backup og meta

ការផលិតគ្រាប់ឈាមក្រហមនឹងថយចុះ បើមានជំងឺអស់នេះ

ការផលិតគ្រាប់ឈាមក្រហមនឹងថយចុះ បើមានជំងឺអស់នេះ

គ្រាប់​ឈាម​ក្រហម​ជា​គ្រាប់​ឈាម​ដែល​សម្បូរ​ជាង​គេ​នៅ​ក្នុង​រាង​កាយ​យើង ក្នុង​ចំណោម​គ្រាប់​ឈាម​ដទៃ​ទៀត (គ្រាប់​ឈាម​ស ប្លាកែត…)។ ប៉ុន្តែ បើ​យើង​ខ្វះ​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​ខ្លួន​វិញ យើង​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន ហើយ​ជំងឺ​ខាង​ក្រោម​នេះ អាច​ជា​មូល​ហេតុ​នៃ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ថយ​ចុះដែរ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា គ្រាប់​ឈាម​ក្រហម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែនសម្រាប់​ផ្គត់ផ្គង់ និង​ចិញ្ចឹម​គ្រប់​សរីរាង្គ​របស់​មនុស្ស។ បើ​យើង​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម វា​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​​ជីវិត។ ក្នុង​ករណី​ដែល​រាងកាយ​ផលិត​​គ្រាប់​ឈាម​ក្រហម​ថយ​ចុះ វា​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​នេះ​៖

១. កង្វះ​អាហារូបត្ថម្ភ (ខ្វះ​ជាតិ​ដែក វីតាមីនB12។ល។)

២. ជំងឺ​ក្រពេញ​អ័រម៉ូន​ទីរ៉ូអ៊ីត

៣.  ជំងឺ​ខ្សោយ​តម្រងនោម

៤. ជំងឺ​មហារីក​គ្រាប់​ឈាម

៥. ជំងឺ​មហារីក​ផ្សេងៗ

៦. ជំងឺ​ខ្សោយ​ខួរ​ឆ្អឹង (បណ្ដាល​មក​ពី​សារជាតិ​ពុល​មួយ​ចំនួន​ដូច ការ​ប្រើ​ថ្នាំ​មិន​ត្រឹម​ត្រូវ ថ្នាំ​បាញ់​ដំណាំ។ល។)

ថែទាំតម្រងនោម

ប្រសិន​បើ​ផលិត​ភាព​ឈាម​ក្រហម​ថយ​ចុះ នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​មួយ​ទៀត ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​គ្រាប់​​ឈាម​ក្រហម​អាច​ដោយ​សារ៖

– ការ​ហូរ​ឈាម​ច្រើន (របួស)

– ការ​រលាក​ផ្សេងៗ​ដោយ​សារ បាក់តេរី វីរ៉ុស ប៉ារ៉ាស៊ីត ឬ​ពពួក​ផ្សិត

– វិបត្តិ​អ័រម៉ូន បណ្ដាល​ឲ្យ​ធ្លាក់​ឈាម (ចំពោះ​ស្ត្រី)

– ឬ ​ស្ត្រី​ពពោះ។

ចំពោះ​អ្នក​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​នឹង​មាន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​បាន​ដូច ស្លេក​ស្លាំង​ខុស​ពី​ធម្មតា ហេវ​ហត់ អស់​កម្លាំង ល្ហិត​ល្ហៃ ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល មាន​អារម្មណ៍​ធេងធោង ញ័រ​ទ្រូង បេះ​ដូង​លោត​ញាប់ ចុក​ទ្រូង ដង្ហក់ ឆាប់​ហត់​ខុស​ធម្មតា។

ហេតុ​ដូច​នេះ យើង​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជា​មួយ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​ពី​មូល​ហេតុ​នៃ​ជំងឺ​បង្ក​ពិត​ប្រាកដ។ សម្រាប់​ការ​ព្យាបាល​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​វិញ មិន​មែន​គ្រាន់​តែ​ជា​ការ​ដាក់​បញ្ចូល​ឈាម​ក្រហម ឬ​ឲ្យ​ថ្នាំ​ជាតិ​ដែក​នោះ​ទេ គឺ​ត្រូវ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​ទាន់​វេលា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ បើខ្វះគ្រោះថ្នាក់ម៉េចខ្លះ?

មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម