ទម្លាប់កេះអាចម៍ច្រមុះ មានបញ្ហាអ្វីកើតឡើងអត់?
ដៃនៅមិនសុខចេះតែចង់កេះអាចម៍ច្រមុះ ដែលនេះមិនមានជាទម្លាប់ល្អនៅទេ ពិសេសបើយើងកេះអាចម៍ច្រមុះនៅសាធារណៈទៀតនោះ។ ពិតណាស់មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថាការកេះអាចម៍ច្រមុះផ្ដល់ប្រយោជន៍សុខភាពដល់យើងនោះទេ តែមានការបង្ហាញថាវាបានធ្វើឲ្យប៉ះពាល់សុខភាពទៅវិញ។ ១. កេះអាចម៍ច្រមុះមានផលប្រយោជន៍ទេ? មិនមានការសិក្សាស៊ីជម្រៅណាមួយត្រូវបានធ្វើទាក់ទងនឹងការកេះអាចម៍ច្រមុះនេះទេ ព្រោះថាមនុស្សជាច្រើនបដិសេធចូលរួមក្នុងការសិក្សាបែបនេះ។ ពេលខ្លះការកេះច្រមុះ អាចថាជាវិធីមួយជួយសម្អាតច្រមុះ ប៉ុន្តែថាបើគ្នាយើងធ្វើដូចនេះកុំធ្វើនៅទីសាធារណៈ និងត្រូវលាងសម្អាតដៃជាមុនសិន មុននឹងកេះច្រមុះ ព្រោះថាដៃមិនស្អាតអាចចម្លងមេរោគទៅក្នុងច្រមុះបាន។ ២. ហានិភ័យមានអ្វីខ្លះ? ដូចគ្នាដែរ គ្មានការសិក្សាលើរាងកាយមនុស្សច្បាស់លាស់ណាមួយបញ្ជាក់ពីហានិភ័យកេះអាចម៍ច្រមុះនោះទេ។ ប៉ុន្តែអ្នកចូលចិត្តយកដៃកេះច្រមុះ ទំនងជាអាចមានបាក់តេរី Staphylococcus aureus ឆ្លងចូលក្នុងច្រមុះច្រើនជាងអ្នកមិនដែលយកដៃកេះច្រមុះ។ ដូចគ្នាដែរ អ្នកចូលចិត្តយកដៃកេះច្រមុះក៏អាចធ្វើឲ្យឈាមច្រមុះផងដែរ បើកេះខ្លាំងពេក ដែលធ្វើឲ្យប៉ះពាល់ដល់ជាលិកានៅក្នុងច្រមុះ។ ក្មេងចូលចិត្តកេះច្រមុះ ក្មេងៗអាចមានទម្លាប់កេះច្រមុះច្រើន អាចថានេះដោយសារពួកគេមិនដឹងពីវិធីផ្សេងដើម្បីដោះស្រាយពេលរមាស់ច្រមុះ ឬមានអ្វីនៅក្នុងច្រមុះ។ មួយវិញទៀត ក្មេងៗក៏មិនបានគិតថាការកេះច្រមុះ ជារឿងឆ្គាំឆ្គងមួយដែលមនុស្សធំមិនធ្វើនៅទីសាធារណៈនោះដែរ។ ការដែលក្មេងយកដៃកេះច្រមុះ និងកេះអាចម៍ច្រមុះ អាចធ្វើឲ្យដៃប៉ះទៅនឹងស្បែកក្នុងច្រមុះ បង្កឲ្យងាយឆ្លងវីរុស និងបាក់តេរី ដូចជាផ្ដាសាយធំ ឬផ្ដាសាយធម្មតា។ ដូចគ្នាដែរ ក្មេងៗចូលចិត្តយកដៃកេះច្រមុះអាចបង្កឲ្យរមាស់ច្រមុះដែរ ដែលនាំឲ្យក្មេងបន្តកេះកាន់តែខ្លាំង។ មនុស្សពេញវ័យ បើនៅក្មេងចូលចិត្តយកដៃកេះច្រមុះ នោះពេលធំឡើងក៏អាចនៅបន្តកេះច្រមុះ ឬអាចម៍ច្រមុះដែរ។ សម្រាប់មនុស្សពេញវ័យមានកត្តាមួយចំនួន អាចនាំឲ្យមានទម្លាប់បែបនេះ។ ទីមួយ អាចថាវាក្លាយជាទម្លាប់ផ្ទាល់ខ្លួន ភ្លេចៗខ្លួនយកដៃកេះច្រមុះ និងថែមទាំងកេះអាចម៍ច្រមុះចេញមកទៀត ដោយមិនដឹងខ្លួន។ សម្រាប់អ្នកខ្លះវិញ កេះច្រមុះ ដោយសារតែវាជាវិធីមួយក្នុងការដោះស្រាយបញ្ហាថប់បារម្ភ។ ៣. វិធីបញ្ឈប់ការកេះច្រមុះ ពេលយើងមានទម្លាប់កេះអាចម៍ច្រមុះហើយនោះ អាចថាវាជាការពិបាកមួយក្នុងការបញ្ឈប់ទម្លាប់នេះ ប៉ុន្តែមិនមែនមានន័យថាយើងមិនអាចបញ្ឈប់បាននោះទេ។ តស់សាកល្បងតិចនិកទាំងនេះ៖ កំណត់មូលហេតុ៖ បើយើងចេះតែរមាស់ច្រមុះ នាំឲ្យយើងចង់កេះច្រមុះ នោះអាចមកពីយើងមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល ឬអាលែកហ្ស៊ីនឹងសារធាតុអ្វីមួយ។ […]