលើទីតាំង ផ្នែកណាមួយនៃរាងកាយដែលប៉ះពាល់ និងគសញ្ញាជំងឺតែម្តង។ ឧទាហរណ៍ ករណីមានដុំឈាមតូចក្នុងខួរក្បាល បើអ្នកជំងឺនៅដឹងខ្លួន គ្រាន់ទាមទារការតាមដានប៉ុណ្ណោះ ប៉ុន្តែករណីខ្លះបើរបួសធ្ងន់ធ្ងរ គឺទាមទារការវះកាត់សង្គ្រោះខួរក្បាល។
មានដុំឈាមកកក្នុងពោះក៏ដូចជាគ្នា ក្រោយការតាមដានថែទាំ យើងអាចមានអារម្មណ៍ធូរស្រាល គឺចាត់ទុកអាចយកជាការបាន ប៉ុន្តែបើស្ថានភាពជំងឺយើងមានអារម្មណ៍ល្ហិតល្ហៃ ការវះកាត់អាចត្រូវធ្វើឡើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– សម្រាកឲ្យបានគ្រប់គ្រាន់
– លើកកន្លែងរបួសឡើងឲ្យខ្ពស់
– យកក្រណាត់ស្បៃ រុំលើកន្លែងរបួសមានឈាមកក
– ទឹកកក (ស្អំទឹកកក ឬបន្ទះត្រជាក់ម្តង ២០នាទី ពី ៤-៨ ដងក្នុងមួយថ្ងៃ)។
[embed-health-tool-vaccination-tool]