អ្នកកើតជំងឺ Thalassemia អាចប្រឈមផលវិបាកទាំងនេះច្រើន
ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ នេះបើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។ លោកបន្តថា ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។ ផលពិបាកនៃជំងឺ Thalassemia - កើតជំងឺ Thalassemia កម្រិតមធ្យម-ធ្ងន់ធ្ងរអាចជួបផលពិបាកដូចជា៖ លើសជាតិដែក៖ អ្នកកើតជំងឺនេះអាចមានជាតិដែកច្រើនពេកនៅក្នុងខ្លួន មិនថាមកពីជំងឺ ឬពីការបញ្ចូលឈាមញឹកញាប់ទេ។ ការមានជាតិដែកច្រើនពេកអាចបណ្តាលឲ្យខូចបេះដូង ថ្លើម និងប្រព័ន្ធអង់ដូគ្រីន (endocrine) រួមមានក្រពេញផលិតអ័រម៉ូន ដែលគ្រប់គ្រងដំណើរការនានាទូទាំងរាងកាយ។ ឆ្លងមេរោគ៖ អ្នកកើត Thalassemia មានការកើនឡើងហានិភ័យនៃការឆ្លងមេរោគ ពិសេសប្រសិនបើអ្នកបានដកលំពែងចេញ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ - ក្នុងករណីធ្ងន់ធ្ងរ thalassemia […]