backup og meta

មូលហេតុទាំងនេះ ធ្វើឱ្យកើតជំងឺពកក ឬក្រពេញទីរ៉ូអ៊ីតរីកធំ

មូលហេតុទាំងនេះ ធ្វើឱ្យកើតជំងឺពកក ឬក្រពេញទីរ៉ូអ៊ីតរីកធំ

ជំងឺពកកកើតឡើងនៅពេលក្រពេញទីរ៉ូអ៊ីតរីកធំខុសធម្មតា។ ក្រពេញ​ទីរ៉ូអ៊ីត​គឺជាក្រពេញតូច​មួយ​ដែល​មានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើជំងឺពក ក កើត​ឡើង​ដោយ​សារមូលហេតុអ្វី?

ជំងឺពក ក បណ្តាលមកពីមូលហេតុទូទៅមួយចំនួនដូចជា៖

១. កង្វះជាតិអ៊ីយ៉ូត

ក្រពេញទីរ៉ូអ៊ីតប្រើប្រាស់ជាតិអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីត។ នៅពេលរាងកាយ​យើងខ្វះ​ជាតិ​អ៊ីយ៉ូត ក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិតដើម្បីផលិត​អ័រម៉ូនទីរ៉ូអ៊ីតបន្ថែម។ ជាលទ្ធផលក្រពេញ​ទីរ៉ូអ៊ីត​រីកធំដែលបណ្តាលឱ្យយើងកើតជំងឺពកក។  ជាតិអ៊ីយ៉ូតមាននៅក្នុងទឹកសមុទ្រ ក្នុងដីនៅ​តំបន់​ឆ្នេរ និង​ក្នុងអំបិលដែលបានបន្ថែមជាតិអ៊ីយ៉ូត។

២. ក្រពេញទីរ៉ូអ៊ីតសកម្មជ្រុល

ពេលខ្លះជំងឺពកកអាចកើតដោយសារក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក។ អង្គបដិប្រាណ​ដែលផលិតដោយប្រព័ន្ធភាពស៊ាំបានវាយប្រហារក្រពេញទីរ៉ូអ៊ីតដែលបណ្តាលឱ្យវាផលិតអ័រម៉ូន thyroxine លើស ជាលទ្ធផលក្រពេញទីរ៉ូអ៊ីតហើម។

៣. ជំងឺ Hashimoto

ជំងឺ Hashimoto គឺជាជំងឺប្រព័ន្ធភាពសុំា​ដែលអង្គបដិប្រាណផលិត​ដោយប្រព័ន្ធភាពស៊ាំវាយ​ប្រហារ​ក្រពេញទីរ៉ូអ៊ីតដែលធ្វើឱ្យក្រពេញទីរ៉ូអ៊ីតផលិត​អ័រម៉ូនទីរ៉ូអ៊ីតតិច។ ដូច្នេះក្រពេញភីតូរីសផលិតអ័រម៉ូន TSH បន្ថែមដើម្បីរំញោចក្រពេញទីរ៉ូអ៊ីតក្នុងការផលិតអ័រម៉ូនទីរ៉ូអ៊ីតបន្ថែម និងបណ្តាលឱ្យ​ក្រពេញ​ទីរ៉ូអ៊ីត​រីកធំ។

៤. ការមានដុំពកតូចៗនៅក្រពេញទីរ៉ូអ៊ីត

លក្ខខណ្ឌនេះក៏បណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតរីកធំដែរ។

៥. មហារីកក្រពេញទីរ៉ូអ៊ីត

មហារីកក្រពេញទីរ៉ូអ៊ីតធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរីកធំ។

៦. ការមានផ្ទៃពោះ

អ័រម៉ូន chorionic gonadotropin (HCG) ដែលរាងកាយផលិត​នៅពេលស្រ្តី​មានផ្ទៃពោះ​អាចធ្វើឱ្យ​ក្រពេញ​ទីរ៉ូអ៊ីតរីកធំបន្តិច។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៧. ជំងឺរលាកក្រពេញទីរ៉ូអ៊ីត

ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់ និងហើមនៅក្នុងក្រពេញទីរ៉ូអ៊ីត និងបណ្តាល​ឱ្យរាងកាយ​ផលិត​អ័រម៉ូន thyroxine ច្រើន ឬតិចពេក។

រលាកក្រពេញទីរ៉ូអ៊ីត

ជំងឺពកកមានអាការៈ និងរោគសញ្ញាដូចខាងក្រោម តែមិនមែនជំងឺ​ពកក​​​ទាំងអស់​សុទ្ធតែ​បង្កឱ្យ​មាន​អាការៈនិងរោគសញ្ញាទេ៖

  • ហើម កផ្នែកខាងមុខ និងនៅក្រោមគ្រាប់ពោន
  • តឹងក្នុងបំពង់ក
  • ក្អក
  • មានសំឡេងស្អក
  • ពិបាកលេបអាហារ
  • ពិបាកដកដង្ហើម
  • វិលមុខពេលលើកដៃឡើងខ្ពស់ផុតក្បាល

ជាទូទៅជំងឺពកកកើតឡើងលើស្រ្តីច្រើនជាងបុរស និងកើតលើស្រ្តីដែលមាន​វ័យចាប់ពី ៤០​ ឆ្នាំ​ឡើង​ទៅ។ ប្រសិនបើដុំពកកតូច នឹងមិនបង្កផលរំខាន គ្រូពេទ្យអាចសម្រេចចិត្តមិនព្យាបាល។ ទោះបី​យ៉ាង​ណាក៏ដោយអ្នកដែលមានជំងឺពកកត្រូវតាមដានស្ថានភាពដុំពកកឱ្យជាប់លាប់។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Goiter
https://my.clevelandclinic.org/health/diseases/12625-goiter

Goiter
https://www.mayoclinic.org/diseases-conditions/goiter/symptoms-causes/syc-20351829

Causes and Signs of an Enlarged Thyroid
https://www.hackensackmeridianhealth.org/HealthU/2021/02/08/causes-and-signs-of-an-enlarged-thyroid/

កំណែ​ប្រែបច្ចុប្បន្ន

19/10/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Thyroid disorders (ជំងឺក្រពេញទីរ៉ូអ៊ីត)

នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម