backup og meta

កុំ​​ចាំ​តែ​ពេទ្យ កើត​ទឹក​នោម​ផ្អែមត្រូវ​ចេះ​វិធី​តេស្ត​ជាតិ​ស្ករ​ខ្លួន​ឯង

កុំ​​ចាំ​តែ​ពេទ្យ កើត​ទឹក​នោម​ផ្អែមត្រូវ​ចេះ​វិធី​តេស្ត​ជាតិ​ស្ករ​ខ្លួន​ឯង

ពិត​ណាស់ មាន​ជំងឺ​ច្បាស់​ជា​ត្រូវ​ការ​ពេទ្យ ប៉ុន្តែ​រឿង​ខ្លះ​ក៏​មិន​ចាំបាច់​ពឹង​ពេទ្យ​ទាំង​អស់​ដែរ ពិសេស​ម៉ាក់​ប៉ា អ៊ំៗ​គាត់​មាន​ទឹក​នោម​ផ្អែម គួរ​តែ​ដឹង​ពី​វិធី​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លួន​ឯង ព្រោះ​វា​មិន​ត្រឹម​ចំណេញ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ដឹង​ និង​បង្ការ​ហានិភ័យ​សម្រាប់​សុខភាព​យើង​ផ្ទាល់​ទៀត​ផង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ខ្លះៗ​ពី​របៀប​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ខ្លួន​ឯង ឲ្យ​ម៉ាក់​ប៉ា អ៊ុំៗ​បាន​ដឹង​ច្បាស់។

១- តាមដានជាតិស្ករក្នុងឈាម

មាន​ជំងឺ​ទឹក​នោម​ផ្អែម អ្វី​ចាំបាច់​បំផុត​ត្រូវ​ដឹង គឺ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សមស្រប​មួយ​សម្រាប់​យើង ហេតុ​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ថា​តើ​កម្រិត​ជាតិ​ស្ករ​ប៉ុណ្ណា ទើប​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ អ្វី​គួរ​ដឹង​មាន​ដូចជា៖

– កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប

– គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​បាន​ល្អ

– កម្រិត​ជាតិ​ស្ករ​ទាប​ដោយ​គ្មាន​សញ្ញា​គ្រោះ​ថ្នាក់

– ស្ត្រី​មាន​ផ្ទៃ​ពោះ ​កំពុង​ប្រើ​អ័រម៉ូន​អាំង​ស៊ុយ​លីន

– មាន​សារ​ធាតុ​សេតូន (Ketone) ក្នុង​ឈាម​ដោយ​សារ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។

២- របៀបពិនិត្យជាតិស្ករ

សូម​ធ្វើ​តាម​ជំហ៊ានដូច​ខាង​ក្រោម៖

– សម្អាត​ដៃ​រួច យក​បន្ទះ​តេស្តដាក់​ចូល​ក្នុង​ឧបករណ៍

– យក​ម្ជុល​ចាក់​ផ្នែក​ចំហៀង​ម្រាម​ដៃ ដើម្បី​យក​ឈាម​មួយ​តំណក់

– បន្ទក់​ឈាម​លើ​បន្ទះ​តេស្ត ហើយ​រង់​ចាំ​លទ្ធផល

– កម្រិត​ជាតិ​ស្ករ ​នឹង​បង្ហាញ​លើ​ឧបករណ៍។

សូម​អាន​ក្រដាស​ណែ​នាំ​ការប្រើ​ប្រាស់នៃ​ឧបករណ៍​នីមួយៗ ព្រោះ​វា​អាច​មាន​ចំណុច​ខុស​គ្នា​ខ្លះៗ។

៣-លទ្ធផល

សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បាន​ណែ​នាំ​ពី​កម្រិត​បរិមាណ​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ពេញ​វ័យ​​កើត​ទឹក​នោម​ផ្អែម ​លើក​លែង​ស្រ្តី​មាន​ផ្ទៃ​ពោះ គួរ​មាន​ត្រឹម៖

– មុន​ញ៉ាំ​អាហារ (Preprandial plasma glucose)៖ គួ​រត្រឹម ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រ​ឈាម

– ១- ២ ម៉ោង​ក្រោយ​ញ៉ាំ​អាហារ (Postprandial plasma glucose)៖ គួរក្រោម ១៨០ មិល្លីក្រាម​/ដេស៊ីលីត្រ​ឈាម។ ការ​កម្រិត​ជាតិ​ក្នុង​ឈាម​តិច​ ឬ​ច្រើន​ជាង​នេះ​អាស្រ័យ​លើ​អ្នកជំងឺ​ម្នាក់ៗ។

៤- លទ្ធផលមានន័យដូចម្តេច?

ការ​កត់​ទុក​នូវ​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ប្រចាំ​ថ្ងៃ ​អាច​ឲ្យយើង​វិភាគ​ពី​ការ​ញ៉ាំ ការ​ធ្វើ​សកម្មភាព និង​ស្រ្តេស សុទ្ធសឹង​ជះ​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ។ យើង​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​ការ​បក​ស្រាយ​ និង​កែ​ប្រែ​លើ​កត្តា​ទាំង​នេះ​ដើម្បី​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ។ ត្រូវ​អត់​ធ្មត់​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ ព្រោះ​ត្រូវ​ការ​ពេល​ដើម្បី​ឈាម​ទៅ​គោល​ដៅមួយ​យើង​ចង់​បាន។ គ្រប់គ្រង​ជាតិ​ស្ករ ​អាច​ធ្វើ​យើង​មាន​អាម្មណ៍​មួ​ម៉ៅ ពិបាក​ចិត្ត ឆាប់​ខឹង ឬ​ធ្លាក់​ទឹក​ចិត្ត បែប​នេះ​ចាំ​ថា​​ឲ្យ​​លទ្ធផល​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​យើង ព្រោះ​វា​គ្រាន់​តែ​ជា​តួ​លេខ ​បង្ហាញ​ថា​ តើ​ផែន​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​យើង​បាន​ផល​ ឬ​យ៉ាង​ណា​? ​តើ​ត្រូវ​ប្តូរ​ផែន​ការ​ព្យាបាល ​ឬ​អត់?

៥- ពិនិត្យជាតិស្ករក្នុងទឹកនោម

តេស្ត​នេះ មិន​ច្បាស់​ដូច​ការ​ពិនិត្យ​មើល​ក្នុង​ឈាម​នោះ​ទេ ​គ្រាន់​តែ​ជា​តេស្ត​ជំនួស​ពេល​មិន​អាច​រក​តាម​ឈាម​បាន​ប៉ុណ្ណោះ។ យ៉ាង​ណា​ តេស្ត​ទឹក​នោម​ ចាំបាច់​សម្រាប់​ការ​ពិនិត្យ​រក​សារធាតុ​សេតូន (Ketone) ស្ថានភាព​ជំងឺ​យើង​​​គ្រប់​គ្រង​មិន​បាន​ល្អ ឬ​ពេល​យើង​មានជំងឺ​តម្រង​នោម ដែល​ជា​ផលវិបាក​មួយ​ផ្នែក​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។

ជា​រួម​​ការ​កត់​ត្រា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​មាន​សារៈសំខាន់​សម្រាប់​គ្រូពេទ្យ ​និងយើង​ផ្ទាល់ ដើម្បី​អាច​ឲ្យយើង​ដឹង​ពី​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ ​និង​ផែន​ការថែ​ទាំជំងឺទឹក​នោម​ផ្អែមបានល្អ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

High Blood Sugar, Diabetes, and Your Body. http://www.webmd.com/diabetes/ready-to-lower-16/how-sugar-affects-diabetes. Accessed January 7th, 2017.

Blood Sugar Levels for Adults with Diabetes. http://www.webmd.com/diabetes/guide/normal-blood-sugar-levels-chart-adults. Accessed January 7th, 2017. 

 

កំណែ​ប្រែបច្ចុប្បន្ន

18/03/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមវ័យចំណាស់ អាចត្រូវកំណត់កម្រិតជាតិស្ករផ្សេងគ្នា

តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម