សម្រាប់អ្នកមានចាស់ទុំនៅផ្ទះមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវដឹងពីរបៀបថែទាំ ដើម្បីកុំឲ្យស្ថានភាពវិវត្តកាន់តែធ្ងន់ទៅ។ ដូចនេះលោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានណែនាំពីរបៀបថែទាំ និងត្រួតពិនិត្យជំងឺទឹកនោមផ្អែមប្រភេទទី២ មួយចំនួនអាចឲ្យយើងតាមដានជាប្រចាំ៖
១- ត្រូវនាំអ្នកជំងឺទៅពិនិត្យកម្រិត HbA1c ៤ដង/ឆ្នាំ និងត្រូវស្គាល់កម្រិតជាតិស្ករជាមធ្យមរបស់គាត់
២- ត្រូវនាំជំងឺទៅពិនិត្យបាតភ្នែកម្ដងក្នុង១ឆ្នាំ/ម្តង
៣- ត្រូវនាំអ្នកជំងឺទៅពិនិត្យបេះដូងដោយវាស់ចង្វាក់បេះដូង ( ECG) ១ឆ្នាំ/ម្តង
៤- ការធ្វើតេស្តសរសៃសាច់ដុំ ROT Achilles និងពិនិត្យជើង ១ឆ្នាំ/ម្តង។
៥- ត្រូវពិនិត្យមើលកម្រិតជាតិ albumin ក្នុងទឹកនោម និង creatinine ក្នុងឈាមជារៀងរាល់ឆ្នាំ
៦- ពិនិត្យតុល្យភាពសារជាតិខ្លាញ់ប្រចាំឆ្នាំ
៧- ការពិនិត្យមាត់ធ្មេញប្រចាំ ១ឆ្នាំ/២ដង
៨- រៀបចំរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
ចំណាំ៖ ប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ គឺ ត្រូវវាយតម្លៃលើកម្រិតជាតិស្ករប្រចាំថ្ងៃដែលវាស់ដោយអ្នកជំងឺ បូកជាមួយនឹងកម្រិត HbA1c រៀងរាល់ ៣ ខែ/ម្តង។
អត្ថបទពាក់ព័ន្ធ៖ ដំបូន្មានអ្នកជំងឺទឹកនោមផ្អែម គួរតែដឹងដើម្បីកុំឲ្យមានរបួស
[embed-health-tool-bmi]