backup og meta

មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក

មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក

ជំងឺ​ឈាម​ក្រ​កក(Hemophilia) ជា​ជំងឺ​ដ៏​កម្រ​ ដែល​ឈាម​នៅន្លែង​​មាន​របួសមិន​ងាយ​នឹង​កក ដោយ​សារ​តែប្រូតេអ៊ីន​ជួយ​ឲ្យ​ឈាម​កក​មាន​មិន​គ្រប់​គ្រាន់​​ ​។ បើ​សិន​ជា​យើង​មាន​ជំងឺ ឈាម​ក្រកក ពេល​មាន​របួសយើង​នឹងហូរ​ឈាម​យូរ​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ​។​ បើ​យើងមាន​របួស​តូច​តាច​មិន​ជា​បញ្ហា​នោះទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​​ពេល​យើង​មាន​ជំងឺ​នេះ​ធ្ងន់​ធ្ងរ អាច​មាន​ការ​ហូរ​ឈាម​ផ្នែក​ខាង​ក្នុង​រាង​កាយ ជា​ពិសេស​នៅ​ត្រង់សាច់​ដុំ សន្លាក់ ត្រគាក និង​ជង្គង់។ ការ​ហូរ​ឈាម​​ក្នុង​រាង​កាយ​អាច​បំផ្លាញ​សរីរាង្គ ​និង​ជាលិកា ដែល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។ ជំងឺ​នេះ​ភាគ​ច្រើន​ប៉ះ​ពាល់​ដល់បុរស​ស្ទើរ​ទាំង​ស្រុង និង​កម្រ​កើត​មាន​លើ​ស្ត្រី។

១.រោគ​សញ្ញា

រោគ​សញ្ញា​នៃ​ជំងឺ​នេះ ការ​ហូរ​ឈាម​ខាង​ក្រៅ​យូរ ឬ​មាន​ស្នាម​ជាំ​បន្ទាប់​ពី​មាន​របួស​តិច​តួច ឬ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ រោគ​សញ្ញា​អាច​ប្រែ​ប្រួល​អាស្រ័យ​លើ ជំងឺ​មាន​ទម្រង់​ស្រាល មធ្យម ឬ​ធ្ងន់ធ្ងរ​ដោយ៖

  • ហូរ​ឈាម​ច្រើន​ក្រោយ​ត្រូវ​របួស ឬ​មុត ឬ​ក្រោយ​វះកាត់ ឬ​ព្យាបាល​ធ្មេញ​
  • លេច​ចេញ​ស្នាម​ជាំ​លើ​ស្បែក
  • ហូរឈាម​ខុស​ធម្មតា​ក្រោយ​ចាក់វ៉ាក់សាំង​រួច
  • ឈឺចាប់ ហើម ឬ​តឹង​នៅ​ត្រង់​សន្លាក់
  • ឈាម​ក្នុង​ទឹក​នោម ឬ​លាមក​
  • ឈាម​ច្រមុះ​ដោយ​មិន​ដឹង​មូល​ហេតុ

គ្នា​យើង​ដែល​មាន​ជំងឺ​នេះ​អាច​មាន​ការ​ហូរ​ឈាម​ពី​ខាង​ក្នុង​រាង​កាយ ប៉ុន្តែ​ភាគ​ច្រើន​កើត​ឡើង​នៅ សាច់​ដុំ និង​សន្លាក់ ដូច​ជា កែង​ដៃ ជង្គង់ ត្រគាក ស្មា និង ​ក​ជើង។ គ្នា​យើង​ខ្លះ​អាច​នឹង​មិន​មាន​ការ​ឈឺ​ពេល​ដំបូង ប៉ុន្តែ​ប្រសិន​បើ​ការ​ហូរ​ឈាម​នៅ​តែ​បន្ត​ហូរ ​សន្លាក់​អាច​ឡើង ក្ដៅ ហើម និង​ឈឺ ​នៅ​ពេល​ដែល​ធ្វើ​ចលនា។ ចំពោះ​ជំងឺ​នេះ​អាច​និង​មាន​បញ្ហា​ធ្ងន់ធ្ងរ ប្រសិន​បើ​គ្នា​យើង​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល។ ធ្វើ​ការ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​គ្នា​យើង​មាន​សញ្ញា​ដូច​ខាង​ក្រោម ៖

  • មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ
  • ងងុយ​គេង​ខុស​ធម្មតា
  • ឈឺ​ក្បាល​មិន​បាត់
  • ហូរ​ឈាម​មិន​ឈប់​
  • មាន​បញ្ហា​ភ្នែក
  • ក្អួត
  • ប្រកាច់
  • សន្លាក់​ហើម​​មិន​​បាត់​ ពិបាក​បត់​បែន​​

ដុំកកឈាម

២.តើ​យើង​អាច​ការពារ​ជំងឺ​នេះ​បាន​ទេ?

គ្នា​យើង​អាច​នឹង​ពិបាក​ក្នុង​ការ​ការពារ​ជំងឺ​នេះ ព្រោះ​ជា​ជំងឺ​ហ្សែន ដែល​ទទួល​បាន​ពី ខាង​ប៉ា ឬ​ម៉ាក់ យើង។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hemophilia disease: https://my.clevelandclinic.org/health/diseases/14083-hemophilia#management-and-treatment

Hemophilia symptoms: https://www.mayoclinic.org/diseases-conditions/hemophilia/diagnosis-treatment/drc-20373333

Hemophilia: https://www.hemophilia.org/bleeding-disorders-a-z/types/hemophilia-a

កំណែ​ប្រែបច្ចុប្បន្ន

21/10/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើ​កម្រិត​ជាតិស្ករ​ក្នុងឈាមឡើងខ្ពស់ ​​គួរ​ធ្វើម៉េច?

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម