home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត

នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​អាច​លេច​ចេញរោគ​សញ្ញា​ជា​ច្រើនប្រភេទ​។ ​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ គឺ​ជា​រោគ​សញ្ញា​​ទាក់​ទង​ជាមួយ​ជំងឺ​ទីរ៉ូអីត ដែល​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ជាង​គេ។ ​ភស្ដុតាង​ជា​ច្រើន​ បញ្ជាក់​អំពី​ការ​មាន​ជំងឺ​ស្រាប់​ក្នុង​ខ្លួន បូក​រួម​ទាំង​​ជំងឺ​ទីរ៉ូអ៊ីត​ដែរ ទោះ​បី​ជា​ក្នុង​កម្រិត​ធម្មតា​ក្ដី ក៏​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​បាន។

១- តើជំងឺមុខងារក្រពេញទីរ៉ូអ៊ីតធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដូចម្ដេច?

រោគ​សញ្ញា​របស់​ជំងឺមុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថយ​ចុះ កើត​ឡើង​បន្តិច​ម្ដង​ៗ។ អ័រម៉ូន​ទីរ៉ូអ៊ីត​មាន​កម្រិត​ទាប គឺ​មិន​មាន​សញ្ញា​ច្បាស់​លាស់ និង​ជាទូទៅ​មាន​សញ្ញា​ដូច​គ្នា​ជាមួយ​សញ្ញា​ជំងឺ​ចាស់​តាម​អាយុ​ដែរ។ រោគ​សញ្ញា​អ័រម៉ូន​ទីរ៉ូអ៊ីត​ចុះ​ទាប​អាច​មាន​ផល​រំខាន​ខុស​ៗ​គ្នា ទៅ​លើ​ផ្នែក​ផ្សេង​ៗ​នៅ​លើ​ដង​ខ្លួន។

អ្នក​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត​ចុះ​ទាប​ភាគ​ច្រើន មាន​បញ្ហា​ទាក់​ទង​ជាមួយ​រឿង​មិនសូវ​មាន​ចំណង់​ផ្លូវ​ភេទ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ រោគ​សញ្ញា​នេះ​ក៏​អាច​កើត​លើ​អ្នកមាន​ជំងឺមុខងារក្រពេញទីរ៉ូអ៊ីត​ដូច​គ្នា ប៉ុន្តែ​អ្នក​ជំងឺ​មុខងារក្រពេញទីរ៉ូអ៊ីត​កើន​ឡើង អាច​មាន​រោគ​សញ្ញា​អារម្មណ៍​ផ្លូវ​ភេទ​កើន​ឡើង ដោយ​សារ​តែ​មាន​មេតាបូលីស​កើន​ឡើង បណ្ដាល​មក​ពី​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​កើន​ឡើង។

អត្ថបទពាក់ព័ន្ធ៖

មេតាបូលីសគឺ​ចុះ​ខ្សោយ ​ក្នុង​ករណី​មុខងារក្រពេញទីរ៉ូអ៊ីត​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​មុខងារ​​សរីរាង្គ​បន្ត​ពូជ​​ចុះ​ខ្សោយ​ដូច​គ្នា។ ​បញ្ហា​នេះ​ក៏​ធ្វើ​ឲ្យ​អ័រម៉ូន​ផលិត​ពី​ក្រពេញ​អាដ្រេណល​ចុះ​ទាប​ដូច​គ្នា។ អ័រម៉ូន​ទាំង​អស់​នេះ​នឹង​វិវត្ដ​ទៅ​ជា​អ័រម៉ូន​ផ្លូវ​ភេទ​នៅ​ពេល​ក្រោយ។ ដូច​នេះ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​តេស្តូតេរ៉ូន​លើមនុស្ស​ស្រី និង​មនុស្ស​ប្រុស គឺ​អាច​ឲ្យ​យើង​ឃើញ​លទ្ធផល​យ៉ាង​ច្បាស់។
ប៉ុន្តែ​រឿង​ដែល​ល្អ​គឺ នៅ​ពេល​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​ទីរ៉ូអ៊ីត​ត្រូវ​បាន​ព្យាបាល​រួច នោះ​មុខ​ងារ​ក្នុង​ខ្លួន រួម​ទាំង​ចំណង់​ផ្លូវ​ភេទ​ដែរ នឹង​វិល​ត្រលប់​មក​ដូច​ដើម​វិញ។

