backup og meta

តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង (Diabetes Check up Test: Home Testing)

ការ​ធ្វើ​តេស្ត​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​រឿង​សំខាន់​សម្រាប់​ផែន​ការ​នៃ​ការ​ថែទាំ​ជំងឺ។ អ្នក​អាច​វាស់​កម្រិត​ជាតិ​ស្ករ​នៅ​ផ្ទះ​ឬ​កន្លែង​ធ្វើ​ការ​ដោយ​បន្តក់​ឈាម​តែ​មួយ​តំណក់​លើ​ឧបករណ៍​អេឡិច​ត្រូនិក​តែ​ប៉ុណ្ណោះ។ ការ​វាស់​នេះ​អាច​ជួយ​ការពារ​ផល​លំបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​មុខ​បាន។

#តេស្ត​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​អ្វី?

ការ​ទៅ​ពិនិត្យ​តាមដាន​ជាតិ​ស្ករ​នៅ​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ធ្វើ​ដំណើរ​ផង ចាំ​លេខ​រៀង​ចូល​ពិគ្រោះ​ផង។ ឥលូវ​នេះ​អ្នក​អាច​ជ្រើស​យក​ការ​ពិនិត្យ​តាម​ដាន​ដោយ​ខ្លួន​ឯង​បាន​ដោយ​ឧបករណ៍​នៅ​ផ្ទះ​ដូច​ជា៖ តេស្ត​មើល​ជាតិ​ស្ករក្នុង​ឈាម ក្នុង​ទឹក​នោម ឬ​សូម្បី​តែហេម៉ូ​ក្លូ​ប៊ីន A1C ក៏​មាន​ដែរ។

#តេស្តឈាម

ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ឧបករណ៍​ដែល​ពេញ​និយម​អាច​អោយ​អ្នក​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន។ ជាតិ​ស្ករ​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ​គឺ​ចន្លោះ​ពី ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ ទៅ ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អី​រយៈពេល​៨​ម៉ោង (fasting blood glucose) ច្រើន​វាស់​នៅ​ពេល​ព្រឹក ហើយ​​ត្រូវ​តិច​ជាង ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាបគឺ​នៅ​ពេល​ដែល​វា​តិច​ជាង ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)

បើ​សិនជា​កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អីនៅ​ចន្លោះ​ពី ១០០ ទៅ ១២៥ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL) នោះ​មាន​ន័យ​ថា​អ្នកស្ថិត​ក្នុង​តំណាក់​កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ហើយ​បើ​លើស​ពី ១២៥​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)​ បាន​ន័យ​ថា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។

ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​មិន​ត្រឹម​តែ​ជួយ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​អ្នក​បាន​ទេ​ ថែម​ទាំង​ការ​ពារ​ផល​ពី​លំបាក​ផ្សេង​ទៀត​​ទៅ​ថ្ងៃ​ក្រោយ​​ដូចជា៖ ជំងឺ​ភ្នែក ជំងឺ​តម្រង​នោម ជាពិសេស​ការ​ខូច​ប្រព័ន្ធ​ប្រាសាទ។

#តេស្ត​ទឹក​នោម

តេស្ត​ទឹក​នោម​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​ឧបករណ៍​ពិនិត្យ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​និង​សំណាក​ទឹក​នោម​របស់​អ្នក​ជំងឺចំពោះ​អ្នក​ជំងឺ​ទឹក​នោមផ្អែម តេស្ត​ទឹក​នោម​នេះ​ប្រើ​ដើម្បី​រក​មើល​សារ​ធាតុ​សេ​តូន (ketone) ឬ​អាល់​ប៊ុយ​មីន​។ សារ​ធាតុ​ស្ករ​ក្នុង​ទឹក​នោម​ក៏​អាច​វាស់​បាន​ដោយ​ឧបករណ៍​នេះ​ផង​ដែរ តែ​មិន​សូវ​ជា​មាន​ប្រយោជន៍​ដូច​ជាតិ​ស្ករ​ក្នុង​​ឈាម​ សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ពិនិត្យ​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។

#តេស្ត A1C

ហេម៉ូក្លូប៊ីន A1C ជា​តេស្ត​ដែល​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ​ទេ តែ​មាន​ភាព​ច្បាស់​លាស់​ល្អ​ណាស់។ វា​អោយ​យើង​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​ក្នុង​កំឡុង​ពេល ៣ ខែ​ចុង​ក្រោយ​ក្នុង​ឈាម​របស់​អ្នក ឯ​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​វិញអោយ​យើង​ដឹង​តែ​ពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​បន្តក់​ឈាម​ប៉ុន​ចុង​ម្ចុល​ទៅ​លើ​ម៉ាស៊ីន​នោះដើម្បី​ធ្វើ​ការ​វាស់​ជាតិ​ស្ករ។ គ្រូពេទ្យ​បាន​ណែ​នាំ​ថា​តេស្ត​នេះ​គួរ​តែ​ធ្វើ​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែ​ប៉ុណ្ណោះ។

កម្រិត​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ​គឺ​ចន្លោះ​ពី ៤% ទៅ ៦%។ សម្រាប់​អ្នក​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែមគឺ​ចន្លោះ​ពី ៥,% ទៅ ៦,% ហើយ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​គឺចាប់​ពី ៦,% ឡើង​ទៅ។ សមាគមន៍​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បាន​ណែ​នាំ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​រក្សា​កម្រិតហេម៉ូក្លូប៊ីន A1C អោយ​នៅ​ក្រោម ៧% ដើម្បី​ការ​ពារ​ផល​លំបាក​ទៅ​ថ្ងៃ​ក្រោយ​នៃ​ជំងឺ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ

Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Home test to check if you have diabetes. http://www.belmarrahealth.com/home-test-to-check-if-you-have-diabetes/. Accessed February 9, 2017.

Blood sugar testing: Why, when and how. http://www.mayoclinic.org/diseases-conditions/diabetes/in-depth/blood-sugar/art-20046628?pg=1. Accessed February 9, 2017.

Diabeted home tests explained. http://www.healthline.com/health/diabetes/home-tests#Overview1. Accessed February 9, 2017.

Urine tests for diabetes : Glucose levels and ketones. http://www.healthline.com/health/type-2-diabetes/urine-tests#Overview1. Accessed February 9, 2017.

Are there any home tests for diabetes? http://www.womens-health-advice.com/questions/diabetes-home-tests.html. Accessed February 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ គឹម កាណែល


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម