ជំងឺក្រពេញទីរ៉ូអ៊ីតអាចលេចចេញរោគសញ្ញាជាច្រើនប្រភេទ។ បញ្ហាចំណង់ផ្លូវភេទធ្លាក់ចុះ ឬបាត់បង់ចំណង់ផ្លូវភេទ គឺជារោគសញ្ញាទាក់ទងជាមួយជំងឺទីរ៉ូអីត ដែលគួរឲ្យព្រួយបារម្មណ៍ជាងគេ។ ភស្ដុតាងជាច្រើន បញ្ជាក់អំពីការមានជំងឺស្រាប់ក្នុងខ្លួន បូករួមទាំងជំងឺទីរ៉ូអ៊ីតដែរ ទោះបីជាក្នុងកម្រិតធម្មតាក្ដី ក៏វាអាចបណ្ដាលឲ្យអ្នកជំងឺបាត់បង់ចំណង់ផ្លូវភេទបាន។
១- តើជំងឺមុខងារក្រពេញទីរ៉ូអ៊ីតធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដូចម្ដេច?
រោគសញ្ញារបស់ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ កើតឡើងបន្តិចម្ដងៗ។ អ័រម៉ូនទីរ៉ូអ៊ីតមានកម្រិតទាប គឺមិនមានសញ្ញាច្បាស់លាស់ និងជាទូទៅមានសញ្ញាដូចគ្នាជាមួយសញ្ញាជំងឺចាស់តាមអាយុដែរ។ រោគសញ្ញាអ័រម៉ូនទីរ៉ូអ៊ីតចុះទាបអាចមានផលរំខានខុសៗគ្នា ទៅលើផ្នែកផ្សេងៗនៅលើដងខ្លួន។
អ្នកមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតចុះទាបភាគច្រើន មានបញ្ហាទាក់ទងជាមួយរឿងមិនសូវមានចំណង់ផ្លូវភេទ ឬបាត់បង់ចំណង់ផ្លូវភេទ។ រោគសញ្ញានេះក៏អាចកើតលើអ្នកមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតដូចគ្នា ប៉ុន្តែអ្នកជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង អាចមានរោគសញ្ញាអារម្មណ៍ផ្លូវភេទកើនឡើង ដោយសារតែមានមេតាបូលីសកើនឡើង បណ្ដាលមកពីមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។
មេតាបូលីសគឺចុះខ្សោយ ក្នុងករណីមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ ដែលធ្វើឲ្យមុខងារសរីរាង្គបន្តពូជចុះខ្សោយដូចគ្នា។ បញ្ហានេះក៏ធ្វើឲ្យអ័រម៉ូនផលិតពីក្រពេញអាដ្រេណលចុះទាបដូចគ្នា។ អ័រម៉ូនទាំងអស់នេះនឹងវិវត្ដទៅជាអ័រម៉ូនផ្លូវភេទនៅពេលក្រោយ។ ដូចនេះការថយចុះនៃអ័រម៉ូនអឺស្ត្រូហ្សែន និងតេស្តូតេរ៉ូនលើមនុស្សស្រី និងមនុស្សប្រុស គឺអាចឲ្យយើងឃើញលទ្ធផលយ៉ាងច្បាស់។
ប៉ុន្តែរឿងដែលល្អគឺ នៅពេលបញ្ហាអតុល្យភាពនៃអ័រម៉ូនទីរ៉ូអ៊ីតត្រូវបានព្យាបាលរួច នោះមុខងារក្នុងខ្លួន រួមទាំងចំណង់ផ្លូវភេទដែរ នឹងវិលត្រលប់មកដូចដើមវិញ។
ខាងក្រោមគឺជាតិចនិកមួយចំនួនជួយជួសជុលចំណង់ផ្លូវភេទឲ្យប្រសើរឡើង ក្នុងអំឡុងពេលយើងមានបញ្ហាមុខងារក្រពេញទីរ៉ូអ៊ីត៖
- ប្រើថ្នាំព្យាបាលជំងឺទីរ៉ូអ៊ីតមានប្រសិទ្ធភាពល្អ
- ទៅពិនិត្យកម្រិតអ័រម៉ូនជាប្រចាំ
- សម្រកទម្ងន់
- ត្រូវទៅពិនិត្យសុខភាពជាប្រចាំ ដូចនេះយើងអាចដឹងអំពីបញ្ហាសុខភាពដទៃ មិនត្រឹមតែជំងឺទីរ៉ូអ៊ីតតែមួយមុខទេ
- ធ្វើលំហាត់ប្រាណជាប្រចាំ
- ត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវ
- ណែនាំឲ្យប្រើអ័រម៉ូនតេស្តូតេរ៉ូនជំនួយ ក្នុងករណីចាំបាច់
- ណែនាំឲ្យប្រើអ័រម៉ូនអឺស្ត្រូហ្សែន/ប្រូជេស្តេរ៉ូនជំនួយសម្រាប់មនុស្សស្រី ក្នុងករណីចាំបាច់
២- ការព្យាបាលជំងឺទីរ៉ូអ៊ីតមានប្រសិទ្ធភាពនឹងធ្វើឲ្យសុខភាពផ្លូវភេទប្រសើរឡើង
រឿងមិនល្អតែងកើតឡើងមួយគឺ គ្រូពេទ្យទូទៅ និងគ្រូពេទ្យឯកទេស អាចនឹងមិនមានសមត្ថិភាព ឬមិនមានទំនុកចិត្ដគ្រប់គ្រាន់ ក្នុងការពិនិត្យក្រពេញទីរ៉ូអ៊ីតរបស់អ្នកជំងឺ ឬគ្រូពេទ្យមិនមានឧបករណ៍សម្រាប់ធ្វើតេស្ដតាមស្តង់ដាត្រឹមត្រូវ។ អ្នកជំងឺក្រពេញទីរ៉ូអ៊ីតជាច្រើននាក់ ទទួលបានថ្នាំជំនួសអ័រម៉ូនទីរ៉ូអ៊ីតក្នុងកម្រិតមិនត្រឹមត្រូវ ដែលនេះហើយគឺជាបញ្ហា។
ថ្នាំសំយោគ T4 (Levothyroxine) Synthroid និង Levoxyl ដែលត្រូវបានគេទទួលស្គាល់ជាសាកលជាថ្នាំជំនួសអ័រម៉ូនទីរ៉ូអ៊ីត និងត្រូវបានគេយកមកប្រើសម្រាប់ព្យាបាលបញ្ហាមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ។ គេជឿលើការប្រើប្រាស់ថ្នាំនេះដោយសារ នៅពេលប្រើប្រាស់ ខ្លួនរបស់អ្នកជំងឺអាចផលិតសារធាតុចាំបាច់សម្រាប់បំលែងទៅជា T3 ទម្រង់សកម្មដូចមានពីធម្មជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី មនុស្សជាច្រើនប្រើប្រាស់ T4 មិនអាចបំលែងទៅជា T3 ដែលមានប្រសិទ្ធភាពយកប្រើប្រាស់បាន។ មូលហេតុនោះគឺ T3 មានសកម្មភាពខ្លាំងជាងអ័រម៉ូនក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែប្រសិនបើកម្រិត T3 មិនមានតុល្យភាព ទោះបីនៅពេល T4 និង TSH ស្ថិតក្នុងបរិមាណល្អប្រសើរក្ដី នោះយើងនៅតែឃើញមានរោគសញ្ញាលេចចេញ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