ខាង​ក្រោម​គឺ​ជា​តិច​និក​មួយ​ចំនួន​ជួយ​ជួស​ជុល​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ប្រសើរ​ឡើង ក្នុង​អំឡុង​ពេល​យើងមាន​បញ្ហា​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត៖

  • ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទីរ៉ូអ៊ីត​មាន​ប្រសិទ្ធ​ភាព​ល្អ
  • ទៅ​ពិនិត្យ​កម្រិត​អ័រម៉ូន​ជា​ប្រចាំ
  • សម្រក​ទម្ងន់
  • ត្រូវ​ទៅ​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ ដូច​នេះ​យើង​អាច​ដឹង​អំពី​បញ្ហា​សុខ​ភាព​ដទៃ មិន​ត្រឹម​តែ​ជំងឺ​ទីរ៉ូអ៊ីត​តែមួយ​មុខ​ទេ
  • ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ
  • ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ
  • ណែ​នាំ​ឲ្យ​ប្រើ​អ័រម៉ូន​តេស្តូតេរ៉ូន​ជំនួយ ក្នុង​ករណី​ចាំ​បាច់
  • ណែ​នាំ​ឲ្យ​ប្រើ​អ័រម៉ូនអឺស្ត្រូហ្សែន​/ប្រូជេស្តេរ៉ូន​​ជំនួយ​សម្រាប់​មនុស្ស​ស្រី​ ក្នុង​ករណី​ចាំ​បាច់

អត្ថបទពាក់ព័ន្ធ៖

២- ការព្យាបាលជំងឺទីរ៉ូអ៊ីតមានប្រសិទ្ធភាពនឹងធ្វើឲ្យសុខភាពផ្លូវភេទប្រសើរឡើង

រឿង​មិន​ល្អ​តែង​កើត​ឡើង​មួយ​គឺ គ្រូពេទ្យ​ទូទៅ និង​គ្រូពេទ្យ​ឯក​ទេស អាច​នឹង​មិន​មាន​សមត្ថិភាព ឬ​មិន​មាន​ទំនុក​ចិត្ដ​គ្រប់​គ្រាន់ ក្នុង​ការ​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត​របស់​អ្នក​ជំងឺ​ ឬ​គ្រូពេទ្យ​មិន​មាន​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ដ​តាម​ស្តង់​ដា​ត្រឹម​ត្រូវ។ អ្នក​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ជា​ច្រើន​នាក់ ទទួល​បាន​ថ្នាំ​ជំនួស​អ័រម៉ូន​ទីរ៉ូអ៊ីត​ក្នុង​កម្រិត​មិន​ត្រឹម​ត្រូវ ដែល​នេះ​ហើយ​គឺ​ជា​បញ្ហា។

ថ្នាំ​សំយោគ T4 (Levothyroxine) Synthroid និង Levoxyl ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សាកល​ជា​ថ្នាំ​ជំនួស​អ័រម៉ូន​ទីរ៉ូអ៊ីត និង​ត្រូវ​បាន​គេ​យក​មក​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថយ​ចុះ។ គេ​ជឿ​លើ​ការ​ប្រើ​ប្រាស់​ថ្នាំនេះ​ដោយ​សារ នៅ​ពេល​​ប្រើ​ប្រាស់​ ខ្លួន​របស់​អ្នក​ជំងឺ​អាច​ផលិត​សារធាតុ​ចាំ​បាច់​សម្រាប់​បំលែង​ទៅជា​ T3 ទម្រង់​សកម្ម​ដូច​មាន​ពី​ធម្មជាតិ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់ T4 មិន​អាច​បំលែង​ទៅ​ជា T3 ដែល​មាន​ប្រសិទ្ធ​ភាព​យក​​ប្រើ​ប្រាស់​បាន។ មូលហេតុ​នោះ​គឺ T3 មាន​សកម្មភាព​ខ្លាំង​ជាង​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត។ ប៉ុន្តែ​ប្រសិន​បើ​កម្រិត T3 មិន​មា​នតុល្យភាព ទោះ​​បី​នៅ​ពេល T4 និង TSH ស្ថិត​ក្នុង​បរិមាណ​ល្អ​ប្រសើរ​ក្ដី នោះ​យើង​នៅ​តែ​ឃើញ​មា​នរោគ​សញ្ញា​លេច​ចេញ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Is Thyroid Disease the Cause of Your Low Libido? https://www.holtorfmed.com/thyroid-disease-and-low-libido/. Accessed July 26, 2017

Thyroid May Cause Sexual Problems. http://www.webmd.com/women/news/20020321/thyroid-may-cause-sexual-problems#2. Accessed July 26, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល